Cambodia-Lao border
កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០
កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០ សំដៅឈានទៅសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃប្រជាមានិតឡាវ កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរ បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ ក្នុងកិច្ចការថាមពលប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម ថាមពល ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កិច្ចការព្រំដែន ការពារជាតិ និងសន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ […]
អានបន្ថែមឡាវបើកផ្លូវដឹកជញ្ជូនថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន
កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកវិសាលភាពនៃការនាំចេញកសិផលទៅកាន់តំបន់អាស៊ីបូព៌ា តាមរយៈការបង្កើតផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងសមភាគីឡាវ លោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជាអាចដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ដើម្បីឆ្ពោះទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិន។ ច្រករបៀងភស្តុភារកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្ដល់នូវជម្រើសដឹកជញ្ជូនដែលចំណាយតិច និងមានល្បឿនលឿនសម្រាប់អ្នកនាំចេញ ដែលជាការគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងដ៏សំខាន់ក្នុងតំបន់។ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលកសិកម្មរវាងប្រទេសភូមិផងទាំងពីរ។ ក្រៅពីអត្ថប្រយោជន៍នៃការដឹកជញ្ជូន កិច្ចសហប្រតិបត្តិការនេះក៏មានចក្ខុវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យរ៉ែជីកសិកម្ម ការគ្រប់គ្រងព្រៃឈើ និងការផ្សារភ្ជាប់ទីផ្សារកសិកម្មឱ្យកាន់តែស៊ីជម្រៅ។ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងផ្លូវរថភ្លើងឡាវ-ចិន កសិផលកម្ពុជាដូចជា ចេក ស្វាយ និងមៀន នឹងអាចទៅដល់ដៃអ្នកប្រើប្រាស់នៅប្រទេសចិនដោយរក្សាបាននូវគុណភាពស្រស់ល្អ និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនបានយ៉ាងច្រើន។ ការពង្រីកទីផ្សារយុទ្ធសាស្ត្រនេះ កើតឡើងបន្ទាប់ពីកម្ពុជាសម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិដ៏អស្ចារ្យ។ យោងតាមលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានរហូតដល់ ៦៥,២០ ពាន់លានដុល្លារ ដែលកើនឡើង […]
អានបន្ថែម

English
