អេហ្ស៊ីបប្រើ OpenPaths ព្យាករបញ្ហាវិស័យដឹកជញ្ជូននៅ ១០ ឆ្នាំក្រោយ ដើម្បីរៀបផែនការមេ

ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលតំបន់ Greater Cairo (GCR) នៃប្រទេសអេហ្ស៊ីបកំពុងប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ដើម្បីព្យាករបញ្ហាដែលអាចនឹងកើតនៅក្នុងវិស័យដឹកជញ្ជូននាពេលអនាគត និងបង្កើតផែនការមេឱ្យសមស្រប។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន CitiME ដោយប្រើប្រាស់កម្មវិធី Bentley OpenPaths™ CUBE™។ កម្មវិធីគឺការវិភាគបែប mobility analytics ដែលជួយឱ្យអ្នករៀបចំផែនការអាចធ្វើសមាហរណកម្មទិន្នន័យពីប្រភពនានាមកក្នុងប្រព័ន្ធតែមួយ។ និយាយឱ្យងាយយល់​ កម្មវិធីនេះជួយប្រមូលទិន្នន័យចរាចរណ៍ពីទាំងយានយន្តឯកជន និងការដឹកជញ្ជូនសាធារណៈ ដើម្បីវិភាគរកបញ្ហា និងដំណោះស្រាយ។ លើសពីនេះទៅទៀត ក្រុមការងារអាចធ្វើការតេស្ដ ឬបង្កើតសេណារីយ៉ូអំពីផលប៉ះពាល់នានានៃផ្លាស់ប្តូរនាពេលអនាគតលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់បាន ដោយមិនចាំបាច់ប៉ះពាល់លើការដ្ឋានជាក់ស្ដែង។ តាមរយៈការសាកល្បងសេណារីយ៉ូ “ចុះបើ” (what-if) ផ្សេងៗ ពួកគេអាចកំណត់រកការវិនិយោគ និងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការទីតាំងទាំងនោះដោយមានចីរភាព។ ជាក់ស្ដែង គម្រោងនេះគឺនិន្នាការសកលនៃការប្រើប្រាស់បច្ចេកវិទ្យា Digital Twins សម្រាប់ការរៀបចំផែនការទីក្រុង ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូនរាប់ពាន់តោន បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងលើកកម្ពស់ការធ្វើដំណើរដែលសកម្ម។

អាន​បន្ថែម