NBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១

វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។ តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។

អាន​បន្ថែម

សញ្ជាតូបនីយកម្មកម្ពុជាតាមកម្មវិធីវិនិយោគ ជាប់លេខ១១ ក្នុងលោក ជាចលករចម្បងជំរុញការវិនិយោគអចលនទ្រព្យក្នុងស្រុក

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមើលឃើញការកើនឡើងនៃការចាប់អារម្មណ៍ពីបរទេស ក្នុងនោះកម្មវិធីសញ្ជាតូបនីយកម្មកម្ពុជាតាមរយៈការវិនិយោគ Citizenship by Investment (CBI) អាចជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់វិនិយោគិនបរទេសមកលើវិស័យអចលនទ្រព្យ។ ថ្មីៗនេះការផ្តល់សញ្ជាតិកម្ពុជាតាមរយៈការវិនិយោគជូនដល់វិនិយោគិតបរទេស ទទួលបានចំណាត់ថ្នាក់លេខ១១ក្នុងពិភពលោកយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន Henley & Partners ។ សញ្ជាតូបនីយកម្មនេះ ផ្តល់ឱ្យវិនិយោគិនបរទេសនូវច្រកផ្លូវដើម្បីក្លាយជាម្ចាស់អចលនទ្រព្យជាពិសេសដីដោយសេរីនៅក្នុងប្រទេស។ កាលពីមុន វិនិយោគិនបរទេសដែលចង់មករកស៊ីលើដីកម្ពុជា ត្រូវបំពេញបែបបទតាមបទប្បញ្ញត្តិដ៏ស្មុគស្មាញ ហើយភាគច្រើនងាកទៅរកច្រកការបណ្តាក់ទុនរួមគ្នាជាមួយអ្នកក្នុងស្រុកវិញ។ ទោះយ៉ាងណាក៏ដោយ កម្មវិធីសញ្ជាតូបនីយកម្មតាមការវិនិយោគ បានកែប្រែចំណុចនេះ ដោយផ្តល់នូវផ្លូវត្រង់ និងសុវត្ថិភាពដល់ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរឱ្យមានសិទ្ធិកាន់កាប់ដីនៅកម្ពុជាដោយផ្ទាល់តែម្តង។ គំរូដ៏លេចធ្លោរបស់តារាហូលីវូដស្រីអែនជេលីណា ជូលី ( Angelina Jolie) បង្ហាញពីអត្ថប្រយោជន៍នៃកម្មវិធីនេះ ដោយសារនាងមិនត្រឹមតែទទួលបានសញ្ជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវិនិយោគលើវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសផងដែរ។ លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមនៃក្រុមហ៊ុន Juwai IQI អះអាងថា “ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាកំពុងមើលឃើញការទាក់ទាញដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកទិញបរទេស។ ការបើកច្រកព្រំដែនរបស់ប្រទេសចិនឡើងវិញនៅឆ្នាំ ២០២៣ បានជំរុញការវិនិយោគរបស់ចិនយ៉ាងច្រើន និងបានពង្រីក​ចំនួន​អ្នក​វិនិយោគចិន​ធំៗ​ដែលកំពុង​សម្លឹង​មើល​ដី​កម្ពុជា​ច្រើន​ជាង​ដប់​ដង។” ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិ្ចសកលក៏ដោយ ការវិនិយោគទ្រព្យសកម្មថេររបស់ចិនមកកម្ពុជា បានកើនឡើងចំនួន ៦៧% គឺមានទំហំរហូតដល់ ២,​៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ តួលេខនេះ […]

អាន​បន្ថែម

សូចនាករបីបង្ហាញពន្លឺសម្រាប់ទីផ្សារអចលនទ្រព្យអាស៊ី ប៉ុន្តែសេដ្ឋកិច្ចងើបរួចឬមិនរួចនៅតែអាស្រ័យលើចិន ហេតុអ្វី?

