Bentley បញ្ហាកម្មវិធីថ្មីក្នុង Ecosystem Catalog ដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ
Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មឌីជីថលឈានមុខគេលើពិលោក ថ្មីៗនេះបានដាក់បង្ហាញនូវកម្មវិធីថ្មីៗជាច្រើនក្នុង Bentley Ecosystem Catalog ដែលមានគោលបំណងជួយឱ្យការគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាធ្វើឡើងដោយមានប្រសិទ្ធភាព ខណៈក៏ជួយដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុផងដែរ។ យោងតាមលោក Rodrigo Fernandes នាយកផ្នែកនិរន្តរភាពរបស់ Bentley បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធគឺដូចទៅនឹង “Matrix នៃពិភពលោកពិត” ដែលជាប្រព័ន្ធស្មុគស្មាញ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយភាពទន់ខ្សោយនៅក្នុងកន្លែងណាមួយអាចបង្កឱ្យមានហានិភ័យដល់ប្រព័ន្ធទាំងមូល។ លោកមានន័យថា ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នដូចជាផ្លូវ ស្ពាន ប្រព័ន្ធទឹក ខ្សែភ្លើង ជាដើម ត្រូវបានសង់ និងគ្រប់គ្រងដោយផ្នែកផ្សេងៗគ្នា ដែលធ្វើឱ្យពិបាកគ្រប់គ្រងជារួម។ នៅពេលផ្លូវមានបញ្ហា ហើយជួសជុលផ្លូវ នឹងប៉ះពាល់ដល់ប្រព័ន្ធទឹក និងខ្សែភ្លើងក្រោមដី ដែលបង្កជាបញ្ហាធំ។ ទាំងនេះគឺដោយសារទិន្នន័យ និងប្រព័ន្ធគ្រប់គ្រង មិនស្ថិតក្នុងកន្លែងតែមួយ ដែលធ្វើឱ្យខាតទាំងពេល ថវិកា និងបំផ្លាញបរិស្ថាន។ ដូច្នេះ គន្លឹះក្នុងការដោះស្រាយគឺ ការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបែកខ្ញែកដាច់ពីគ្នាទាំងនោះ ឱ្យស្ថិតក្រោមប្រព័ន្ធតែមួយ ដែលលោក Rodrigo Fernandes បានហៅថា “ការបំបែក Matrix (Cracking the Matrix)។” កម្មវិធីនានានៅក្នុង […]
អានបន្ថែមBentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI
នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentley System បានលើកឡើងពីតម្លៃនៃការបើកចំហទិន្នន័យ Ecosystem ដើម្បីកែលម្អភាពធន់ និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ការបង្ហាញចក្ខុវិស័យទិន្នន័យបើកចំហ Ecosystem នៅក្នុងសន្និសីទ Year in Infrastructure 2024 ដែលរៀបចំឡើងនៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា កាលពីខែតុលា ឆ្នាំ2024 របស់ក្រុមហ៊ុន Bentley Systems ក្នុងគោលបំណងជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីនាយកប្រតិបត្តិ Bentley Systems និងតំណាងមកពីក្រុមហ៊ុនវិស្វកម្ម និងសំណង់ ម្ចាស់ឥប្រតិបត្តិករគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងភ្ញៀវអ្នកសារព័ត៌មានមកពីជុំវិញសាកលលោក ដែលក្នុងនោះក៏មានសារព័ត៌មានសំណង់និងអចលនទ្រព្យជាតំណាងពីប្រទេសកម្ពុជាមួយផងដែរ ដើម្បីពិភាក្សា និងបង្ហាញអំពីរបៀបដែលអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ។ លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់គាត់ថា “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺការបើកចំហ” ។ “វាមានភាពបត់បែនរស់រវើក សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាននៃទិន្នន័យដែលអាចចែករំលែកគ្នាទៅវិញទៅមកដោយសុវត្ថិភាព។ នៅ Bentley Systems […]
អានបន្ថែម

English
