ព្រលានយន្តហោះធំបង្អស់នៅវៀតណាមតម្លៃ ៤ ពាន់លានដុល្លារ គ្រោងបញ្ចប់ឆ្នាំ២០២៥

ការងារសាងសង់ផ្លូវរត់សម្រាប់អាកាសយានដ្ឋាន Long Thanh ដែលជាអាកាសយានដ្ឋានខ្នាតយក្សរបស់វៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ ក្រោយបើកការដ្ឋានជាផ្លូវការជាផ្លូវការជិត ២ ឆ្នាំ កន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ GCR ។ លោក Nguyen Van Hung មន្ត្រីនៅសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ការដេញថ្លៃត្រូវបានចាប់ផ្តើមហើយ ដើម្បីស្វែងរកអ្នកម៉ៅការមកសាងសង់ផ្លូវរត់ ផ្លូវតភ្ជាប់យន្តហោះមកក្នុងអគារអ្នកដំណើរ និងចំណតយន្តហោះ។ លោកបានបន្ថែមថា ការដេញថ្លៃត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២ ខែ ដូច្នេះការសាងសង់នឹងចាប់ផ្តើមនៅខែធ្នូ។ គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងដឹកជញ្ជូនវៀតណាម បានបញ្ចប់ការវាយតម្លៃលើឯកសារបច្ចេកទេសសាងសង់អាកាសយានដ្ឋានបាន៩០%ហើយ។ អាកាសយានដ្ឋាន Long Thanh មានទីតាំងនៅក្នុងខេត្ត Dong Nai ចម្ងាយប្រហែល ៤០ គម ខាងកើតទីក្រុងហូជីមិញ។ ការសាងសង់ដំណាក់កាលទី១ ពឹងថានឹងចំណាយថវិកា ៤,១ ពាន់លានដុល្លារអាមេរិក។ ដំណាក់កាលទី ១ រួមមានផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ និងស្ថានីយអ្នកដំណើារទំហំ ៣៧៣ ០០០ […]

អាន​បន្ថែម

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣ ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ នេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។ របាយការណ៍ដដែលបង្ហាញថា រដ្ឋគ្រោងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី) និង ៦៥លានដុល្លារ សម្រាប់កសាងអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី)។ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរី រដ្ឋគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារ។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានមណ្ឌលគីរី បានដកខ្លួនចេញពីការវិនិយោគហើយ ព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដ ដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី។ នេះបើតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីថ្មីៗនេះ។ បច្ចុប្បន្ន កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិ ចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cambodia Airports។ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ ទៀត ស្ថិតនៅខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកោះកុង កំពុងស្ថិតក្រោមការសាងសង់។

អាន​បន្ថែម

ក្រុមហ៊ុន AIAI ប្តេជា្ញសង់អាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាប​-​អង្គរ ឱ្យបាន ៧០% ត្រឹមដំណាច់ឆ្នាំនេះ

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាប​-​អង្គរ​ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣​ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។​ ឯកឧត្តម តឹករ៉េត ​សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អា​​កាស​ចរណ៍​ជាតិ​កម្ពុជា អង្គរអ៊ែរ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដោយសម្រេចបានជិត ៣៤% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ នេះ ។ ឯកឧត្តម រ៉េត ​សំរេច  លើកឡើងថា ៖ “ក្នុងនោះ ផ្នែកមួយចំនួន ដូចជា អនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី ៧០ភាគរយ ចំណែកផ្លូវរត់ (Runway) ត្រូវបានតភ្ជាប់ជាស្ថាពរ​ហើយ”។ បច្ចុប្បន្ន ក្រុមហ៊ុន AIAI ប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃគម្រោងទាំងមូល […]

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរ ធ្វើតេស្តឧបករណ៍បច្ចេកទេស សម្រេចបាន៦០% ហើយ

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានធ្វើតេស្តបច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខាសំខាន់ៗ រួមទាំងសមត្ថភាពបុគ្គលិករបស់ខ្លួន សម្រេចបាន៦០% ហើយ បើគិតត្រឹមចុងខែមេសា។ ការធ្វើតេស្តនេះ នឹងយឺតជាងផែនការគ្រោងទុក នេះបើយោងតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល នៅថ្ងៃទី២៩ ខែមេសានេះ។ ឯកឧត្តម បញ្ជាក់ថា តាមការគ្រោងទុក ក្រុមហ៊ុនត្រូវចាប់ផ្តើមធ្វើតេស្តបច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខា សំខាន់ៗ នៅខែមករា និងគ្រោងបញ្ចប់នៅខែមិថុនា ប៉ុន្តែក្រុមហ៊ុនបានចាប់ផ្តើមបំពេញលក្ខខណ្ឌនេះនៅខែមីនា ដូច្នេះនឹងយឺតយ៉ាវ។ បើតាម អ្នកនាំពាក្យរូបនេះ ការធ្វើតេស្តបច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខាសំខាន់ៗ មានចំនួនជាង៤០ ប្រភេទដែលក្រុមហ៊ុនត្រូវបំពេញ ដែលបច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបាន ៦០%ហើយ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ថ្លែងថា៖ «នៅពេលក្រុមហ៊ុនបញ្ចប់តេស្តបច្ចេកទេសឧបករណ៍ សម្ភារ និងបរិក្ខា សំខាន់ៗ ក្រុមហ៊ុននឹងចាប់ផ្តើមហោះហើរសាកល្បង ដើម្បីឈានដល់ដំណាក់កាលអាចប្រតិបត្តិការ អាកាសយានដ្ឋានបាន»។ តាមផែនការ […]

