ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមហ៊ុន Cambodia Securities Plc បានឱ្យដឹងថា ក្រុមហ៊ុនមានសកម្មភាពក្នុងវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។ តំណាងក្រុមហ៊ុន បន្តថា ការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគក្នុងវិស័យសំខាន់ៗ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌផងដែរ។ ជាការឆ្លើយតប ឯកឧត្តម លឹម វិសាល បានជម្រាបពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើននៃរំហូរវិនិយោគ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ ឯកឧត្តម ក៏លើកទឹកចិត្តអ្នកវិនិយោគ ព្រមទាំងបង្ហាញពីកិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់ផងដែរ។ […]

អាន​បន្ថែម

វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស

ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៥នៅកម្ពុជា រួមមាន៖ កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ តំណាងគណៈប្រតិភូ បានឱ្យដឹងថា សមាសភាពគណៈប្រតិភូធុរកិច្ចខាងលើគគឺមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោលបំណងទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីស្វែងយល់បន្ថែមពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបទៅគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា ខណៈឯកឧត្តមក៏បញ្ជាក់ពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ គួររំឭកថា រយៈពេល៩ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ […]

អាន​បន្ថែម

កម្ពុជាលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១៩ ក្រោមទុន $២៧៦ លាន ពិសេសក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋាភិបាល នូវគម្រោងចំនួន ១៩ ទៀត ក្រោមទុនវិនិយោគសរុប $២៧៦ លាន ។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ឯកឧត្តម ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១៩ ក្នុងទុនវិនិយោគសរុបប្រមាណ $២៧៦ លាន អាចបង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និង គម្រោងថ្មី ចំនួន ១២។ គម្រោងទំាងនេះ រួមមាន៖ គម្រោងសណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងច្រកផលិតគ្រឿងសង្ហារិម រោងចក្រផលិតដំណាប់ផ្លែឈើ និង កែច្នៃគ្រាប់ធញ្ញជាតិ និងគម្រោងរោងចក្រផលិតទឹកស្អាត និងផ្គត់ផ្គង់អគ្គិសនី។ សូមជម្រាបជូនថា […]

អាន​បន្ថែម

គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបប្រជុំជាមួយលោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាលនៅក្រុមហ៊ុន Medline។ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងឧស្សាហកម្មផលិតឧបករណ៍វេជ្ជសាស្ត្រដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្សដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។ លើសពីនេះ ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុន Medline ឱ្យពង្រីកការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកម្ពុជា និងពិចារណាវិនិយោគដោយផ្ទាល់នៅក្នុងរោងចក្រផលិតនៅប្រទេសកម្ពុជា។ ជាងនេះទៅទៀតឯកឧត្តមក៏បានសង្កត់ធ្ងន់លើឱកាសក្នុងការផលិតរបស់របរដែលមានតម្រូវការខ្ពស់ ដូចជាស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកទេសផលិតគុណភាពខ្ពស់ផងដែរ។ […]

អាន​បន្ថែម

បណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់

បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន១៤  បានចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈពួកគេ ក៏ចង់ប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដាចំនួន១៤ កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយ ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី សំដៅទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ធុរជនកាណាដា ដែលមានបំណងស្វែងយល់ និងបោះទុនវិនិយោគលើទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម, សុខាភិបាល, ទេសចរណ៍, និងបច្ចេកវិទ្យា។ល។ បន្ថែមពីនោះ ឯកឧត្តមថា ជំនួបពិភាក្សានេះ ត្រូវបានប្រើប្រាស់ជាវេទិកាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រដល់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគ […]

អាន​បន្ថែម

ជប៉ុនគ្រោងពង្រីកការវិនិយោគរបស់ខ្លួនលើការកែច្នៃសំរាម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត

ក្រុមហ៊ុនជប៉ុន GOMI RECYCLE បានបញ្ជាក់ថា ខ្លួននឹងពង្រីកការវិនិយោគកែច្នៃសំរាម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបន្ថែមទៀត ដើម្បីធ្វើការប្រមូលសំរាមប្លាស្ទិកយកមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមនានា។ នេះបើតាមការបញ្ជាក់ពីគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ លោក Okumura Yusuke បានឱ្យដឹងថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីយកមកកែច្នៃ។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុន GOMI RECYCLE  បាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម តាមរយៈសកម្មភាពប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយកន្លងមកក្រុមហ៊ុន បានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមជាដើម៕

អាន​បន្ថែម

អាជ្ញាធរស្នើរោចក្រច្នៃឈើ១កន្លែងនៅខេត្តព្រះសីហនុ ផ្តល់អាទិភាពការងារដល់ពលករដែលទើបត្រឡប់មកពីថៃ

អាជ្ញាធរខេត្តព្រះសីហនុបានស្នើដល់ម្ចាស់រោចក្រច្នៃឈើមួយកន្លែង ផ្តល់អាទិភាពការងារដល់ពលករដែលទើបត្រឡប់មកពីថៃ។ សំណើនេះត្រូវបានលើកឡើងដោយអនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ក្នុងអំឡុងពេលចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ  (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មានតម្លៃជិត ៥លានដុល្លារ នៅស្រុកព្រៃនប់ ។ ការចុះពិនិត្យលើគម្រោងស្នើសុំនេះ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)នេះ មានទុនវិនិយោគសរុបប្រមាណ ៤,៦៩លានដុល្លារ។ នាឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីជាមធ្យោបាយជួយដល់ការស្តារ និងការរីកចម្រើនរបស់សហគមន៍។ ការសង្កត់ធ្ងន់លើការជួលពលករក្នុងស្រុក គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើសមាហរណកម្មកម្មករនិយោជិតដែលទើបវិលត្រឡប់មកពីថៃវិញ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាន​បន្ថែម