ត្រឹមត្រីមាសទី១នៃឆ្នាំនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC) បានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១០។ ទោះយ៉ាងណាក៏ដោយ ​ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន និងស្ថានភាពជាក់ស្តែងដែលកំណើនអត្រាការប្រាក់ជិតដល់ចំណុចកំពូល ជាសញ្ញាណនាំឱ្យមានការរំពឹងទុកថាសេដ្ឋកិច្ចសាកលកំពុងតែជិតដល់ភាពធូរស្បើយ។ ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម និងការវិភាគតាមវិស័យនៅចិន៖ វិស័យការិយាល័យរបស់ប្រទេសចិន បន្តប្រឈមមុខនឹងសម្ពាធ ជាចម្បងដោយសារតែកម្រិតផ្គត់ផ្គង់ខ្ពស់។ ផ្ទុយទៅវិញ វិស័យហាងលក់រាយ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ និងការត្រឡប់មកវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍នៅឆ្នាំ ២០២៣។ ខណៈពេលដែលវិស័យការដឹកជញ្ជូន នៅមានភាពប្រសើរស្របតាមកំណើនសេដ្ឋកិច្ចដែលកំពុងងើបបណ្តើរៗ ប៉ុន្តែទីផ្សារមួយចំនួនក្នុងវិស័យនេះ កំពុងប្រឈមនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ។ ប្រភេទទ្រព្យសកម្មជំនួសក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគផងដែរ ទោះបីជាកំណើនបរិមាណនៅតែមិនស្មើគ្នាក៏ដោយ។ ការពន្លឿនការស្តារឡើងវិញ និងផលប៉ះពាល់របស់ចិនលើតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC)៖ការបន្ធូរបន្ថយរបស់ចិនដីគោកនៃគោលនយោបាយសូន្យកូវីដ១៩ រួមជាមួយនឹងការបើកព្រំដែនរបស់ខ្លួនឡើងវិញ បានបង្កើនល្បឿនដោយរំពឹងទុកថា ការស្តារឡើងវិញក្នុងតំបន់នេះ ទីផ្សារចិននឹងរួមចំណែកដល់ទៅ ៤៥%នៃGDPរបស់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។ សេដ្ឋកិច្ចចិនបានជួបប្រទះនឹងការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ ជាពិសេសនៅក្នុងខែមីនា។ ត្បិតតែទិន្នន័យសេដ្ឋកិច្ចតំបន់ APAC ក្នុងខែមេសា បង្ហាញពីលទ្ធផលចម្រុះ វាជារឿងសមហេតុផលក្នុងការរំពឹងថានឹងមានកំណើន GDP ពិតប្រាកដក្នុងចន្លោះពី ៥% ទៅ ៧% សម្រាប់ឆ្នាំនេះ ដោយប្រទេសចិនបានដើរតួជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងវិញនេះ។ សន្ទុះវិជ្ជមាននេះ ត្រូវបានគេរំពឹងថាសេដ្ឋកិច្ចចិននឹងជួយរុញទីផ្សារនៃប្រទេសទាំងឡាយក្នុងតំបន់APAC បានខ្លះ […]

អាន​បន្ថែម

ហេតុអ្វីមិនមែនភ្នំពេញ ឬបាងកក? ខណៈហូជីមិញជាប់ជាក្រុងកំពូល ទាក់ទាញវិនិយោគច្រើនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

រាជធានីភ្នំពេញជាទីក្រុងដែលធំជាងគេនៃប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះនូវកំណើនគួរឱ្យកត់សម្គាល់ទាំងនគរូបនីយកម្ម (ការពង្រីកទំហំ) លំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) សំណង់អគារខ្ពស់ៗ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សយ៉ាងច្រើន។ ទោះយ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ប្រៀបធៀបអំពីមាឌនៃការវិនិយោគ​ (Volume of Investment) ទៅ​និង​ទីក្រុង​សំខាន់ៗ​ក្នុង​តំបន់​អាស៊ាន ភ្នំពេញ​នៅ​តែមាន​ចំនួន​តិច​តួច​នៅ​ឡើយ។ ផ្ទុយទៅវិញ បាងកក ដែលជារាជធានីដ៏អ៊ូអររបស់ប្រទេសថៃ ដែលកំពុងលេចធ្លោជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេសដែលស្វែងរកនិវាសនដ្ឋានប្រណីតៗ ជាពិសេសខុនដូ ដោយការលក់បានកើនឡើងជាង ២០០% ក្នុងរយៈពេលថ្មីៗនេះ បើតាមរបាយការណ៍ CBRE Thailand ។ គួរកត់សម្គាល់ថា តម្លៃផ្ទះរបស់ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ក្នុងចំណោមតម្លៃសមរម្យបំផុតនៅក្នុងទីក្រុងសំខាន់ៗនៅលើពិភពលោក ដូចដែលបានបង្ហាញដោយការវិភាគរបស់ក្រុមហ៊ុន CBRE នៅលើគេហទំព័រ RE Talk Asia ។ ទោះជាយ៉ាងណាក៏ដោយ រាជធានីនៃប្រទេសថៃនេះ នៅតែមិនជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងកំពូលទាំង ១០ សម្រាប់ការវិនិយោគឆ្លងព្រំដែនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែ​ហេតុអ្វី​បាន​ជាទីក្រុងរបស់​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​កំពូលនេះ? លើសពីនេះ មិនមែនតែក្រុងមួយទៀត គឺក្រុងដល់ទៅពីរហាណូយ និងហូជីមិញ។ រដ្ឋធានីតូក្យូជាប់លេខ១ បួនឆ្នាំៗជាប់គ្នា ហើយសម្រាប់ឆ្នាំនេះ ក្រុងសិង្ហបុរីជាប់លេខ២ ហើយក្រុងហូជីវមិញជាប់លេខ៣។ ខាង​ក្រោម​នេះ​គឺ​ជា​ការពិត​មួយ​ចំនួន​ដែល​មិន​អាច​ប្រកែក​បាន​ថា​ទីក្រុង​ហូជីមិញ​មានគុណសម្បត្តិវិនិយោគខុស​ពី​ទីក្រុង​បាងកក ទោះ​បីវាមានទំហំតូចជាងក៏ដោយ៖ តម្លៃអចលនទ្រព្យខ្ពស់៖ ការពិនិត្យឡើងវិញដំបូងអំពីតម្លៃអចលនទ្រព្យនៅទីក្រុងហាណូយ […]

