មហាវិថីសំរោង(ភ្ជាប់ផ្លូវលេខ៥-ផ្លូវក្រវាត់ក្រុងទី៣) នឹងបើកឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃ២១ សីហានេះ

មហាវិថីសំរោង មានប្រវែងសរុបប្រមាណ ៥,២គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon2 នៅតំបន់សែនសុខ និង ជិះពីAeon2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញ នៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងបុរីភូមិសំរោងផ្ទាល់តែម្ដង។ មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង […]

អាន​បន្ថែម

ស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ២៧០ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។ ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕

អាន​បន្ថែម

ត្រឹមខែសីហានេះ ក្រុមហ៊ុន ប៉េង ហួត បានផ្តល់អាហារូបករណ៍ ១១ម៉ឺនដុល្លារ ដល់សិស្សនិស្សិតនៅអង្គការCCF

គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដែលគិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ថ្មីៗនេះដែរ គឺកាលពីថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់  ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែមទៅលើស្មារតីនិងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងជីវិតការងារនាពេលអនាគត។ ​​ ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប […]

អាន​បន្ថែម

PropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ

ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង ៣០ជើងឯក នៅក្នុងពិធី បង្ហាញពានរង្វាន់ឆ្នើមនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ បេក្ខភាពដែលត្រូវបានជ្រើសរើសសំខាន់ៗផ្សេងទៀត រួមមាន៖ OCIC Group ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍ខុនដូ Diamond Bay Garden ។ Siha Property Co., Ltd ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍លំនៅដ្ឋាន Siha Residence; និង Sir Stamford Raffles (Cambodia) Co., Ltd., […]

អាន​បន្ថែម

Bentley Systems ប្រកាសតែងតាំង លោក Allen Li អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសចិន

ទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមកំណើនប្រទេសចិនរបស់ Bentley នៅគ្រប់បណ្តាញទាំងអស់។ លោក Allen Li គឺជា​នាយក​ប្រតិបត្តិនៅ​ប្រធាន​ផ្នែក​សូហ្វវែរ​សហគ្រាស SAP ​ជា​យូរ​មក​ហើយ​ រួម​ទាំង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៅ​ប្រទេស​ចិន។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិស្វកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ហើយបន្ទាប់មកបានទទួលសញ្ញាបត្រ Executive MBA ពីសាកលវិទ្យាល័យ Mannheim Business School ។ ឥឡូវនេះ លោក Allen Li ត្រូវបានតែងតាំងឱ្យកាន់តួនាទីថ្មីនៃអ្នកគ្រប់គ្រងទូទៅនៃប្រទេសចិន ដោយទទួលបន្ទុកជាអ្នករាយការណ៍ទៅប្រធានផ្នែកចំណូល Brock Ballard នៃក្រុមហ៊ុន Bentley System។ នោះបើតាមការប្រកាសរបស់ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 6 មិថុនា 2023។ ខណៈពេលដែលក្រុមហ៊ុន Bentley បានរៀបចំនូវកម្មវិធីសិក្សាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវិទ្យាស្ថានសិក្សា និងស្រាវជ្រាវធំៗនានា ដោយបង្កើតឱ្យមាននូវម្ចាស់ក្រុមហ៊ុនគ្រប់គ្រងដាច់ដោយឡែក។ គោលបំណងរបស់ក្រុមហ៊ុនគឺស្វែងរកឱកាសរីកចម្រើន និងមានភាពរឹងក្នុងកម្មវិធី software platform និងចែកចាយដោយក្រុមហ៊ុនរបស់ចិន។ លោក Allen Li គឺទទួលខុសត្រូវពីការចាប់ផ្តើមរហូតដល់អ្នកប្រើប្រាស់ចុងក្រោយនូវគ្រប់កម្មវិធី […]

អាន​បន្ថែម

ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023

ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិ​​ការណ៍​នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវ​ឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារ​ល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។ គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong […]

