តើកិច្ចប្រជុំកំពូលបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ Bentley កំពុងជួយវិស័យសំណង់ដូចម្ដេច?

កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឬ Bentley Tech Summit  បាន និងកំពុងជួយឱ្យការងារវិស័យសំណង់នៅជុំវិញពិភពលោកមានប្រសិទ្ធភាព និងមានភាពធន់ជាងមុន តាមរយៈការផ្ដល់ចំណេះធ្វើដល់វិស្វករ ជាងជាការរៀនតែទ្រឹស្ដី។ ជារៀងរាល់ឆ្នាំកិច្វប្រជុំនេះបានប្រមូលផ្តុំវិស្វករ អ្នកគ្រប់គ្រងគម្រោង និងអ្នកប្រើប្រាស់កម្មវិធីឌីជីថលដើម្បីគ្រប់គ្រងគម្រោងសំណង់ជាង ៥០០ នាក់ ពីជុំវិញពិភពលោក ដើម្បីមកចែករំលែកបទពិសោធន៍ និងសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដោយផ្ទាល់តាមរយៈគម្រោងពិតៗ។ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនេះមានគោលបំណង់ធំតែមួយប៉ុណ្ណោះ ពោលគឺការបំបែកចន្លោះប្រហោងរវាងទ្រឹស្ដី និងការអនុវត្ត។ គ្រប់ដំណាក់កាលនៃគម្រោងសំណង់ចាប់ពីការរៀបចំផែនការ រចនាប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំគម្រោងក្រោយសង់រួច វិស្វករ និងអ្នកពាក់ព័ន្ធវ័យក្មេងគួរតែមានចំណេះធ្វើជាក់ស្ដែង ដែលកិច្ចប្រជុំនេះជួយពួកគេឱ្យបានធ្វើដូច្នោះ។ ការ “ផ្តល់លទ្ធភាពនេះ” នេះមិនមែនជួយតែវិស្វករវ័យក្មេងទេ តែអ្នកប្រើប្រាស់កម្មវិធីផ្សេងទៀតក៏មានឱកាសយល់ដឹងពីបញ្ហា និងដំណោស្រាយពីគ្នាទៅវិញទៅមកដែរ ខណៈអ្នកអភិវឌ្ឍកម្មវិធីក៏បានរៀនពីអ្នកប្រើប្រាស់ផងដែរ ដើម្បីធ្វើឱ្យកម្មវិធីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ ក្នុងឆ្នាំនេះដែល កិច្ចប្រជុំកំពូលនេះបានបង្ហាញពីចំណុចរបត់យុទ្ធសាស្ត្រសំខាន់មួយចំនួនដូចជា ការលុបបំបាត់ចន្លោះរវាងប្រព័ន្ធ Cloud និងឯកសារបែបoffline ចន្លោះការងាររវាងមនុស្ស និងបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាការផ្សារភ្ជាប់ឧបករណ៍ដែលធ្លាប់តែនៅដាច់ដោយឡែកឱ្យក្លាយជាដំណោះស្រាយរួមបញ្ចូលគ្នាពីដើមដល់ចប់។ លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យាបានមានប្រសាសន៍ថា គោលដៅនៃការលប់បំបាត់ចន្លោះនេះគឺដើម្បីផ្តល់ឱ្យវិស្វករនូវការយល់ដឹងស៊ីជម្រៅដែលពួកគេត្រូវការ ដើម្បីបំពេញការងារឱ្យបានល្អបំផុតដោយគ្មានភាពរអាក់រអួលផ្នែកបច្ចេកទេស។ នៅពេលដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស្មុគស្មាញ វិស្វករមិនគួរប្រើកម្មវិធីណាមួយតែឯឯងនោះ […]

អាន​បន្ថែម

Bentley ប្រើវិធីសាស្ដ្រប្ដូរពីបញ្ហាអតិថិជនទៅជាតម្លៃអាជីវកម្ម ដើម្បីអភិវឌ្ឍកម្មវិធី

