អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ស្តង់ដាទំនើប តម្លៃជាង​ ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលចំណាយទឹកប្រាក់ជាង​ ២លានដល្លារអាមេរិក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមក៏បានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមផងដែរ។ សូមជម្រាបដែរថា អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ដែលបានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដាដែលបានសាងសង់រួចក្នុងទំហំទឹកប្រាក់ ២​ ៤៣៧​ ៤៨៦ដុល្លាអាមេរិក គឺសាងសង់ឡើងក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានចាត់ទុកថា ការបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជម្ងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អាន​បន្ថែម

មន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាង ៦០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការ

អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាងជាង៦០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២៥។ អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ សម្ដេច ​ ម៉ែន សំអន បានចាត់ទុក សមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។សម្តេចបន្តថា មន្ទីពេទ្យនេះ មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននៃក្រុងស្វាយរៀងផងដែរ។ គួរបញ្ជាក់ថា អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ មាន១៥បន្ទប់ (មានបន្ទប់ទឹក ចំនួន​១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន៥ពាន់ដុល្លារអាម៉េ​រិក […]

អាន​បន្ថែម

មហាសេដ្ឋីក្រុមហ៊ុន Thomson Medical បង្ហាញគម្រោង 4.3 ពាន់លានដុល្លារ អភិវឌ្ឍន៍ចម្រុះនៅប្រទេសម៉ាឡេស៊ី

នៅក្នុងការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះដែលសន្យាថានឹងកែប្រែសម្រស់ទីក្រុងឡើងវិញនៅក្នុងប្រទេសម៉ាឡេស៊ី សហគ្រិនដែលជាមហាសេដ្ឋី Peter Lim ស្ថាបនិកក្រុមហ៊ុន Thomson Medical បានប្រកាសផែនការសម្រាប់គម្រោងប្រើប្រាស់ចម្រុះដ៏ធំដែលមានទឹកប្រាក់ចំនួន 4.3 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមប្រកបមហិច្ឆតានេះមានគោលបំណងបញ្ចូលគ្នានូវអគារលំនៅឋាន ពាណិជ្ជកម្ម និងវេជ្ជសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក Lim ក្នុងការលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់។ ស្ថិតនៅក្នុងទីតាំងសំខាន់មួយ គម្រោងនេះត្រូវបានរៀបចំឡើងដោយបំពាក់នូវបរិក្ខារទំនើបៗដែលបំពេញសម្រាប់តម្រូវការចម្រុះរបស់អ្នករស់នៅក្នុងសហគមន៍មួយនេះ រួមទាំងជម្រើសលំនៅឋានទំនើប កន្លែងលក់រាយ និងមណ្ឌលថែទាំសុខភាពដែលប្រើប្រាស់ជំនាញរបស់ក្រុមហ៊ុន Thomson Medical ក្នុងវិស័យវេជ្ជសាស្ត្រ។ ជាមួយនឹងការអភិវឌ្ឍន៍នេះ លោក Lim មានគោលបំណងបង្កើតមជ្ឈមណ្ឌលរស់រវើកមួយ ដែលមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពក្នុងតំបន់ផងដែរ។ អ្នកជំនាញជឿជាក់ថាការបណ្តាក់ទុនរបស់ Lim នឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលជំរុញឱ្យប្រទេសម៉ាឡេស៊ីក្លាយជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​រាប់​ពាន់​ក្នុង​អំឡុង​ពេល និង​ក្រោយ​ការ​សាងសង់ ដែល​ផ្តល់​ការ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់។ នៅពេលដែលផែនការដំណើរការទៅមុខ គម្រោងនេះគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពច្នៃប្រឌិត ដែលរួមបញ្ចូលការថែទាំសុខភាពជាមួយនឹងការរស់នៅប្រចាំថ្ងៃ ដែលជាចក្ខុវិស័យដែលឆ្លុះបញ្ចាំងពីគោលដៅដ៏ទូលំទូលាយរបស់លោក Lim ក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គម និងដោះស្រាយតម្រូវការដែលកំពុងកើនឡើងនៃប្រជាជនទីក្រុង។ រង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបនេះ ដែលសន្យាថានឹងកំណត់ស្តង់ដារថ្មីសម្រាប់គម្រោងប្រើប្រាស់ចម្រុះនៅក្នុងប្រទេសម៉ាឡេស៊ី។

អាន​បន្ថែម

អ្នកជំនាញបារាំងជួយកម្ពុជារៀបប្រព័ន្ធស៊ីក្លូត្រុង ដើម្បីពង្រឹងការព្យាបាលជំងឺមហារីកនៅពេទ្យកាល់ម៉ែត

ស្ថិតក្នុងជំហានដ៏សំខាន់មួយសម្រាប់ការថែទាំជំងឺមហារីកក្នុងប្រទេសកម្ពុជា អ្នកជំនាញបារាំងកំពុងសហការជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីរៀបចំ និងដំណើរការប្រព័ន្ធស៊ីក្លូត្រុងដ៏ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជម្រើសនៃការព្យាបាលដ៏ទំនើបសម្រាប់អ្នកជំងឺមហារីកទូទាំងប្រទេសកម្ពុជា។ ក្នុងជំនួបនាពេលថ្មីៗនេះរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជាមួយ លោកប្រធាន Christian MERIAU, Directeur du GIP CYROI បានពិភាក្សាគ្នាអំពីការដំឡើង និងប្រតិបត្តិការប្រព័ន្ធស៊ីក្លូត្រុង។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងស្វែងរកការថែទាំដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយនូវការស្វែងរកការព្យាបាលនៅក្រៅប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុងបន្ថែមទៀត និងផ្លាស់ប្តូរផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងជាការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។ លោកសាស្ត្រាចារ្យ MERIAU បានសម្តែងនូវការសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្តសកល។ លោកបានគូសបញ្ជាក់ពីគោលដៅបន្ថែមរបស់គម្រោង ដែលរួមមានៈ ១. បណ្តុះបណ្តាលនិស្សិតកម្ពុជា និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាស៊ីក្លូត្រុង។ ២. ផ្តល់ឱកាសកម្មសិក្សា និងស្រាវជ្រាវសម្រាប់និស្សិតដែលចាប់អារម្មណ៍លើការងារទាក់ទងនឹងស៊ីក្លូត្រុង។ ៣. ជួយសម្រួលដល់ការដាក់ពង្រាយអ្នកជំនាញស៊ីក្លូត្រុង ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា។ ៤. បានដឹកនាំការសាងសង់ […]

អាន​បន្ថែម