អាន​បន្ថែម

អ្នកជំនាញ៖ ទីផ្សារលំនៅឋាននៅកម្ពុជាបន្តនៅទ្រឹង ប៉ុន្តែបើទីតាំងល្អ ផ្ទះនៅតែលក់ដាច់

ឈានចូលដល់ពាក់កណ្តាលឆ្នាំ ២០២៣ ទីផ្សារអចលនទ្រព្យផ្នែកលំនៅឋាននៅកម្ពុជាប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន បូករួមនឹងតម្រូវការធ្លាក់ចុះ។ ការ​លក់​ក្នុង​វិស័យ​នេះ​ ​ប្រឈមបញ្ហា​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​មាន​តែ​ចំនួន​គម្រោង​ខុនដូ និង​​គម្រោងដីនៅតាម​ទីតាំង​សំខាន់ៗមួយចំនួនប៉ុណ្ណោះ ​ដែលនៅ​អាច​រក្សាតម្លៃ ​ឬ​ដំឡើង​ថ្លៃ​បន្តិច​បន្តួចបាន នេះ​បើ​យោង​តាមរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រុមហ៊ុន CBRE Cambodia។ ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៣នេះ ក្នុងទីផ្សារលំនៅឋាន មានគម្រោងខុនដូថ្មីចំនួន ៣ ក្នុងនោះមានខុនដូចំនួន ១៦០០ យូនីត បន្ថែមទៀតត្រូវបានសាងសង់បញ្ចប់។ លើសពីនេះទៀត ការបញ្ចប់គម្រោងចំនួន ១០ បានរួមចំណែកជាង ៤.៦០០យូនីតដល់ការផ្គត់ផ្គង់សរុប។ បូកសរុបទាំងអស់ ត្រឹមដំណាច់ឆ្នាំនេះ ការផ្គត់ផ្គង់ខុនដូត្រូវបានគេព្យាករថានឹងកើនដល់ជិត ៥៥.០០០  យូនីត ពោលគឺកើនឡើង ១៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រី Kinkesa Kim អគ្គនាយករងនៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា “ខណៈពេលដែលទីផ្សារអាចនឹងមានការថមថយ ការលក់នៅតែបន្តសម្រាប់គម្រោងណាដែលមានទីតាំងល្អៗ ត្រូវនឹងតម្រូវការរបស់អតិថិជន”។ កត្តាសំខាន់ៗមួយចំនួនដូចជាតម្លៃ ទីតាំង គុណភាពសំណង់ កំណត់ត្រាតាមដានរបស់អ្នកអភិវឌ្ឍ និងទំហំគម្រោងដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យការលក់ទទួលបានជោគជ័យ។ សម្រាប់ឆមាសទីមួយនេះដែរ នៅក្នុងវិស័យអចលនទ្រព្យជាប្រភេទដីធ្លី ឃើញថាមានចំនួនទាបបំផុតនៃការបើកដំណើរការគម្រោងក្នុងរយៈពេល ៥ […]

អាន​បន្ថែម

ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។ ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន […]

អាន​បន្ថែម

ឆមាសទី១-២០២៣ ចំនួនផ្គត់ផ្គង់លើសតម្រូវការនៃអគារការិយាល័យនៅកម្ពុជា កំពុងដាក់សម្ពាធខ្លាំងលើការជួល និង…

