ក្រុមហ៊ុនកាណាដា បង្ហើបពីផែនការវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ នៅកម្ពុជា

ក្រុមហ៊ុន YKK Canada Inc.មានបំណងចង់វិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត នៅកម្ពុជានាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។ នេះបើយោងតាមដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជួបពិភាក្សាជាមួយលោក Hugues Charbonneau ប្រធានក្រុមហ៊ុន YKK Canada Inc. នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្ម ពិសេសពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរ ដែលជាវិស័យធំមួយនៅកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានជំរុញ YKK មកបណ្តាក់ទុននៅកម្ពុជា ព្រោះការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជានឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសំលៀកបំពាក់ជាសកលផងដែរ។ ជាការឆ្លើយតប លោក Hugues Charbonneau បង្ហាញការចាប់អារម្មណ៍ និងសរសើរចំពោះការអភិវឌ្ឍន៍ឆាប់រហ័សរបស់កម្ពុជា។ លោកថា ក្រុមហ៊ុន […]

អាន​បន្ថែម

សភាពាណិជ្ជកម្មអាស៊ាន គ្រោងដឹកនាំសមាជិកខ្លួនរប្រមាណ១០០ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ដោយសន្យាថានឹងដឹកនាំសមាជិកខ្លួនរហូត១០០ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគ ពិសេសការវិនិយោគលើវិស័យទេសចរណ៍កម្ពុជាថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ នាជំនួបនោះ ឯកឧត្តម ហួត ហាក់ បានលើកឡើងអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។ ជាការឆ្លើយតប ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ តាមរយៈកិច្ចពិភាក្សានេះដែរ សមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ខែ […]

អាន​បន្ថែម

ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក ពី១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ​ ដើម្បីឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅក្រុងភ្នំពេញ។ ពិធីចុះហត្ថលេខាលើជំនួយនៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឯក សុនចាន់ ​ប្រធានក្រុមប្រឹក្សាភិបាល​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ​ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំណាងJICA។ លោក ​ឡុង ណារ៉ូ បានឱ្យដឹងថា រោងចក្រភូមិព្រែកដែលយើងបានសិក្សា នឹងត្រូវពង្រីកបន្ថែម ៤៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រភូមិព្រែកនេះ មានសមត្ថភាពផលិតត្រឹមតែ ​១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបន្តថា បន្ទាប់ពីការចុះហត្ថលេខានៅថ្ងៃនេះរួច ក្រុមហ៊ុនម៉ៅការជប៉ុន នឹងចាប់ផ្តើមសាងសង់ចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។ នៅពេលបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៨ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកក៏បានគូសបញ្ជាក់ថា ការពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រភូមិព្រែកចំនួន ៤៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃបន្ថែមទៀតនេះ គឹដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់អ្នកភ្នំពេញ​ ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទឹក។ ​ […]