អាន​បន្ថែម

UC88 គម្រោងខុនដូ និងការិយាល័យជាមួយនឹងតម្លៃល្អនៅបឹងកេងកង១​

UC88 គឺជាគម្រោងតែមួយគត់ដែលមានទាំងខុនដូ និងការិយល័យនៅបឹងកេងកេង១ ស្ថិតនៅលើផ្លូវ ៣២២ នៅជិតនឹងមហាវិថិព្រះមុន្នីវង្ស ដែលជាតំបន់មួយដែលមានសក្តានុពលបំផុតក្នុងទីក្រុងភ្នំពេញ ពោរពេញដោយ ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ហាង ស្ថានទូត ការិយាល័យអង្គការអន្តរជាតិ រួមទាំងមានទីតាំងទំនើបៗជាច្រើននៅកៀកបង្កើយ​ ដែលធ្វើអោយអ្នករស់នៅក្នុងតំបន់នេះ​មានភាពងាយស្រួលការធ្វើអាជីវកម្ម និងការរស់នៅ ។ UC88 គឺជាប្រភេទគម្រោងខុនដូនិងការិយាល័យ មានកម្ពស់សរុប ៤៥ជាន់ បង្ហាញខ្លួនយ៉ាងស្កឹមស្កៃក្នុងតំបន់បឹងកេងកង១។ គម្រោងនេះមានភ្ជាប់ជាមួយនិងបរិក្ខាដ៏សម្បូរបែបដើម្បីបង្កើនឧត្តមភាពជីវិត និងការងាររបស់អតិថិជន ដែលមានដូចជាម៉ាត សាលប្រជុំ កន្លែងហាត់ប្រាណ សាលពហុមុខងារ ស្កាយបារ អាងហែលទឹក បន្ទប់ស្ទីម និងអាងចាគូហ្ស៊ី ។ គម្រោងនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុន Chhun Sambath Development Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន UC Group ជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍យូរឆ្នាំ និងបានអភិវឌ្ឍន៍គម្រោងធំៗដូចជា The View, Golden One, 88 Residence និង 777 Tower បច្ចុប្បន្ននេះ គម្រោងបានសាងសង់គ្រោងដល់ជាន់ទី៤២ហើយ […]

អាន​បន្ថែម

រកឯណាបាន! ទិញភ្លាមចូលនៅភ្លាម បង់មុនត្រឹមតែ ៥% តែប៉ុណ្ណោះពីបុរី ប៉េង ហួត

តើលោកអ្នកកំពុងស្វែងរកផ្ទះអាជីវកម្មដែលទិញភ្លាមអាចចូលនៅ និងប្រកបអាជីវកម្មភ្លាម ប៉ុន្តែកំពុងបារម្ភថាមានប្រាក់មិនគ្រប់មែនទេ? ឥលូវនេះលោកអ្នកអស់បារម្ភទៀតហើយ ក្នុងឱកាសពិសេសនេះ បុរី ប៉េង​ ហួត ផ្តល់ជូនគោលការណ៍បង់ប្រាក់កាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងខែកក្កដានេះ។​ ប្រាក់ដើមតិច ដែលជាហេតុធ្វើឱ្យលោកអ្នកមិនអាចទិញផ្ទះក្នុងក្តីស្រមៃ ឥឡូវនេះលែងជាបញ្ហាទៀតហើយ ព្រោះបុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៍បង់ប្រាក់កាន់តែពិសេស ដោយបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ អាចចូលនៅ ឬប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកបានភ្លាម ចំណែកឯការបង់ប្រាក់វិញត្រឹមតែ ១% ក្នុងមួយខែ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោកអ្នកអាចមានជម្រើសទទួលបានកម្ចីពីធនាគារដែលជាដៃគូសហការរបស់ បុរី ប៉េង ហួត រហូតដល់ទៅ ៩០% នៃតម្លៃផ្ទះ ហើយមានរយៈពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំផងដែរ។​ គួរបញ្ជាក់ផងដែរថា គោលការណ៍បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាន​នេះ​ ​គឺ​សម្រាប់គ្រប់ប្រ​ភេទផ្ទះហ្សបហោស៍ទាំងអស់ ដែលមានគ្រប់គម្រោងរបស់ បុរី ប៉េង ហួត ដូចជា គម្រោង ហ្រ្គេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ, គម្រោងកំពុងមានសក្តានុពលខ្លាំងនៅក្នុង​តំបន់ផ្លូវ ៦០m នៅលើបណ្ដោយមហាវិថីសម្ដេចតេជោ (ដឹស្តា ដាយមិន), គម្រោងនៅបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដឹស្តា មេរាហ្កាដិន, […]

