ចិន ផ្តួចផ្តើមគម្រោងការប្រើបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចបៃតងជាមួយប្រទេស៥ជាប់ដងទន្លេឡានឆាងមេគង្គ

ក្នុងចក្ខុវិស័យពង្រឹងកិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពបច្ចេកវិទ្យាក្នុងតំបន់ នាយករដ្ឋមន្ត្រីចិនលោកលី ឈាង ( Li Qiang) ស្នើគំនិតផ្តួចផ្តើមគម្រោងផលិតកម្មឆ្លាតវៃ  (intelligent manufacturing) និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីឈានមុខ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតងសម្រាប់ប្រទេសក្នុងតំបន់ឡានឆាងមេគង្គ។ ការស្នើគំនិតនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនិម្មិតរវាងមេដឹកនាំនៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) លើកទីបួន ដែលចូលរួមដោយមេដឹកនាំមកពីប្រទេសអាស៊ានជាប់ទន្លេមេគង្គទាំង០៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បី ពិនិត្យឡើងវិញនូវជោគជ័យជាយុទ្ធសាស្រ្តនៃវឌ្ឍនភាពប្រាំឆ្នាំមុន និងបានគូសបញ្ជាក់អំពីផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក Lancang-Mekong (២០២៣-២០២៧)។ នេះបើយោងតាមបច្ចុប្បន្នភាពដោយ Global Times ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។

ចេញពីលទ្ធផលនៃកិច្ចប្រជុំនេះ គម្រោងអភិវឌ្ឍនានានៅក្នុងតំបន់ Lancang-Mekong សម្រាប់ដំណាក់កាលប្រាំឆ្នាំបន្ទាប់ នឹងផ្តោតអាទិភាពលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទឹក និងការប្រែប្រួលអាកាសធាតុ​ ដែលក្នុងនោះភាគច្រើននឹងផ្តោតលើ៖ការធានានិរន្តរភាពនៃគម្រោងផលិតថាមពលនានាពីស្ថានីយវារីអគ្គិសនីនៅតាមដងទន្លេឡានឆាងមេគង្គ ការងារគ្រប់គ្រងទឹកជំនន់ដោយប្រើប្រព័ន្ធតាមដានស្វ័យប្រវត្តិ ការគ្រប់គ្រងធនធានទឹក និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ជុំវិញទន្លេទាំងពីរ។

នាយករដ្ឋមន្ត្រី លី ក៏បានជំរុញឱ្យប្រទេសទាំងប្រាំមួយចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ រួមចំណែកដល់ការបង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពក្នុងចំណោមប្រជាជាតិតាមដងទន្លេឡានឆាងមេគង្គ។

លោក Zhou Zhiwei អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong បានលើកឡើងពីសមិទ្ធផលនៃផែនការសកម្មភាពប្រាំឆ្នាំកន្លងមក (២០១៨-២០២២) មានគម្រោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋទាក់ទងនឹងទឹកជាង ៥០គម្រោង ត្រូវបានអនុវត្តយ៉ាងសកម្ម រួមទាំងគម្រោងដំឡើងដោយជោគជ័យប្រព័ន្ធត្រួតពិនិត្យទឹកភ្លៀងនិងកម្រិតទឹកដោយស្វ័យប្រវត្តិ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ការព្រមានជាមុនអំពីទឹកជំនន់ និងគម្រោង Lancang-Mekong Sweet Spring បានផ្តល់ការបង្ហាញពីបច្ចេកវិទ្យាផ្គត់ផ្គង់ទឹកនៅតាមជនបទ ដោយធានាបាននូវសុវត្ថិភាពទឹកស្អាត និងការយល់ដឹងផ្នែកបច្ចេកទេសសម្រាប់ប្រទេសជាសមាជិកជាដើម។