អាន​បន្ថែម

ប្រទេសចំនួនបីក្នុងអាស៊ីអាគ្នេយ៍ប្រឈមនឹងការផ្គត់ផ្គង់ខុនដូលើសតម្រូវការ

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងវិស័យអចលនទ្រព្យអាស៊ីអាគ្នេយ៍ អ្នកអភិវឌ្ឍន៍នៅទូទាំងប្រទេសចំនួនបីកំពុងប្រឈមមុខនឹងការផ្គត់ផ្គង់ខុនដូលើសចំនួនច្រើន។ និន្នាការនេះកំពុងបង្កើនការព្រួយបារម្ភអំពីនិរន្តរភាពទីផ្សារ និងសក្ដានុពលនៃការវិនិយោគនាពេលអនាគតនៅក្នុងតំបន់មួយដែលត្រូវបានគេមើលឃើញថាជាកន្លែងសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងកើនឡើង។ ប្រទេសដូចជា ថៃ ម៉ាឡេស៊ី និងហ្វីលីពីន គឺជាប្រទេសនាំមុខគេនៃមូលហេតុនេះ ដែលកន្លែងកសាងទីក្រុងយ៉ាងឆាប់រហ័ស និងការកើនឡើងនៃវណ្ណៈកណ្តាល ដែលបានជំរុញឱ្យមានការកើនឡើងនៃការសាងសង់ខុនដូ។ ទោះជាយ៉ាងណាក៏ដោយ ការហូរចូលនៃគម្រោងថ្មីបាននាំឱ្យមានតិត្ថិភាពទីផ្សារ ដោយទុកឱ្យការអភិវឌ្ឍន៍ជាច្រើននៅទំនេរ ហើយអ្នកវិនិយោគមានការប្រុងប្រយ័ត្នកាន់តែខ្លាំង។ នៅពេលដែលអ្នកអភិវឌ្ឍន៍ព្យាយាមជំនះទិដ្ឋភាពដ៏លំបាកនេះ ពួកគេប្រឈមមុខនឹងបញ្ហាប្រឈមពីរក្នុងការគ្រប់គ្រងសារពើភ័ណ្ឌដែលមានស្រាប់ ខណៈពេលដែលការគិតគូរឡើងវិញអំពីយុទ្ធសាស្រ្តដើម្បីទាក់ទាញអ្នកទិញក្នុងបរិយាកាសប្រកួតប្រជែង។ បញ្ហាការផ្គត់ផ្គង់លើសនេះអាចបង្ខំឱ្យមានការវាយតម្លៃឡើងវិញនៃនិន្នាការទីផ្សារ និងការទាមទាររបស់អ្នកប្រើប្រាស់ ដោយសារភាគីពាក់ព័ន្ធស្វែងរកវិធីច្នៃប្រឌិតថ្មីដើម្បីដាក់លក់ទីតាំងរបស់ពួកគេឡើងវិញ។ ជាមួយនឹងការសម្លឹងមើលកំណើនប្រកបដោយនិរន្តរភាព វិស័យអចលនទ្រព្យត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ច និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដោយឆ្លើយតបទៅនឹងសំណួរដ៏តឹងតែង៖ តើមានអ្វីបន្ទាប់ទៀតសម្រាប់ទីផ្សារខុនដូដែលកំពុងរីកចម្រើននៅអាស៊ីអាគ្នេយ៍? នៅពេលដែលអ្នកអភិវឌ្ឍន៍ធ្វើការដើម្បីធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ជាមួយនឹងតម្រូវការ អនាគតនៃអចលនទ្រព្យក្នុងតំបន់នឹងស្ថិតក្នុងតុល្យភាព ដែលអាចមានសក្តានុពលផ្លាស់ប្តូរទិដ្ឋភាពទីផ្សារសម្រាប់ឆ្នាំខាងមុខ។

អាន​បន្ថែម

រោងចក្រផលិតកង់រថយន្តនៅបាវិត ជិត​បញ្ចប់​ការ​សាងសង់​ហើយ, រពឹងនាំ​មក​នូវ​ការងារថ្មី ១៥០០កន្លែង

មកទល់បច្ចុប្បន្ន ការ​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត Wanli Tire ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត (SEZ) ជិត​បញ្ចប់​ហើយ នេះបើយោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវឱកាសការងារថ្មីៗ រហូតដល់១៥០០កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក ជាពិសេសការបណ្តុះបណ្តាលជំនាញបន្ថែម។ គម្រោង​សង់​រោង​ចក្រ​នេះ ត្រូវ​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ខែ​មករា ឆ្នាំ​២០២៤ ឥឡូវនេះបាន​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​ ដោយត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ផលិត​ក្នុង​ពេល​ឆាប់​ៗខាងមុខ​នេះ។ នៅពេលដែលបើកដំណើរការ រោងចក្រនេះត្រូវបានរំពឹងថានឹងផ្តល់ការងារប្រមាណ ១៥០០កន្លែង សម្រាប់កម្មករក្នុងស្រុក រួមជាមួយនឹងកម្មវិធីបណ្តុះបណ្តាលជំនាញ និងឱកាសសម្រាប់បុគ្គលិកដើម្បីបង្កើនជំនាញរបស់ពួកគេបន្ថែមនៅក្នុងប្រទេសចិន។ នាឱកាសនោះ លោក You Jinbiao បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគ្រប់ក្រសួង ស្ថាប័ន ដែលបានគាំទ្រគម្រោងនេះ ដោយធានាបាននូវដំណើរការរលូន តាំងពីការបើកការដ្ឋានសាងសង់រហូតដល់ជិតបញ្ចប់។ លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​របស់ Wanli Tire ចំពោះ​បរិយាកាស​វិនិយោគ​នៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះការអាប់ដេតនេះ ដោយថ្លែងអំណរគុណដល់ក្រុមហ៊ុន Wanli Tire សម្រាប់ទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ខ្លួន។ […]