នៅក្នុងកម្មវិធី Bentley Tech Summit នាពេលថ្មីៗនេះ លោក Matt Sheridan នាយកជាន់ខ្ពស់ផ្នែកវិស្វកម្មដំណោះស្រាយ បានលើកឡើងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគាំទ្រដល់វិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជាជាងការលក់ឧបករណ៍បច្ចេកទេសដាច់ដោយឡែកពីគ្នា ក្រុមហ៊ុន Bentley កំពុងឈានទៅរកគំរូភាពជាដៃគូ “ដែលដឹកនាំដោយលំហូរការងារ” (Process-driven) ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្រព័ន្ធអាជីវកម្មទាំងមូល តាមរយៈប្រព័ន្ធ Bentley Infrastructure Cloud។ នៅក្នុងវគ្គពិសេសមួយនៃកម្មវិធី Bentley Talks លោក Sheridan បានពន្យល់ថា ក្រុមហ៊ុនវិស្វកម្មជាច្រើនបានជួបប្រទះនូវ “បញ្ហាលំបាក” ដូចជាឧបសគ្គក្នុងការអនុលោមតាមបទដ្ឋាន និងសម្ពាធលើប្រាក់ចំណេញ ដែលពួកគេប្រហែលជាមិនបានដឹងថាបញ្ហាទាំងនេះបានជះឥទ្ធិពលដល់ផ្នែកជាច្រើនក្នុងក្រុមហ៊ុនរបស់ពួកគេឡើយ។ តាមរយៈការប្រើប្រាស់វេទិកាដូចជា ProjectWise និង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley កំពុងជួយដល់ស្ថាប័ននានាក្នុងការតភ្ជាប់លំហូរការងារដែលនៅដាច់ពីគ្នា។ សមាហរណកម្មកម្រិតខ្ពស់នេះ អនុញ្ញាតឱ្យទិន្នន័យហូរចូលគ្នាដោយរលូនរវាងក្រុមការងារនីមួយៗ ដោយធានាថាដំណោះស្រាយសម្រាប់ផ្នែកមួយ នឹងផ្តល់តម្លៃដល់អាជីវកម្មទាំងមូល។ ការផ្លាស់ប្តូរការជជែកពិភាក្សា៖ ប្ដូរពីការនិយាយថា “តើផលិតផលធ្វើអ្វីបានខ្លះ” មកជា “តើលំហូរការងារជួយឱ្យសម្រេចគោលដៅអាជីវកម្មយ៉ាងដូចម្តេច” ដូចជាការបង្កើនសមត្ថភាពគម្រោង ឬការសម្រេចបាននូវសូចនាករវាស់វែងសមិទ្ធផលការងារ (KPIs)។ លើសពីការដោះស្រាយបញ្ហាលើផលិតផលតែមួយ៖ ចំណុចនេះគឺជាការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា […]

អាន​បន្ថែម

តើអ្វីទៅជា Bentley Tech Summit ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?

ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ការវិនិយោគជាប្រវត្តិសាស្ត្រក្នុងទឹកប្រាក់ ៥០០ ពាន់លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ខ្លួន ក្រុមហ៊ុន Bentley Systems កាលពីដើលខែធ្នូកន្លងមកនេះ បានរៀបចំសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំ ឬហៅថា Bentley Tech Summit លើកទីពីររបស់ខ្លួននៅចំកណ្តាលទីក្រុងប៊ែរឡាំង។ ព្រឹត្តិការណ៍នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ក្រុមហ៊ុន ដោយផ្លាស់ប្តូរពីការបណ្តុះបណ្តាលវិស្វករបែបធម្មតាៗ ទៅជាការបង្កើត “សហគមន៍អ្នកបច្ចេកវិទ្យា” ពោលគឺការប្រមូលផ្ដុំអ្នកប្រើប្រាស់កម្មវិធីឌីជីថលរបស់ Bentley ពីជុំវិញពិភពលោកឱ្យមកចែករំលែកពីវិធីប្រើប្រាស់ ពិសេសបទពិសោធក្នុងការអនុវត្តការងារជាក់ស្ដែង។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះក្នុងកម្មវិធី Bentley Talks ជាមួយលោក Tomas Kellner លោក Andy Rahden ដែលជាអនុប្រធានផ្នែក Solutions Engineering & Services បានបញ្ជាក់ថា សន្និសីទនេះមិនមែនគ្រាន់តែជាការជួបជុំផ្ទៃក្នុងទៀតនោះទេ តែវាមានចូលរួមពីក្រុមការងារវិស្វកម្ម សេវាកម្ម និងផ្នែកគាំទ្រ ជាច្រើនដើម្បីរួមគ្នាបង្កើតដំណោះស្រាយថ្មីៗ។ ចំណុចសំខាន់ៗពីសន្និសីទ Bentley Tech Summit លោក Andy Rahden ថា កាលពីឆ្នាំមុន ការផ្តោតសំខាន់គឺទៅលើរបៀបប្រើប្រាស់កម្មវិធី ប៉ុន្តែនៅឆ្នាំនេះ យើងផ្ដោតលើការចែករំលែកបទពិសោធន៍ទាក់ទងលំហូរការងារជាក់ស្តែង។ គោលដៅគឺដើម្បីដោះស្រាយបញ្ហាស្មុគស្មាញប្រចាំថ្ងៃដែលក្រុមហ៊ុននានាជួបប្រទះផ្ទាល់នៅកន្លែងការដ្ឋាន។ លោកបន្តទៀតថា […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley បង្ហើបពីចក្ខុវិស័យសំខាន់ ៣ ចំណុចអំពីបច្ចេកវិទ្យាវិស្វកម្មសំណង់អនាគត

