កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ
កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) សំដៅឈានទៅជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកិច្ចប្រជុំត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ) ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្រេចលទ្ធផលចំនួន២ រួមមាន៖ ១. ឯកភាពចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) នាថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តអាត់ពើ ប្រទេសឡាវ ២. រក្សាជំហរក្នុងការស្នើសុំភាគីឡាវចុះត្រួតពិនិត្យលើទីតាំងចំនួន ២ គឺខ្សែផ្លូវតភ្ជាប់ទៅកាន់បង្គោលព្រំដែនលេខ ០៧៨ (ជាអាទិភាពសម្រាប់ភាគីកម្ពុជា) និងបង្គោលព្រំដែនលេខ ១៤១ (ជាអាទិភាពសម្រាប់ភាគីឡាវ និងសម្រាប់កម្ពុជាក្នុងផែនការរយៈពេលវែង)។ សូមបញ្ជាក់ផងដែរថា ការបន្តសិក្សាលើការតភ្ជាប់រវាងខេត្តរតនគិរី(កម្ពុជា) និងខេត្តអាត់តាពើ(ឡាវ) ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃការឯកភាពគ្នាកន្លងមករវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក រវាងនៅកម្ពុជា និងនៅឡាវ ក្នុងចក្ខុវិស័យ […]
អានបន្ថែម

English