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣  ការផ្គត់ផ្គង់ប្រភេទអគារការិយាល័យថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា កើនឡើងប្រមាណ៣៩% ថែមលើការិយាល័យដែលមានស្រាប់។​ គិតចាប់ពីពាក់កណ្តាលឆ្នាំទៅដល់ចុងឆ្នាំនេះ ការផ្គត់ផ្គង់ការិយាល័យសរុប ត្រូវបានគេរំពឹងថាការិយាល័យទំហំចំនួន ២១៥.០០០ម៉ែត្រការ៉េ ត្រូវបានសាងសង់ និងដាក់លក់បន្ថែម ធ្វើឱ្យការិយាល័យសរុបមានទំហំលើសពី ១លានម៉ែត្រការ៉េ ពោលគឺ  ២៤% ដែលជាកំណើនច្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ការកើនឡើងនៃការផ្គត់ផ្គង់លើស និងការថយចុះអត្រាកាន់កាប់បែបនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃជួល អគារការិយាល័យ នេះបើយោងតាមរបាយការណ៍វាយតម្លៃពាក់កណ្តាលឆ្នាំ២០២៣ របស់ CBRE Cambodia ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ បើមើលតែទៅលើការដកស្រង់តម្លៃជួលនៃទីផ្សារការិយាល័យ យើងឃើញថាមានការកើនឡើងពី ២% ទៅ ៤% នៅគ្រប់ចំណាត់ថ្នាក់ និងស្រុក ប៉ុន្តែបើយើងមើលទៅលើការជួលដែលបានសម្រេចជាក់ស្តែង ស្ថិតិបង្ហាញថាស្ថានភាពទីផ្សារការិយាល័យនៅថេរ។ ចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ២០១៩ ការស្នើសុំជួលការិយាល័យបានធ្លាក់ចុះគួរឱ្យកត់សម្គាល់រហូតដល់ ២០%។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ការដកស្រង់តម្លៃជួលបានធ្លាក់ចុះ ហើយម្ចាស់ផ្ទះបានប្រើយុទ្ធសាស្រ្តជំនួសដើម្បីទាក់ទាញអ្នកជួល។ ជំនួសឱ្យការកាត់បន្ថយការជួល ម្ចាស់ផ្ទះកំពុងផ្តល់ការលើកទឹកចិត្តដូចជាមានថែមជូនកន្លែងចតរថយន្តដោយឥតគិតថ្លៃ ការពន្យាររយៈពេលជួលដោយមិនគិតថ្លៃ និងការកែលម្អអ្នកជួល។ អាស្រ័យហេតុនេះ ការជួលអគារការិយាល័យ នៅតែស្ថិតក្រោមសម្ពាធទីផ្សារ ហើយសម្ពាធនោះធ្វើឱ្យអត្រាជួលកាន់តែចង្អៀតជាងមុន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុន […]

អាន​បន្ថែម

ស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសនៅក្នុងទីផ្សារអចលនទ្រព្យថាមវន្តនៅកម្ពុជា

ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខនៅកម្ពុជា ទើបនឹងបានចេញរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យភ្នំពេញពាក់កណ្តាលឆ្នាំ២០២៣ របស់ខ្លួន បង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ជាពិសេសការជាប់គាំងយឺតនៃសេដ្ឋកិច្ចចិន គួបផ្សំនឹងការផ្គត់ផ្គង់លើសលប់នៃទីផ្សារក្នុងស្រុក បានបន្តអូសបន្លាយការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ “ចំពេលមានការថយចុះនៃបរិយាកាសម៉ាក្រូពិភពលោក កម្ពុជាបានជួបប្រទះនូវផលប៉ះពាល់នៃការកើនឡើងនៃថ្លៃដើមទុនដែលបណ្តាលមកពីការកើនឡើងនៃអតិផរណា និងការកាត់បន្ថយការប្រើប្រាស់នៅក្នុងទីផ្សារលោកខាងលិច ដែលបណ្តាលឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ប្រមាណ 30% នៅក្នុងការនាំចេញ Q1-២០២៣ ។ លើសពីនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានរងផលប៉ះពាល់ដោយសារឧស្សាហកម្មនាំចេញ និងអចលនទ្រព្យរបស់ប្រទេសចិនកំពុងនៅទ្រឹងដែរ” ប្រសាសន៍របស់លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia។ “ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ បន្ទាប់ពីប្រទេសចិន និងពិភពលោកផ្សេងទៀតបានបើកដំណើរការឡើងវិញជាបណ្តើរៗ យើងមើលឃើញសញ្ញាណវិជ្ជមានចេញពីវិស័យទេសចរណ៍ និងធុរកិច្ច” លោក Lawrence បន្ថែម។ គួររំលឹកថា កាលពីត្រីមាសទីមួយ របាយការណ៍របស់ CBRE បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃគម្រោងសាងសង់ដែលត្រូវបានអនុម័ត ដោយមានគម្រោងជាង ១.៤០០ ត្រូវបានអនុម័តក្នុងអំឡុងពេលទីផ្សារកំពុងឡើងខ្លាំង ក្នុងឆ្នាំ ២០១៩ បើធៀបនឹងចំនួនគម្រោងតែប្រមាណ ៦០០ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីការផ្គត់ផ្គង់លើស ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យកម្រិតខ្ពស់។ លោក Marc […]