អាន​បន្ថែម

កម្ពុជា និង ស្វីស ឯកភាពគ្នាកសាងធនធានមនុស្សលើជំនាញផលិតកម្មស៊ឺមីកុងដាកទ័រ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រុមហ៊ុនស្វីស STMicroelecotronics បានឯកភាពគ្នាជំរុញការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ឺមីកុងដាកទ័រនាពេលអនាគត។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាគ្នារវាងឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយលោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ និង លោក Bertrand Stolz អនុប្រធានផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងកិច្ចការសាធារណៈអាស៊ី នៃក្រុមហ៊ុន STMicroelecotronics នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកប្រធានក្រុមហ៊ុន បានផ្តោតកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងសក្តានុពលនៃស៊ឺមីកុងដាកទ័រ(Semiconductor) ចំពោះដំណើរបរិវត្តកម្មឌីជីថល។ ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ច សហការ ជាមួយគ្នា ដោយចាប់ផ្ដើមពីការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ឺមីកុងដាកទ័រនាពេលអនាគតថែមទៀត។ សូមជម្រាបជូនថា ក្រុមហ៊ុន STMicroelecotronics គឺជាក្រុមហ៊ុនស៊ឺមីកុងដាកទ័រ (Semiconductor) ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនស៊ឺមីកុងដាកទ័រ (Semiconductor) ធំៗជុំវិញសកលលោក ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស ហើយបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងប្រតិបត្តិការនៅប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ី ដោយមានអតិថិជនធំៗដូចជា ក្រុមហ៊ុន Apple, ក្រុមហ៊ុន Tesla, […]

អាន​បន្ថែម

កម្ពុជា-ចិន សហការគ្នាជំរុញការវិនិយោគលើវិស័យសំខាន់ៗចំនួន៨

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) បានបើកកិច្ចពិភាក្សា ដើម្បីរួមគ្នាជំរុញការវិនិយោគលើវិស័យសំខាន់ចំនួន៨ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៍ និងសុខាភិបាលជាដើម។ ជំនួបពិភាក្សា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរ បានផ្តោតកិច្ចពិភាក្សាលើគម្រោងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៍ និងសុខាភិបាលជាដើម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមករវាងកម្ពុជា-ចិន ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។ តាមរយៈកិច្ចប្រជុំនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំ NDRC ជួយជំរុញវិនិយោគិនចិនដែលមានសក្ដានុពលចូលមកបណ្ដាក់ទុនបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសលើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្ម មានជាអាទិ៍គម្រោងទាំង ១៧៤ ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣។ ឯកឧត្តមថា គម្រោងទាំង១៧៤នេះ មានការសំយោគបញ្ចូលគ្នាទាំងគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ […]

អាន​បន្ថែម

កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន ៥ មានទុន ៤៦លានដុល្លារ បោះទីតាំងនៅខេត្តចំនួន៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលបានការស្នើសុំចុះបញ្ជីពីក្រុមហ៊ុនឯកជនលើគម្រោងវិនិយោគថ្មីចំនួន ៥គម្រោង ក្រោមទុនវិនិយោគប្រមាណ ៤៦លានដុល្លារ ដោយគ្រោងនឹងបោះទីតាំងខេត្តចំនួន៣។ នេះបើយោងតាម“កិច្ចប្រជុំរបស់CDC នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៦លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង។ ឯកឧត្តមបន្តថា ចំពោះគម្រោងក្នុងវិស័យឧស្សាហកម្ម មាន៖ (ផលិតគ្រឿងសង្ហារិម, ផលិតឧបករណ៍លើកដាក់, ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហៈធាតុ និងប្លាស្ទិក), ផលិតសម្ភារៈប្រើប្រាស់ និងតុបតែងលម្អក្នុងផ្ទះ (ធ្វើពីប្លាស្ទិក និងលោហៈធាតុ), និងផលិតសម្ភារៈកីទ្បា និងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងរោងចក្រកែច្នៃដំទ្បូងមី និងផលិតជី។ គម្រោងវិនិយោគទាំង៥ ខាងលើនេះ នឹងបោះទីតាំងនៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។ គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ […]

