ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមហ៊ុន Cambodia Securities Plc បានឱ្យដឹងថា ក្រុមហ៊ុនមានសកម្មភាពក្នុងវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។ តំណាងក្រុមហ៊ុន បន្តថា ការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគក្នុងវិស័យសំខាន់ៗ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌផងដែរ។ ជាការឆ្លើយតប ឯកឧត្តម លឹម វិសាល បានជម្រាបពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើននៃរំហូរវិនិយោគ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ ឯកឧត្តម ក៏លើកទឹកចិត្តអ្នកវិនិយោគ ព្រមទាំងបង្ហាញពីកិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់ផងដែរ។ […]

អាន​បន្ថែម