ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ និងចុះហត្ថលេខាដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។ សូមជម្រាបដែរថា ថវិកាសរុបមានចំនួន ៣០៧,៧២០ ដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តន៍“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង” និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង”។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

សហភាពអឺរ៉ុប ប្រកាសផ្ទេរថវិកាជាង $២២លាន  ដើម្បីកែទម្រង់វិស័យអប់រំ ជលផល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញសហប្រតិបត្តិការវិនិយោគសាកល

មូលនិធិថ្មីផ្តោតលើការអប់រំ ការនេសាទ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងតម្លាភាព សហភាពអឺរ៉ុប បានប្រកាសផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ជាង $២២លាន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចសន្ទនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប រវាងឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងសេចក្តីប្រកាស ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង $២២លាន) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន៖ វិស័យអប់រំ ជលផល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា៖ “តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព គឺដើម្បីជួយកសាងបរិយាកាសធុរកិច្ច និងគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូរអង្វែង”។ […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១០ម៉ឺនដុល្លារ ជួយសង់ជម្រកជូនស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស

គម្រោង Kusanone ថ្មី មានគោលបំណងពង្រឹងសេវាកម្មស្តារនីតិសម្បទា និងការគាំទ្របុគ្គលិកនៅមជ្ឈមណ្ឌលកណ្តាលស្ទឹង ប្រទេសជប៉ុន បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។នេះបើយោងតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ ស្ថានទូតជប៉ុន​ បានឱ្យដឹងថា ការផ្តល់ជំនួយឥតសំណង់ចំនួន ១៤០ ៧៨១ ដុល្លារអាមេរិកនេះធ្វើឡើងតាមរយៈការចុះកិច្ចសន្យាផ្តល់ជំនួយ ដោយលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ថវិការនេះដែរ គឺធ្វើឡើង ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងសង្គម រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ៕

អាន​បន្ថែម

ចិនផ្តល់ឱ្យកម្ពុជានូវមូលនិធិពិសេសតម្លៃជាង ៤លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣

កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី​មូលនិធិពិសេស​សម្រាប់​គម្រោង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​-ឡានឆាង ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ​វិស័យ​សំខាន់​ៗចំនួន១៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអភិវឌ្ឍលើគម្រោងសំខាន់ៗដូចជា វិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ក៏ដូចជាការអភិរក្សបេតិកភណ្ឌផងដែរ។​

អាន​បន្ថែម

កម្ពុជាទទួលជំនួយ ៥០០ លានយ៉េនពីជប៉ុន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ

ជប៉ុន បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់សរុបមានតម្លៃ ៥០០ លានយ៉េន ឬស្មើនឹង ៤,៣ លានដុល្លារ ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ។ ជំនួយនេះ ត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន។ ទឹកប្រាក់ខាងលើនឹងត្រូវប្រើក្នុងគម្រោង ២ គឺ ទី ១ គម្រោងថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ឬស្មើនឹងប្រមាណ១,៧លានដុល្លារ។ ដោយឡែក គម្រោងទី ២ គឺគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ឬស្មើនឹងប្រមាណ២,៦លានដុល្លារអាម៉េរិក។

អាន​បន្ថែម