ក្រុមហ៊ុនចិនប្រកាសបោះទុនជាង ៦០លានដុល្លារ សង់សណ្ឋាគារផ្កាយ៥  នៅក្រុងបាវិត

  នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ក្រុមហ៊ុន YUNYA Hotel Co., Ltd. ដែលជាក្រុមហ៊ុនចិនបានប្រកាសពីការវិនិយោគដ៏ធំមួយក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅភូមិថាញ់ញ៉ាន ឃុំបាទី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បននេះ អាជ្ញាធរ​ខេត្ត​បាន​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​នេះរួចរាល់ហើយ នេះជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ការ​បណ្តាក់​ទុន​ដ៏ល្អសម្រាប់ខេត្តមួយនេះ​។ ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានជួបជាមួយលោក Shen LeiLei ជាម្ចាស់ភាគហ៊ុនមកពីខេត្តជើជាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងនេះ។ លោក សុដានី បានបង្ហាញសុទិដ្ឋិនិយមចំពោះសណ្ឋាគារដែលនឹងមានបន្ទប់ចំនួន ២៨០ វីឡាចំនួន ៧០ ភោជនីយដ្ឋាន ស្ទីម សូណា និងផ្សារទំនើប។ សណ្ឋាគារថ្មីនេះគ្រោងនឹងបង្កើតឱកាសការងារបានជាង ៥០០កន្លែង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទេសភាពសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ដោយសារទីក្រុងបាវិតបន្តរីកចម្រើនជាទិសដៅសំខាន់ ការវិនិយោគនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង។ សហគមន៍មូលដ្ឋាន និងអាជ្ញាធររំពឹងថាអត្ថប្រយោជន៍ដែលសណ្ឋាគារនឹងនាំមកនូវការបញ្ចប់ការសាងសង់ ដោយបន្តបង្កើតទីក្រុងបាវិតជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគដូចគ្នាបន្ថែមទៀត។  

អាន​បន្ថែម

អង្គការពាណិជ្ជកម្ម JETRO ប្តេជ្ញាបន្តជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជាឱ្យរិតតែប្រសើរបន្ថែមទៀត

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបផ្លូវការរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិរបស់ JETRO ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក Norihiko បានសម្តែងការសាទរចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយសភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុននៅទីក្រុងតូក្យូ។ វេទិកា​នេះ​បាន​ទាក់ទាញ​អ្នក​តំណាង​ធុរកិច្ច​ជប៉ុន​និង​កម្ពុជា​មក​ចូល​រួម​យ៉ាង​ច្រើន​ក្នុង​គោល​បំណង​លើក​កម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី។ លោក Norihiko ក៏បានលើកឡើងពីផែនការសម្រាប់គណៈប្រតិភូ JETRO ដែលនឹងនាំអ្នកវិនិយោគជប៉ុនមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ JETRO ក្នុងការសម្របសម្រួលវេទិកាធុរកិច្ច ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់ខ្លួនជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន។ លោកបានរំលឹកឡើងវិញនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគពីបរទេសតាមរយៈការលើកទឹកចិត្តផ្សេងៗ និងការប្តេជ្ញាចិត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកភស្តុភារ។ គម្រោងសំខាន់ៗរួមមានការអភិវឌ្ឍន៍បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកវិនិយោគជប៉ុនពិចារណាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសពិសេស (SEZs) ដែលសមស្របនឹងឧស្សាហកម្មរបស់ពួកគេ។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនេះនឹងបង្កើតបរិយាកាសធុរកិច្ចអំណោយផលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់វិស័យមួយចំនួន បង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅវិនិយោគ។ ពាក់ព័ន្ធនឹងផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតម្រូវតាមប្រភេទឧស្សាហកម្មនេះ កន្លងទៅមានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and […]

អាន​បន្ថែម

ជប៉ុនប្តេជ្ញាគាំទ្រគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយសន្យាជួយកៀរគរការវិនិយោគមកទីនេះបន្ថែមទៀត

  នៅក្នុងចលនាដ៏សំខាន់មួយក្នុងការជំរុញការវិនិយោគនៅកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកបណ្ឌិត Shoichi KOBAYASHI ប្រធាន JDI រួមជាមួយតំណាងមកពី BELT ROAD CAPITAL MANAGEMENT។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើការវិវត្តន៍នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ ២០០៥មកម្ល៉េះ ដែលជាចំណុចសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពវិនិយោគក្នុងប្រទេស។ ឯកឧត្តម បានបង្ហាញពីភាពជោគជ័យនៃគម្រោងជាច្រើននៅក្នុងតំបន់ទាំងនេះ ដែលនាំទៅដល់ការបង្កើតឧស្សាហកម្មដូចជា ការដំឡើងរថយន្ត ការផលិតសំបកកង់ ការដំឡើងកង់ ការផលិតគ្រឿងសង្ហារឹម និងការផលិតឧបករណ៍អេឡិចត្រូនិក។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការវិនិយោគថ្មីៗរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចេ្នះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute -JDI) ជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ យ៉ាងណាមិញ លោកបណ្ឌិត Shoichi KOBAYASHI បានស្វាគមន៍ចំពោះការលើកឡើងនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់ JDI […]

អាន​បន្ថែម