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley Systems នៅក្នុងកម្មវិធី Bentley Tech Summit 2025 នៅទីក្រុង Berli បានចែករំលែកចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន ដោយសង្កត់ធ្ងន់លើយុទ្ធសាស្ត្រ ៣ ចំណុចធំគឺ ការគ្រប់គ្រងគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ(Single Platform) ទិន្នន័យភូមិសាស្ត្រ (Geospatial) និងទិន្នន័យបើកចំហ (Open Data)។ នៅក្នុងបទសម្ភាសន៍ពិសេស លោក Moutte បានរៀបរាប់លម្អិតអំពីរបៀបដែលសសរស្តម្ភទាំង ៣ នេះ នឹងក្លាយជានិន្នការថ្មីដែលធ្វើឱ្យវិធីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យបានតែប្រសើរឡើង។ ចំណុចទី ១ គឺការធ្វើឱ្យគ្រប់ការងារពាក់ព័ន្ធទាំងអស់របស់គម្រោងសំណង់ស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ គឺចក្ខុវិស័យមូលដ្ឋាន និងសំខាន់បំផុតរបស់ក្រុមហ៊ុន Bentley។ ប្រព័ន្ធគ្រប់គ្រងតែមួយនឹងជួយឱ្យការងារប្រាស្រ័យទាក់ទងធ្វើទៅដោយរលូន និងពិសេសជួយបង្កើនតម្លាភាពនៃគម្រោង។ ដោយ​ប្រើប្រព័ន្ធនេះ ក្រុមការងារនៅការដ្ឋានជាក់ស្ដែងអាចដឹងថាឯកសារផ្លូវច្បាប់មានអ្វីខ្លះ ធ្វើអ្វីបានខ្លះឬធ្វើអ្វីមិនបាន ខណៈក្រុមការងារផ្នែកហិរញ្ញវត្ថុអាចដឹងថាតម្លៃសម្ភារសំណង់គឺប៉ុណ្ណា រីឯម្ចាស់គម្រោងឬអ្នកវិនិយោគវិញក៏អាចមើលពីវឌ្ឍនភាពនៃគម្រោងបាន ដោយគ្រប់យ៉ាងធ្វើបានក្នុងប្រព័ន្ធតែមួយនេះ។ ចំណុចសំខាន់ទី ២ ទិន្នន័យភូមិសាស្ដ្រ 3D របស់ Cesium ដែលមូលដ្ឋានគ្រឹះបច្ចេកវិទ្យាដ៏មានឥទ្ធិពល។ បច្ចេកវិទ្យានេះ ជួយឱ្យម្ចាស់គម្រោងអាចមើលគំរូប្លង់នៅលើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់ស្រមើស្រមៃទៀតទេ។ […]

អាន​បន្ថែម

Bentley Tech Summit រួមអ្នកជំនាញ ៥០០ នាក់នៅប៊ែរឡាំង ផ្ដោតលើទំនើបកម្មវិស័យសំណង់

កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley Tech Summit ឆ្នាំ ២០២៥ ដែលធ្វើឡើងកាលពីថ្ងៃទី ៩ ដល់ ១១ ខែធ្នូ នៅឯទីក្រុងប៊ែរឡាំងកន្លងមកនេះ បានសឱ្យឃើញពីមហិច្ឆតារបស់ក្រុមហ៊ុន Bentley ក្នុងការធ្វើទំនើបកម្មវិស័យសំណង់ពិភពលោកពីការគ្រប់គ្រងយ៉ាងដោយដៃ ឱ្យទៅជាការគ្រប់គ្រងដោយប្រើ AI និងប្រព័ន្ធឌីជីថល។ កម្មវិធីនេះ ប្រមូលផ្ដុំអ្នកជំនាញពីជុំវិញពិភពលោក ៥០០ នាក់ ដើម្បីមកពិភាក្សា ប្ដូរយោបល់ និងចែករំលែកចំណេះដឹង និងទិន្ននាការថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាគ្រប់គ្រងសំណង់បែបឌីជីថល។ ក្នុងឆ្នាំនេះផងដែរ បេះដូងសំខាន់គឺការផ្ដោតលើចំណេះធ្វើ ពោលគឺការរៀនសូត្រពីការប្រើប្រាស់កម្មវិធីទាំងនោះនៅក្នុងគម្រោងជាក់ស្ដែង ក្នុងជីវិតពិត ខណៈក៏រៀនសូត្រពីវិធីដោះស្រាយបញ្ហាជាក់ស្ដែងផងដែរ។ បច្ចេកវិទ្យា​ AI បច្ចេកវិទ្យា Cloud និង Geospatial ត្រូវបានលើកយកពិភាក្សា ដោយមានការព្យាករណ៍ថា បច្ចេកវិទ្យាទាំង ៣ នេះ នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងសំណង់។ ឆ្នាំនេះផងដែរ វាគ្មិន​សំខាន់ៗរួមមាន៖ Nathan Marsh អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​ប្រតិបត្តិ​តំបន់ EMEA Andy Rahden អនុប្រធាន​ផ្នែក​វិស្វកម្ម​ដំណោះស្រាយ និង​សេវាកម្ម Kierstin […]

អាន​បន្ថែម