កិច្ចសហប្រតិបត្តិការ និងឱកាស
បារាំងចង់វិនិយោគវិស័យអេឡិចត្រូនិក និងឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុន CMA CGM Group មកពីប្រទេសបារាំង មានបំណងចង់វិនិយោគវិស័យអេឡិចត្រូនិក និងឡូជីស្ទីកនៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងប្រតិភូក្រុមហ៊ុន CMA CGM Group តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា តំណាងដោយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការវិនិយោគលើការប្រើប្រាស់រថយន្ដដឹកជញ្ជូនអគ្គិសនី (Electric Vehicle) ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនឲ្យបានច្រើននៅកម្ពុជា ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានាដែលរួមចំណែកដល់ការកាត់បន្ថយចំណាយឡូជីស្ទីករួមបញ្ចូលទាំងការដឹកជញ្ជូនប្រព័ន្ធត្រជាក់ (Cold Chain Logistic System) ជាដើម។ ដោយឡែក ឯកឧត្តម សួន សុផល បានស្វាគមន៍ការអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យខាងលើសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះដូចមានចែងក្នុងរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាគណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍នេះ។
អានបន្ថែមជប៉ុនគ្រោងបង្កើតភូមិខ្មែរនៅខេត្តកាណាហ្គាវ៉ា ដើម្បីជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងពង្រឹងចំណងមិត្តភាព
ក្រុមហ៊ុន KOJIMA Holdings Co., Ltd. របស់ជប៉ុនមានគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គួរបញ្ជាក់ថា លោកប្រធានក្រុមហ៊ុន បានបង្ហាញពីគម្រោងផែនការនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ នាឱកាសនោះដែរ ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ាផងដែរ ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្មជាដើម។ (អានបន្ថែម) ក្រៅពីនោះ នៅមានក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង $១,៣លាន សម្រាប់គម្រោងបោសសម្អាតមីននៅស្ទឹងត្រែង និងបន្ទាយមានជ័យ
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ គម្រោងនេះ នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។ ឯកឧត្តម បន្តថា សម្រាប់ថវិកាជិត ៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង ៣១លានដុល្លារ ដើម្បីអនុវត្តគម្រោងសំខាន់៣ ខណៈ៤គម្រោងទៀតក៏បាន…
ជប៉ុនសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣១,៣លានដុល្លារ ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងសំខាន់ៗ៣ ខណៈមាន៤គម្រោងផ្សេងទៀត ត្រូវបានចុះហត្ថលេខាលើលិខិតប្តូរសារ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឃសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលនៅកម្ពុជា ការទូទាត់អេឡេត្រូនិក ថាមពលព្រះអាទិត្យ និងថាមពលជីវម៉ាស។ ការផ្លាស់ប្តូរឯកសារសំខាន់ៗទាំងនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុននាឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានចុះហត្ថលេខាលើលិខិតប្តូរសារចំនួន៧ ដែលក្នុងនោះមានគម្រោងអាទិភាពចំនួន៣ ទទួលបានហិរញ្ញប្បទានឥតសំណងពីភាគីជប៉ុនចំនួន៤,៣លានយ៉េន (ប្រមាណ ៣១,៣លានដុល្លារ) ដើម្បីអនុវត្ត ទី១_គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, ទី២_គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន និង ទី៣_គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក សម្រាប់គម្រោងសំខាន់ៗ ៤ទៀត ក៏ត្រូវបានចុះហត្ថលេខាលើលិខិតប្តូរសារផងដែរ ក្នុងនោះរួមមាន៖ កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code […]
អានបន្ថែមរយៈពេល ៣០ឆ្នាំ អឺរ៉ុបផ្តល់ថវិកាជាង ១,៤ពាន់លានដុល្លារ សម្រាប់អភិវឌ្ឃវិស័យសំខាន់ៗនៅកម្ពុជា
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ សហភាពអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១.៤៣០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនសរុបហិរញ្ញប្បទានសហប្រតិបត្តិការនេះ គឺស្មើនឹង ៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ ដោយឡែក ក្នុងឆ្នាំ២០២៣នេះ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨២លានអឺរ៉ូ សមមូលនឹង ៨៨លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗរួមមានវិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន។ គួរបញ្ជាក់ថា កម្ពុជា និងសហភាពអឺរ៉ុប បានដាក់ឱ្យដំណើរការយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មីឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាពអឺរ៉ុបក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជានៅពេលអនាគត។
អានបន្ថែមកម្ពុជា-ឥណ្ឌូនេស៊ី ជំរុញចុះកិច្ចព្រមព្រៀងទីក្រុងសម្ព័ន្ធមេត្រី ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២
កម្ពុជា និងឥណ្ឌូនេស៊ី កំពុងជំរុញការចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រាឲ្យបានលឿន ដែលនេះជាការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យរិតតែមានភាពរឹងមាំ។ នេះបើតាមជំនួបរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ក្នុងជំនួបនេះ ឯកឧត្តមអភិបាល បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សាសន្តិសុខជូនស្ថានទូតឲ្យបានល្អ និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញស្ថានទូតទៅតាមការស្នើឡើងរបស់ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ។ លើសពីនេះ ឯកឧត្តមអភិបាល បានរំលឹកឱ្យដឹងដែរថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បានមកពីការរួមចំណែកស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាមផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ […]
អានបន្ថែមកម្ពុជា-អង់គ្លេស រួមគ្នាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីការពារបរិស្ថាននៅកម្ពុជា
កម្ពុជា និងអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សំដៅជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស, ដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់និងអន្តរជាតិ ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ បន្ថែមពីនេះ អនុស្សរណៈនៃការយោគយល់នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រា ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងបន្តកិច្ចសហការលើវិស័យអាទិភាព និងគម្រោងសក្តានុពលផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងផងដែរ។ គួរបញ្ជាក់ថា ក្នុងការអនុវត្តតាមខ្លឹមសារអនុស្សរណៈនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា […]
អានបន្ថែមរដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញពីបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ គួរបញ្ជាក់ថា បើតាមជំនួបខាងលើ ក្រុមហ៊ុន Vingroup បានស្នើឡើងនូវគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២៥០០ គ្រឿង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
អានបន្ថែមរយៈពេល១០ខែ ឆ្នាំ២០២៣ ក្រសួងចេញអាជ្ញាបណ្ណសំណង់ជិត ៣ពាន់គម្រោង មានទុនជាង៥ពាន់លានដុល្លារ
រយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អាជ្ញាបណ្ណសំណង់ចំនួន ២.៩២៤ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២.៣៣៥.០៤៣ ម២ និងមានទុនវិនិយោគប្រមាណ ៥.១០៩.៤៧១.០២៣ ដុល្លារ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹង ១៨.១៧៤ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។ តួលេខនេះ ទើបនឹងបានធ្វើបច្ចុប្បន្នភាពដោយសុន្ទរកថារបស់ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” ដែលរៀបចំឡើងនៅសាលសន្និសីទកោះពេជ្រដោយ សមាគមអ្នកសាងសង់កម្ពុជា (CCA)។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទិដ្ឋភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាសម្រាប់ចុងឆ្នាំ ២០២៣ នេះ ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ […]
អានបន្ថែម០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%
រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ១៧%។ ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះដែរ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ។ ក្រៅពីនេះ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៦៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ១.៥៥៣ លានដុល្លារ។ ជារួម សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាស ទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់ មូលបត្ររដ្ឋសរុបចំនួន ១៨៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤៤,៦៤ លានដុល្លារ ត្រូវនឹងប្រមាណ ២៣% […]
អានបន្ថែម