Concession loans
កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក
កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថលេខាដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ក្នុងវិស័យធនធានទឹកសំខាន់ៗចំនួនបី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ៧២លានអឺរ៉ូ ដើម្បីដំណើរការគម្រោងចំនួន ៣ ពាក់ព័ន្ធវិស័យធនធានទឹក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Jean-Pierre MARCELL នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំនៅអាស៊ី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមជម្រាបថា កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំថវិកា ៧២លានអឺរ៉ូ នេះ នឹងត្រូវដំណើរការអនុវត្តនជាបីដំណាក់កាលសំខាន់ៗ រួមមាន៖ ១.កិច្ចព្រមព្រៀងក្របខណ្ឌ និងកិច្ចព្រមព្រៀងឥណទានសម្បទានលើកទី១ ចំនួន ៦០លានអឺរ៉ូ សម្រាប់កម្មវិធីវិនិយោគដើម្បីទីក្រុងមានភាពធន់នឹងអាកាសធាតុនិងសុវត្ថិភាពទឹក ២.កិច្ចព្រមព្រៀងប្រាក់កម្ចីបន្ថែមចំនួន ១០ លានអឺរ៉ូ សម្រាប់ដំណាក់កាលទី១ នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា និង ៣.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ ក្នុងក្របខណ្ឌនៃគម្រោងស្តារ និងគ្រប់គ្រងអាងទឹកស្ទឹងស្វាយចេក។ ពាក់ព័ន្ធគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក៏បានផ្តល់កម្ចីប្រមាណ ២៧៥លានអឺរ៉ូ ដល់កម្ពុជា […]
អានបន្ថែមកម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦
ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក(WB) គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារសម្រាប់ឆ្នាំ២០២៦ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ធនាគារពិភពលោកមានការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យថាមពល វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម ការពង្រឹងភាពប្រកួតប្រជែង […]
អានបន្ថែមអាល្លឺម៉ង់ផ្ដល់កម្ចី៥៥លានដុល្លារជួយកម្ពុជា ដំណើរការគម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីតាមជនបទ
អាល្លឺម៉ង់ បានផ្តល់ឥណទានសម្បទានចំនួនពីរ ដែលមានទឹកប្រាក់សរុបចំនួន៤៧,៥លានអឺរ៉ូ ស្មើនឹងប្រមាណ៥៥លានដុល្លារអាម៉េរិក សម្រាប់ដំណើរការផ្គត់ផ្គង់ថាមពលអគ្គិសនីតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។ ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ថាវ វៀន (Thao NGUYEN) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KIW) តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ វិច្ឆិកា ២០២៥។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ទឹកប្រាក់សរុបចំនួន ៤៧,៥លានអឺរ៉ូ នឹងត្រូវបែងចែក៣០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ ចំណែកទឹកប្រាក់១៧,៥លានអឺរ៉ូ ទៀតសម្រាប់អនុវត្តគម្រោងនេះជំហានទី៣។ គម្រោងទាំងពីរជំហាននេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គមនៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ តាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម២២ KV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ, ខេត្តកំពង់ធំ, និងខេត្តព្រះវិហារ, ការសាងសង់ និងពង្រីកអនុស្ថានីយ, ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធអាគុយស្តុកថាមពល។ តាមរយៈឥណទានសម្បទាននេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា […]
អានបន្ថែម

English