អាន​បន្ថែម

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្រប​ខណ្ឌ​ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ប្តេជា្ញនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ ។ បន្ថែមពីនេះ កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេស​​ក្រុងព្រះ សីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹងដែរថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមានផ្ទៃដីសរុបប្រហែល ១.១១៣ហិកតា ខណៈបច្ចុប្បន្នអភិវឌ្ឍបានជិត ៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ១៧៥កំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស  កូរ៉េ ជប៉ុន  ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់។ អំឡុងឆ្នាំ២០១៨ នាឱកាសវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ […]

អាន​បន្ថែម

អ្នកជំនាញ៖ ការងើបឡើងនៃទីផ្សារអចលនទ្រព្យចិនហាក់នៅឆ្ងាយពីក្តីរំពឹង ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗកំពុងតែ…

ខណៈដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តជួបប្រទះកត្តាប្រឈមជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភបានលេចឡើងនៅក្នុងវិបត្តិបំណុលអចលនទ្រព្យរបស់ប្រទេស។ នៅក្នុងការរៀបចំដេញថ្លៃដោយបង្ខំមួយ ក្រុមហ៊ុន Shimao Group Holdings Ltd. កំពុងវិវត្តថយក្រោយ ដោយសារគម្រោងចំនួន ១.៨ពាន់លានដុល្លារ បានបរាជ័យក្នុងការទាក់ទាញអ្នកទិញ ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនប៉ុណ្ណាក៏ដោយ នេះបើយោងតាមបទវិភាគរបស់សារព័ត៌មាន Yahoo Finance។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Sino-Ocean Group Holding Ltd. បានមើលឃើញការធ្លាក់ចុះនៃមូលបត្របំណុលរបស់ខ្លួន បន្ទាប់ពីបានបង្ហាញពីការចូលរួមរបស់ខ្លួនជាមួយម្ចាស់ភាគហ៊ុនធំៗ ដើម្បីដោះស្រាយបន្ទុកបំណុលរបស់ខ្លួនក៏ដោយ។ ការវិវត្តចុងក្រោយទាំងនេះ បានគូសបញ្ជាក់អំពីផលប៉ះពាល់ជាបន្តបន្ទាប់នៃវិបត្តិអចលនទ្រព្យមកលើសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្វើឱ្យទីផ្សារធ្លាក់ចុះ និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងវិស័យផ្សេងៗ រួមទាំងមូលបត្របំណុល និងទំនិញដែលមានទិន្នផលខ្ពស់។ ការស្ទុះងើបឡើងវិញយឺតនៃទីផ្សារលំនៅឋានបែបនេះ បានធ្វើឱ្យអ្នកវិនិយោគខកចិត្ត ហើយការព្យាករពេលវេលានៃការងើបឡើងវិញហាក់ដូចជាអូសបន្លាយជាងការរំពឹងទុកពីមុន។ លោក Anitza Nip ប្រធានផ្នែកស្រាវជ្រាវប្រាក់ចំណូលថេរសម្រាប់អាស៊ីនៅ ក្រុមហ៊ុន Union Bancaire Privee បានកត់សម្គាល់លើការខកចិត្តដែលកំពុងកើនឡើងរបស់ទីផ្សារដោយនិយាយថា “ផ្លូវងើបឡើងវិញហាក់ដូចជាវែងជាងអ្វីដែលទីផ្សារបានរំពឹងទុកកាលពីដើមឆ្នាំនេះ” ។ ការដេញថ្លៃដែលបរាជ័យរបស់ក្រុមហ៊ុន Shimao Group នៃផលបត្រដីនៅទីក្រុង Shenzhen របស់ខ្លួន បង្កឧបសគ្គបន្ថែមទៀតដល់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានទិញដីនេះក្នុងឆ្នាំ 2017 […]

អាន​បន្ថែម