អាន​បន្ថែម

ក្រុមហ៊ុន Medtecs វិនិយោគ ៣លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានវិនិយោគ ៣លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមលើគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE។ ពីឆ្នាំ១៩៩៩ គិតមកដល់សព្វថ្ងៃនេះ មានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្រ របស់ខ្លួននៅខេត្តកំពង់ចាម។

អាន​បន្ថែម

ព្រលានតារាសាគរ ពន្យាពេលដាក់ដំណើរការសាកល្បងទៅខែ មិថុនា ឆ្នាំ២០២២

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលដាក់ដំណើរការបណ្តោះអាសន្ន ទៅដល់ពាក់កណ្តាលឆ្នាំ២០២២នេះ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ មីនា នេះថា គម្រោងនេះ បានរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ ដែលធ្វើឱ្យការបើកដំណើរការសាកល្បង ត្រូវពន្យាពេល។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ដោយសារផលប៉ះពាល់ពីកូវីដខ្លាំង ដូច្នេះគាត់ពន្យាពេល។ ដំបូងគាត់ថានឹងបើកដាក់ដំណើរការនៅដើមឆ្នាំ២០២២នេះ ដូច្នេះរំកិលទៅពាក់កណ្តាលឆ្នាំ២០២២វិញ»។ វិនិយោគដោយក្រុមហ៊ុន Chinese firm Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០លានដុល្លារ អាកាសយានដ្ឋាន នឹងអាចទទួលយន្តហៅប្រភេទយន្ត ហោះរយៈចំងាយឆ្ងាយ ដូចជា Boeing 777 និងAirbus A340 ជាដើម៕  

អាន​បន្ថែម

ក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។ បើតាមការប្រកាសរបស់ក្រុមហ៊ុន CAIC កាលពីដើមឆ្នាំ ផ្លូវតភ្ជាប់ព្រលានទៅ ផ្លូវ៦០ម៉ែត្រ នេះ កំពុងសិក្សា និងអនុវត្តដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១,៧គ.ម និងស្ពានបេតុង ២ ឆ្លងកាត់ស្ទឹងព្រែកត្នោត។ ផ្លូវនេះ នឹងជួយសម្រួលការធ្វើដំណើរទៅព្រលានយន្តហោះឱ្យងាយស្រួលជាងមុន។ ជាក់ស្ដែង ក្រុមហ៊ុន OCIC ក៏ធ្លាប់បង្ហាញផែនការចង់ធ្វើផ្លូវល្បឿនលឿនលើអាកាសភ្ជាប់ពីភ្នំពេញទៅព្រលានថ្មីនេះផងដែរ ដោយមាន ២កំណាត់ គឺកំណាត់ផ្លូវ៦០ម៉ែត្រដល់ផ្លូវជាតិលេខ ២ ប្រវែង១០គម និងកំណាត់ផ្លូវជាតិលេខ ២ ដល់ព្រលាន ប្រវែង១១គម។ (អានបន្ថែម) ប៉ុន្តែបើយោងតាមឯកឧត្តម ស៊ិន […]

អាន​បន្ថែម

ព្រលានភ្នំពេញថ្មីសម្រេចបាន ៣២% ហើយ ខណៈទុនជាង ៤១៤ លានដុល្លារត្រូវបានចំណាយ

បើគិតត្រឹមដើមខែមីនានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២% ហើយ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៤ ខែមីនា។ CAIC បានបន្ថែមថា រហូតមកដល់ពេលនេះ ទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ត្រូវបានចំណាយលើការអភិវឌ្ឍន៍ ដោយមិនរាប់បញ្ចូលតម្លៃដី។ ទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងការជន់លិចក្នុងរដូវវស្សាកន្លងមក បានបង្ករអាក់រអួលក្នុងការសាងសង់ក៏ដោយ គម្រោងនៅតែបន្តដោយរលូន ខណៈដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គឺជាគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃជាង ១,៥ ពាន់លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតា នៅខេត្តកណ្តាល។ គម្រោងនេះ រចនា សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រង ដោយក្រុមងហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ថ្មីៗនេះ CAIC ក៏បានចេញមូលបត្របំណុលដែលមានតម្លៃសរុប ៣០០ លានដុល្លារ ដើម្បីស្វែងរកទុនបន្ថែមមកវិនិយោគលើគម្រោងព្រលានដ៏ធំនេះ។ […]

អាន​បន្ថែម

ធនាគារហត្ថាវិនិយោគ ១៥ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល

ធនាគារ ហត្ថា ម.ក បានទិញបណ្ណបំណុល ១៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ៤ មីនា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ា ហួត អៀងតុង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ […]

អាន​បន្ថែម

សាជីវកម្មធានាឥណទានកម្ពុជា វិនិយោគ ២លានដុល្លារ ចូលរួមកសាងព្រលានភ្នំពេញថ្មី

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគ ៨,០០០លានរៀល (ឬប្រមាណ ២លានដុល្លារ អាមេរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២៧ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយក CGCC លោក Wong Keet Loong ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន […]

អាន​បន្ថែម