Angkor heritage
រដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប
រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតលើតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមកិច្ចប្រជុំ ធ្វើឡើងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំ បានឱ្យដឹងថា គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតជាសំខាន់ លើ ១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងគ្រប់ឃុំ នៅតំបន់១ តំបន់២ និងតំបន់៣ នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់ ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរ ថែរក្សាអាយុជីវិតបឹងទន្លេសាប កសាងខឿនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប។ យោងតាមរបាយការណ៍ តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ សរុបមានចំនួន១១៤ ភូមិ ដោយចែកជាតំបន់ឧទ្យានកណ្តាល តំបន់បន្ទាយស្រី និងតំបន់រលួស ហើយការប្រើប្រាស់ដីត្រូវបានកំណត់លក្ខខណ្ឌទៅតាមទីតាំង ១.ទីតាំងត្រូវការពារដាច់ខាត ២.ទីតាំងទ្រនាប់ ៣.ទីតាំងភូមិឋានជនបទ ៤.ទីតាំងភូមិឋានទីប្រជុំជន ៥.ទីតាំងអាជីវកម្ម និង ៦.ទីតាំងកសិកម្ម។ ចំណែកផ្ទៃដីតំបន់ទាំងបី បន្ទាប់ពីការពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ក្នុងភូមិសាស្ត្រខេត្តទាំង៦ជុំវិញបឹងទន្លេសាប ក្នុងឆ្នាំ២០២៤គឺ […]
អានបន្ថែម
English