គម្រោងគាំទ្ររបស់ប្រទេសចិន ក៏រាប់បញ្ចូលទាំងគម្រោងវាយតម្លៃសុវត្ថិភាពទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ ថៃ និងវៀតណាម ដែលការត្រួតពិនិត្យសុវត្ថិភាព និងការអនុវត្តន៍សាកល្បង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងមុខងារទំនប់វារីអគ្គិសនីសម្រាប់ជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ គម្រោងត្រួតពិនិត្យជលសាស្ត្រ ដែលមានស្ថានីយ៍កណ្តាល និងស្ថានីយ៍ត្រួតពិនិត្យស្វ័យប្រវត្តិចំនួន ២៥ នៅក្នុងប្រទេសឡាវ ត្រូវបានអនុវត្តក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីលក្ខណៈជលសាស្ត្រនៃប្រព័ន្ធទន្លេ និងបឹង ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

មានប្រភពចេញពីខ្ពង់រាប Qinghai-Xizang របស់ប្រទេសចិន ទន្លេមេគង្គលាតសន្ធឹងលើប្រទេសចំនួនប្រាំមួយ ដែលមានប្រវែង ៤.៨៨០ គីឡូម៉ែត្រ និងទ្រទ្រង់ជីវភាពប្រជាជនចំនួន ៣២៦លាននាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។ សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។   ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។ ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ   លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។   បញ្ហាគឺនៅត្រង់ថា […]

AMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥

ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករថា នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ភាគរយ និង ៥,៩ភាគរយនៅឆ្នាំ ២០២៥ ធៀបនឹង ៥ភាគរយ នៅឆ្នាំ ២០២៣។ ការងើបឡើងវិញនៃវិស័យកាត់ដេរ និងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀតត្រូវបានគេរំពឹងថានឹងគាំទ្រដល់កំណើននេះ។ លោក Jinho Choi ប្រធានសេដ្ឋវិទូរបស់ AMRO បាននិយាយថា ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ រួមជាមួយនឹងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀត និងការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់សម្រាប់គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ក្នុងនោះដែរ លោកបានបញ្ជាក់ទៀតថា បើក្រឡេកមើលពីកំណើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏ត្រូវបានជំរុញជាចម្បងដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថា ការងើបឡើងវិញនៅតែប្រឈមនឹងហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក។ លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៅ AMRO ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃវិស័យកាត់ដេរក្នុងការជំរុញកំណើន ដោយវាបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់ទំនិញប្រើប្រាស់នៅក្នុងទីផ្សារសំខាន់ៗ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា វិស័យ​មិនមែន​កាត់ដេរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក្សា​សន្ទុះ​កំណើន​ខ្លាំង​ដោយ​មាន​ការ​គាំទ្រ​ពី​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស។ អតិផរណាផ្អែកលើសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ត្រូវបានព្យាករណ៍ថានឹងឈានដល់ ២,៥ ភាគរយនៅឆ្នាំ២០២៤ និង ២,៦ភាគរយនៅឆ្នាំ២០២៥ ។ - […]

ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”

ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាព​ដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។  ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ​ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ​​ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ […]

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស់វានឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ បានចាប់ផ្តើមបន្តប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតាជាមួយខ្ទង់ថវិកាចំនួន ១,៧ ពាន់លានដុល្លារ។ ការបណ្តាក់ទុនដ៏សំខាន់នេះមានគោលបំណងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ គម្រោងខ្នាតយក្សនេះ លាតសន្ធឹងលើខេត្តចំនួនបួន និងរួមបញ្ចូលការសាងសង់ប្រព័ន្ធទ្វារទឹកចំនួន ៣ ស្ពានចំនួន ១១ និងចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ នេះយើងយោងតាមប្រភពទិន្នន័យពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ព្រែកជីកថ្មីនេះ មិនត្រឹមតែសន្យាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាម ជាពិសេសកំពង់ផែ Cai Mep ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញថែមទៀតផង នេះបើយោងតាមបទវិភាគរបស់លោក រឹម សុខវី ចុះផ្សាយក្នុងសារៈព័ត៌មាន ThinkChina កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ នៅពីក្រោយសាវតារគម្រោង […]

ធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!

ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ​ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣  អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]

សេដ្ឋវិទូហុងកុងព្យាករអតិផរណានៃសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ នឹងបន្តជាប់គាំងនៅត្រឹម ១០%

ខណៈដែលពិភពលោកកំពុងចាប់ផ្តើមជាថ្មីមួយនឹងឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅផ្លូវបំបែករវាងការងើបឡើងវិញ និងតុល្យភាពនៃហានិភ័យដែលអាចកំណត់គន្លងសេដ្ឋកិច្ចដែលនឹងត្រូវវិវត្តជាបន្តបន្ទាប់នៃឆ្នាំនេះ។ Schroders ដែលជាស្ថាប័នស្រាវជ្រាវនិងរៀបចំយុទ្ធសាស្ត្រឈានមុខខ្នាតអន្តរជាតិនៅហុងកុង ទើបនឹងបានចេញបទវិភាគស៊ីជម្រៅមួយចេញផ្សាយនៅថ្ងៃទី 0១ ខែកុម្ភៈ ឆ្នាំ ២០២៤ បង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចសាកលដែលអាចនឹងបន្តជាប់គាំង ដោយបានរំលេចអំពីសេណារីយ៉ូអតិផរណារហូតដល់ ១០%។ Schroders គូសបញ្ជាក់អំពីហានិភ័យគួរឱ្យកត់សម្គាល់ទាក់ទងនឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់។ ទិន្នន័យថ្មីៗពីប្រភពដដែលបង្ហាញថា វិធានការរូបិយវត្ថុរបស់ពិភពលោក អាចនឹងបាត់បង់ប្រសិទ្ធភាពមួយចំនួន ដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលសល់ទុន អាចនឹងកើនឡើងក្លាយជាបញ្ហាប្រឈមចំពោះការធ្លាក់ចុះអតិផរណាដោយរលូន។ ភាពធន់នេះ ថ្វីត្បិតតែនឹងអាចបន្ថែមពិន្ទុ ១,៣% ដល់កំណើនពិភពលោក ក្នុងពេលដំណាលគ្នាវាក៏អាចនឹងបង្កើនការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ដែលពន្យារពេលផងដែរ។ ការវិភាគខាងលើ ធ្វើឱ្យអ្នកសេដ្ឋកិច្ចងាកមកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពប្រឈមគ្នារវាងតម្រូវការកើនឡើង និងកំណើនអតិផរណាដែលអាចជំរុញឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុជាពិសេសក្នុងប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចធំៗ។ ទន្ទឹមនឹងនេះ បើសិនជាសេណារីយ៉ូនេះកើតឡើង វាអាចនឹងទាក់ទាញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបញ្ជូលគោលនយោបាយបែបប្រតិកម្មរហ័ស ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកភ្លាមៗជាថ្មីវិញ។ ហានិភ័យនេះ នៅតែជាសេណារីយ៉ូដែលអាចនឹងកើតឡើងបើបូកផ្សំនឹងកត្តាជំរុញផ្សេងៗទៀត។ ចំពេលមានបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចពិភពលោកជួបនឹងភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់។ និន្នាការសាទរចំពោះការមកដល់នៃបច្ចេកវិជ្ជាបរិវត្តកម្ម ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យមានការរីកចម្រើននៃការវិនិយោគ បង្កើនផលិតភាពក៏ពិតមែន និងកំណើនសេដ្ឋកិច្ចបន្តិចម្តងៗក៏ពិតមែនប៉ុន្តែក្នុងល្បឿនមួយដែលយឺតជាងមុន។ ផ្ទុយទៅវិញ ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដែលមានលក្ខណៈអវិជ្ជមាននៅតាមវិស័យមួយចំនួន ផ្សំជាមួយនឹងសេណារីយ៉ូអតិផរណាផ្នែកផ្គត់ផ្គង់របស់សេដ្ឋកិច្ចសកល អាចបង្វែរសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកការជាប់គាំងឡើងវិញ។ លទ្ធផលវិភាគរបស់ Schroders ដដែលបានកំណត់ភាពទំនងជានឹងកើតឡើង (ប្រូបាប៊ីលីតេ) នៃអតិផរណាសកលដល់ទៅ ១០% ដោយសង្កត់ធ្ងន់លើផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ចក្នុងន័យរយៈពេលវែង […]