វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ
រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសាមញ្ញៗ ដែលភាគច្រើនគឺមិនគ្រប់គ្រាន់ទេ ពិសេសនៅពេលទំហំរោងចក្រកាន់ធំ ហើយចំនួនគម្រោងកាន់។ ការប្រើប្រព័ន្ធគ្រប់គ្រងបែបសាមញ្ញនេះ នឹងធ្វើឱ្យការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ ហើយអាចបង្កជាបញ្ហាដែលមិនរំពឹងទុកបាន។ ក្រុមហ៊ុន Bentley បានណែនាំកម្មវិធីមួយឈ្មោះ AssetWise។ កម្មវិធី AssetWise គឺជាដំណោះស្រាយវិស្វកម្មឌីជីថលទំនើបមួយ ដែលជួយរួមបញ្ចូលទិន្នន័យគ្រប់យ៉ាងអំពីហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងរោងចក្រជាក់ស្ដែង វិភាគរកបញ្ហា ផ្ដល់ជាដំណោះស្រាយ និងជាពិសេសចេញជារបាយការណ៍បកស្រាយ និងណែនាំពីវិធីដែលធ្វើឱ្យរោងចក្រកាន់តែមានផលិតភាពខ្ពស់ និងកាត់បន្ថយចំណាយ។ ឧទាហរណ៍ក្រុមហ៊ុនផ្ដល់សេវាទាក់ទងនឹងគម្រោងសំណង់ល្បីមួយឈ្មោះ Sitech កំពុងប្រើកម្មវិធីនេះដើម្បីគ្រប់គ្រងគម្រោងជាង 200 កន្លែង របស់ពួកគេ បានដោយមានប្រសិទ្ធភាព។ វិធីសាស្ដ្រប្រើកម្មវិធីនេះគឺ ជាដំបូងអ្នកត្រូវប្រមូលទិន្នន័យចាស់ៗទាក់ទងការវិភាគហានិភ័យឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរោងចក្រ មកបញ្ចូលក្នុងកម្មវិធីនេះ។ បន្ទាប់មកកម្មវិធីនឹងធ្វើការកាន់តែឆ្លាតវៃ ដោយប្រមូលទិន្នន័យថ្មីៗបន្ថែមពីឧបករណ៍ចាប់សញ្ញាដែលត្រូវបានដំឡើងនៅទីតាំងជាក់ស្ដែង។ បន្ទាប់មកវានឹងរកឃើញបញ្ហាដែលកំពុងកើតមាន ហើយពិសេសជាងនេះគឺបញ្ហាដែលអាចនឹងកើតមាន ដែលនឹងធ្វើឱ្យម្ចាស់គម្រោងអាចដោះស្រាយបានទាន់ពេល។ កម្មវិធីនេះក៏នឹងរក្សាទុកទិន្នន័យនេះ ហើយបន្តតាមដាន ត្រួតពិនិត្យ និងពន្យារអាយុប្រើប្រាស់នៃរោងចក្រនោះផងដែរ។ លើសពីនេះ ការត្រួតពិនិត្យហានិភ័យនៃកម្មវិធីនេះក៏នឹងជួយបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថានផងដែរ។ តាមរយៈការត្រួតពិនិត្យឧបករណ៍ពីចម្ងាយតាមប្រព័ន្ធកុំព្យូទ័រនេះ ក្រុមហ៊ុន Sitech បានកាត់បន្ថយចំណាយពី 126,000 អឺរ៉ូ ដើម្បីចុះពិនិត្យរោងចក្រជាក់ស្ដែង រៀងរាល់ 6 ឆ្នាំម្តង មកត្រឹមតែ […]
អានបន្ថែមក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង
កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management) ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset Lifecycle Information Management (ALIM) និងកម្មវិធី AssetWise Reliability (AR) ដែលជាផ្នែកមួយនៃ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មាន និងប្រតិបត្តិការសម្រាប់គម្រោងវិស្វកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនកាលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអ៊ិចតុន សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន bp បានជ្រើសរើសប្រើដំណោះស្រាយ AssetWise ALIM របស់ក្រុមហ៊ុន Bentley ជាឃ្លាំងព័ត៌មានកណ្តាល (CIS) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ និងដើម្បីរក្សាព័ត៌មានសម្រាប់គម្រោង […]
អានបន្ថែម

English
