ឆ្នាំ២០២៥៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%
ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បានគាំទ្រដល់អាជីវកម្ម និងជំរុញកំណើនផលិតកម្ម បំបែកកំណត់ត្រា និងការបង្កើតការងារទ្រង់ទ្រាយធំនៅក្នុងខេត្តនៃភាគខាងត្បូងនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានការកើនឡើងរហូត១២០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា តាមរយៈលទ្ធផលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តតាកែវ គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២% ។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។ សូមរឭកថា CDC កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា […]
អានបន្ថែមត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ-សហគ្រាសនៅកម្ពុជាកំពុងបន្តកើនឡើងជាលំដាប់!
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នៃការចុះបញ្ជីរោងចក្រសហគ្រាស និងគ្រឹះស្ថាន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នោះគឺកើនឡើងពីចំនួន ៤៤.៧៩៨ នៅឆ្នាំ២០២៤ ដល់ចំនួន ៤៥.៦៥៦ រោងចក្រសហគ្រាស កើនឡើងបាន ៨៥៨សហគ្រាស។ បើតាមរបាយការណ៍ដដែល រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ កើនពី ១.៥៦៦ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ១.៦៨២សហគ្រាស គិតត្រឹមដំណាច់ខែមិថុនា កើនឡើង ១១៦សហគ្រាស។ ចំណែក រោងចក្រសហគ្រាស ក្នុងវិស័យមិនមែនាកាត់ដេរ កើនឡើងពី ៤៣.២៣២ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ៤៣.៩៧៤ រោងចក្រសហគ្រាស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ពោលគឺកើនឡើងចំនួន ៧៤២ រោងចក្រសហគ្រាស។ រីឯឧស្សាហកម្មកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាប្រភពផលិតកម្មដ៏ធំបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ខណៈវិស័យនេះបានបង្កើតការងារជូនដល់កម្មករជិត ១លាននាក់ ដែលភាគច្រើនជាស្ត្រី។ ទន្ទឹមនេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបង្ហាញដែរថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជា ៧,៣៨ពាន់លានដុល្លារ ក្នុងឆមាសទី១ […]
អានបន្ថែម

English