អាន​បន្ថែម

ធនាគារMB សហការជាមួយ បុរី ប៉េង ហួត ដើម្បីផ្តល់ឥណទានពិសេស សម្រាប់ការទិញផ្ទះ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំងសហការីនៃស្ថាប័នទាំងពីរជាច្រើនរូបទៀតបន្ថែមទៀត។ លោកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ចាប់ដៃគ្នាសហការរវាង បុរី ប៉េង ហួត និង ធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុង​វិស័យអចលនទ្រព្យ​ ក្នុងការផ្តល់ជូននូវលំនៅដ្ឋានដ៏សុខដមរម្យ​នា​ជាមួយធនាគារអ៊ឹមប៊ី ខេមបូឌា ដ៏មានទំនុកចិត្តខ្ពស់ ព្រមទាំងអត្រាការប្រាក់ប្រកួតប្រជែង ហើយផ្តល់ទំហំកម្ចីរហូតដល់៩០% ដែលពុំទាន់មានធនាគារណាផ្តល់ជូនបែបនេះកន្លងមកទេ។ ហើយនៅថ្ងៃនេះ បុរី ប៉េង​ ហួត នឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ […]

អាន​បន្ថែម

LG នឹងនាំម៉ាស៊ីនត្រជាក់ភ្ជាប់ប្រព័ន្ធAI កម្រិតខ្ពស់បំផុត មកទីផ្សារកម្ពុជា ថៃ និងឡាវ

ក្រុមហ៊ុន LG Electronics បានដាក់សម្ពោធកន្ទុយម៉ាស៊ីនត្រជាក់ប្រភេទ VRF Multi V i ដំណោះស្រាយថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា AI កម្រិតខ្ពស់សំរាប់ទីផ្សារកម្ពុជា ថៃ និងឡាវកាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបាំងកក។ VRF Multi V i សេរី ២០២៣នេះ នឹងនាំចូលចែកចាយផ្តាច់មុខក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំនេះដោយក្រុមហ៊ុន ជីហ្គៀ គ្រុប។ ប្រព័ន្ធដំណោះស្រាយថ្មីនេះនឹងជួយសន្សំទីតាំងបានច្រើនជាងមុនព្រោះយើងអាចប្រើកន្ទុយតែមួយសម្រាប់ក្បាលម៉ាស៊ីនត្រជាក់ច្រើនគ្រឿង រីឯការដំឡើង និងជួសជុលគឺមានភាពងាយស្រួលជាងមុន។ កម្មវិធីសម្ពោធផលិតផលថ្មីរបស់LG Electronics នេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ជីហ្គៀ គ្រុប ផងដែរដើម្បីអបអរសាទរជាមួយផលិតផលថ្មីបច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនដៃគូអាជីវកម្មរបស់យើង។ លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាការនាំចូលប្រព័ន្ធ LG Multi V i មកទីផ្សារកម្ពុជាព្រោះវាជាដំណោះស្រាយម៉ាស៊ីនត្រជាក់សម្រាប់អគារធុនកណ្តាលដល់កម្រិតខ្ពស់ដូចជាការិយាល័យ សាលារៀន ផ្សារទំនើប អគារ ពាណិជ្ជកម្ម ផ្ទះល្វែង និងសណ្ឋាគារ ដែលកំពុងមានការអភិវឌ្ឍខ្លាំង។ LG Multi V […]

អាន​បន្ថែម