សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧
កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមមិត្តភាពបារាំង-កម្ពុជា ផ្តោតលើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក គណៈប្រតិភូនៃក្រុមមិត្តភាពនៃរដ្ឋសភាបារាំង បានប្តេជ្ញាបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ពិសេសផ្តោតលើវិស័យសក្តានុពលសំខាន់ៗចំនួន៧។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Thomas Lam សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ លោក Thomas Lam សមាជិកសភាបារាំង បានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមាន៖ វិស័យកសិឧស្សាហកម្ម គណនេយ្យនិងហិរញ្ញវត្ថុ ទេសចរណ៍ យានយន្ត អេឡិចត្រូនិក សុខាភិបាល និងព័ស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ ជុំវិញរឿងនេះ ឯកឧត្ដម សួន សុផល បានស្វាគមន៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។ ឯកឧត្តមថា រដ្ឋាភិបាល បានខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិនប្រកបដោយប្រសិទ្ធភាព។ តាមរយៈជំនួបខាងលើ ភាគីកម្ពុជា បានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង […]
អានបន្ថែមវិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា
ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ប្រទេសកូរ៉េ បានបង្ហាញពីបំណងចង់ពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីបំពេញតម្រូវការទាំងក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) កាពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគីរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ នាឱកាសនោះ លោក Joo Bong Park បានថា នឹងខិតខំជំរុញឱ្យធុរជនក្នុងទីក្រុង Incheon ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងព័ស្តុភារកម្មដ៏មានសក្តានុពលរបស់កូរ៉េឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។ បន្ថែមពីនេះ លោកមានបំណងពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគណៈប្រតិភូ និងប្តេជ្ញាលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខណៈឯកឧត្តមថា ដំណើរទស្សនកិច្ចរបស់ប្រតិភូកូរ៉េ នឹងរួមចំណែកផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា […]
អានបន្ថែមទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង
ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតជាង ១លានកន្លែង និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា។ នេះបើយោងតាមកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា កាលទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងថា កិច្ចសន្ទនានេះ ក្នុងគោលដៅពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា កិច្ចសន្ទនា ក៏សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។ ឯកឧត្តមបានបន្តថា កិច្ចសន្ទនានេះ នឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ […]
អានបន្ថែមសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល់ការផ្តល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាសំដៅឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការជំរុញការវិនិយោគបៃតង និងស្ថិរភាពសេដ្ឋកិច្ចក្នុងបរិបទសកល។ នេះបើយោងតាមជំនួបពិភាក្សា វាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ជាមួយលោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ស៊ុន ចាន់ថុល ជំនួបនេះបានពិភាក្សាការងារក្នុងគោលដៅពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយក្នុងការបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល។ ជាមួយគ្នានេះ លោកស្រី Keiko Miwa បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងការគាំទ្រដល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ ១.មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex) ២. ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា និង ៣. ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance […]
អានបន្ថែមសមាគមធុរកិច្ចកូរ៉េ មកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជា
គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ជំនួបនេះ ធ្វើដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង ហើយបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យសមាគម KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះ ដើម្បីឱ្យរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។ លោក Sungsoo Kim បានឱ្យដឹងថា វិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ […]
អានបន្ថែមសហព័ន្ធសេដ្ឋកិច្ចឧស្សាហកម្មចិន សម្រេចបោះទុនវិនិយោគបង្កើតរោងចក្រលើផ្នែកសំខាន់ចំនួន៣ នៅកម្ពុជា
គណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ (Guangdong-Hong Kong-Macao Greater Bay Area Economic and Industrial Research Association) បានសម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន៣។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ លោក លាំង សុងស៊ូ បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីជម្រាបពីបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ លោកថា នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើផ្នែកសំខាន៣ ដោយផ្តោតលើការបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគដែលបានស្នើលើវិធានការការពារបរិស្ថាន។ លោកបានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ […]
អានបន្ថែមវិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។ ឯកឧត្តមថា មូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ជាដើម។ ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ អ្នកវិនិយោគចិនថា នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ […]
អានបន្ថែមក្រុមហ៊ុនចិន FCC សម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី
កម្ពុជាបង្ហាញភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Fourth Construction Co., Ltd គ្រោងនឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដើម្បីជំរុញផលិតភាពកសិកម្មតាមរយៈការផលិតជីទំនើប ក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) ដែលជាបុត្រសម្ព័ន្ធរបស់សហគ្រាសខ្នាតធំរដ្ឋចិន CNCEC បានសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីជាដើម។ នេះបើតាមជំនួបពិភាក្សាវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន (FCC) កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ លោកប្រធាន Zhou បានបង្ហាញពីបំណងក្រុមហ៊ុន ដោយសម្លឹងឃើញកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ដែរថា វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ […]
អានបន្ថែមឆ្នាំ២០២៥៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%
ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បានគាំទ្រដល់អាជីវកម្ម និងជំរុញកំណើនផលិតកម្ម បំបែកកំណត់ត្រា និងការបង្កើតការងារទ្រង់ទ្រាយធំនៅក្នុងខេត្តនៃភាគខាងត្បូងនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានការកើនឡើងរហូត១២០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា តាមរយៈលទ្ធផលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តតាកែវ គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២% ។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។ សូមរឭកថា CDC កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា […]
អានបន្ថែមកំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច
គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយហិកតា មានគោលបំណងជំរុញសមត្ថភាពផលិតកម្មរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារក្នុងស្រុករាប់ពាន់កន្លែង។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំដើម្បពិភាក្សា និងពិនិត្យលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។ គួររំឭកដែរថា កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយបានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ CDC ថាគម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ (អានបន្ថែម) ក្នុងចំណោមគម្រោងដែលបានអនុម័ត និងចុះបញ្ជីទាំង […]
អានបន្ថែម

English