អាន​បន្ថែម

ក្រុមហ៊ុន Jardine របស់ហុងកុង ចង់វិនិយោគ​​លើវិស័យអចលនទ្រព្យរបស់កម្ពុជា

ក្រុមហ៊ុន Jardine Matheson នៅទីក្រុងហុងកុង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើសក្ដានុពលនៃវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយបានបញ្ជាក់ពីផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យមួយនេះនៅកម្ពុជានាពេលខាងមុខនេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Elton Chan បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីផ្លាស់ប្ដូរយោបល់យ៉ាងផុលផុសអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ខណៈលោកបានមើលឃើញអំពីចំណុចប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួនគឺការប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។ លោក បានបញ្ជាក់ថា លោកពិតជាចាប់អារម្មណ៍លើវិស័យយានយន្តអគ្គិសនី និងសក្ដានុពលនៃវិស័យអចលនទ្រព្យ ដោយចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យអាទិភាពទាំងនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន រីឯគោលនយោបាយលើវិស័យនេះគឺជាចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានស្នើសុំឱ្យលោក Elton Chan បន្តភ្ជាប់ទំនាក់ទំនងជិតស្និតរវាងក្រុមហ៊ុនជាមួយCDC ដើម្បីអាចជួយសម្របសម្រួលចំពោះកិច្ចស្នើសុំវិនិយោគនានាដែលក្រុមហ៊ុនមានបំណងបណ្ដាក់ទុននាពេលអនាគត។ គួរបញ្ជាក់ថា ក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ […]

អាន​បន្ថែម

ចិន​សម្ពោធបើក​រោងចក្រផលិត​អ៊ីដ្រូសែនដ៏​ធំ​បំផុត​លើ​ពិភពលោក​នៅ​ម៉ុងហ្គោលី​

ស្ថិតក្នុងស្ថានភាពដែលកំពុង​រីក​ចម្រើន​ខ្លាំង​សម្រាប់វិស័យ​ថាមពល​កកើត​ឡើង​វិញ ប្រទេស​ចិន​បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រោងចក្រ​ផលិត​អ៊ីដ្រូសែន​ដ៏ធំ​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ រោងចក្រដ៏ទំនើបបំផុតនេះ នឹងដំណើរការផលិតថាមពលពីព្រះអាទិត្យ និងខ្យល់ ដើម្បីបង្កើតអាម៉ូញាក់ពណ៌បៃតងប្រមាណ ៣២ម៉ឺនតោនជារៀងរាល់ឆ្នាំ។ គោលដៅចម្បងនៃការជ្រើសរើសទីតាំងនេះសម្រាប់ការផលិតអាម៉ូញាក់ប្រកបដោយនិរន្តរភាព គឺដើម្បីបង្ហាញថាឧស្សាហកម្មធុនធ្ងន់ក៏អាចដំណើរការបានដោយមិនប៉ះពាល់ដល់បរិស្ថានតាមរយៈការប្រើប្រាស់ថាមពលស្អាតជំនួសឱ្យការប្រើឥន្ធនៈហ្វូស៊ីល។ វិធីសាស្រ្តនេះមិនត្រឹមតែលើកកម្ពស់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យការផលិតទ្រង់ទ្រាយធំប្រកបដោយប្រសិទ្ធភាពទៀតផង។ រោងចក្រនេះនឹងរួមបញ្ចូលនូវបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតកម្រិតខ្ពស់ផងដែរ ដែលនឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងពេលវេលាជាក់ស្តែង។ ការច្នៃប្រឌិតថ្មីនេះត្រូវបានធានាបាននូវទិន្នផលខ្ពស់បំផុតនៃអ៊ីដ្រូសែន និងអាម៉ូញាក់ ខណៈពេលដែលរក្សាបាននូវការបញ្ចេញកាបូននៅកម្រិតសូន្យ។ ជាមួយនឹងផែនការសម្រាប់ការនាំចេញជាសាកល គម្រោងដ៏ធំសម្បើមនេះមិនត្រឹមតែដាក់ឱ្យប្រទេសចិនជាប្រទេសនាំមុខគេក្នុងវិស័យថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដ៏មានឥទ្ធិពលសម្រាប់ប្រទេសផ្សេងទៀតអំពីរបៀបធ្វើសមាហរណកម្មបច្ចេកវិទ្យា និរន្តរភាព និងកំណើនឧស្សាហកម្ម។ នៅពេលដែលពិភពលោកឆ្ពោះទៅរកដំណោះស្រាយថាមពលស្អាតជាងមុន គំនិតផ្តួចផ្តើមរបស់ប្រទេសចិនបានបង្ហាញពីជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងដំណើរស្វែងរកអនាគតប្រកបដោយនិរន្តរភាពជាងមុន។

អាន​បន្ថែម