កម្ពុជាឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំប្រទេសប៉ាគីស្ថាន

ប្រទេសកម្ពុជា បានយល់ព្រមឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្ថាមប៉ាគីស្ថាន ទៅតាមសំណូមពររបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ។ គួរបញ្ជាក់ថា កម្ពុជា-ប៉ាគីស្ថាន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនចំនួន៣ ចង់វិនិយោគបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា

ក្រុមហ៊ុនជប៉ុនចំនួនបី បានបង្ហាញផែនការវិនិយោគរបស់ខ្លួន បង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា។ ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម IWAKI Mitsuhide  អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ក្នុងជំនួបសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា។ យោងតាមព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តមអតីតរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki ខេត្ត Fukushima ជាមួយនឹងក្រុង ឬខេត្តណាមួយនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងការ ស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងទាំង០២ និងបានវាយតម្លៃថា​គម្រោងទាំង២នេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយស្ថានឯកអគ្គរាជទូតនឹង​ជួយសម្របសម្រួលទាក់ទងទៅ​ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស ៕

អាន​បន្ថែម

កូរ៉េផ្តល់រថយន្តក្រុងចំនួន ១០គ្រឿងទៀត ដល់រដ្ឋបាលខេត្តកោះកុង

ក្រុមហ៊ុន ប៊ូយ៉ុងហ្រ្គុប របស់កូរ៉េ បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ប្រភេទ ២០កៅអី ចំនួន ១០គ្រឿង ដល់រដ្ឋបាលខេត្តកោះកុង ដែលជំហានទី១ ទទួលបាន ០៥គ្រឿង។ នេះបើតាមរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប ក៏បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ ២០០៧ មក ដូចជាលើផ្នែកអលនវត្ថុ ខុនដូ, បុរី, សណ្ឋាគារ, តារាងវាយកូនគោល, សេវាទូរគមនាគមន៍, សាលារៀន, សាកលវិទ្យាល័យ និងធនាគារជាដើម ។

អាន​បន្ថែម

AIIB សម្រេចផ្តល់កម្ចី ៤៣លានដុល្លារ សម្រាប់កម្ពុជាលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ដែលមានទឹកប្រាក់ចំនួន ៤៣លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Govemors) កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm_el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ “កំណើនប្រកបដោយចីរភាពនៅក្នុង ថវិការណ៍សេដ្ឋកិច្ចសាកលដ៍លំបាកមួយ (Sustainable Growth in a Challenging Word)” ។ ជាមួយគ្នានេះ គម្រោងមានគោលបំណងដូចជា (១) លើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ (២) ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស បង្ការ និងទប់ស្កាត់ជំងឺឆ្លង និង (៣) លើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា ឡាវ […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥

កម្ពុជា និងថៃ​ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី​។ ជាចុងក្រោយ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារៈកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

អាន​បន្ថែម

ថៃសន្យាជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលដល់ពលករខ្មែរ

រដ្ឋាភិបាលថៃ កំពុងជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា  ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ក្រៅពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ។

អាន​បន្ថែម

ADB ផ្តល់កម្ចី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធី២ ក្នុងនោះផ្តោតខ្លាំងលើជំនាញឧស្សាហកម្មនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ចំនួន ០២ នៅកម្ពុជា ក្នុងនោះ ១០០លានដុល្លារ សម្រាប់ពង្រឹងអភិវឌ្ឍជំនាញឧស្សាហកម្ម។ កម្ចីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់ឥណទានចំនួន ១០០លានដុល្លារ នឹងត្រូវប្រើក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញសេដ្ឋកិច្ចអនាគត ដែលគ្រោងចំណាយថវិការសរុប ១៣១,៣០លានដុល្លារ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងអនាគត តាមរយៈការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ឆ្លើយតបនឹងតម្រូវការការងារ។ ក្រៅពីនេះ កម្ចីចំនួន ៤០លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ ដែលផ្តោតជាសំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (១)_ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, (២)_ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ, និង (៣)_ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួរបញ្ជាក់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤៩ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារ […]

អាន​បន្ថែម

ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍

រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ ​គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េជួយរថយន្តក្រុងចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ កន្លងមក ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ក្នុងនោះ ការផ្តល់ជូននេះត្រូវបានបែងចែកជា ៣ដំណាក់កាលគឺ៖ ឆ្នាំ២០២៣នេះ នឹងត្រូវផ្តល់ជូននូវរថយន្តចំនួន ៤០០គ្រឿង­, ឆ្នាំ២០២៤ ផ្តល់ថែមចំនួន ៣០០គ្រឿង និង៣០០គ្រឿងចុងក្រោយ នឹងត្រូវប្រគល់ជូនក្នុងឆ្នាំ២០២៥។ (អានបន្ថែម) លើសពីនេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ក៏ធ្លាប់បានប្រគល់រថយន្ដក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ […]

អាន​បន្ថែម

កម្ពុជាត្រៀមដីធ្វើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ស្វាគមន៍វិនិយោគិនជប៉ុនមកឆាប់ៗបន្ថែមទៀត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។ នេះបើតាមជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រុមហ៊ុន Mitsubishi ​ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមជំនួបនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានឱ្យដឹងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានគិតគូររៀបចំទីតាំងដីដ៏សមស្របរួចរាល់ហើយសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អ្នកវិនិយោគជប៉ុនទាំងនោះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានណែនាំក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនជប៉ុន Mitsubishi Corperation ធ្លាប់បានបង្ហាញពីបច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដល់កម្ពុជា ដើម្បីចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈបច្ចុប្បន្នកម្ពុជាមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី។ (អានបន្ថែម)

អាន​បន្ថែម