ក្រុមហ៊ុនចិនចង់ប្រើបច្ចេកវិទ្យាថ្មីដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញទៅទីផ្សារចិន

ក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន (SINOMACH) ចង់សហការជាមួយសហគ្រាសក្នុងស្រុក ដើម្បីវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន។ នេះបើតាមជំនួបរវាងតំណាងក្រុមហ៊ុន និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបខាងលើនេះ តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “យើងដឹងថាកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយយើងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។” ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងនេះ និងបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។ ឯកឧត្តម បានបន្ថែមថា កម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព ហើយក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករ ធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់ផលិតភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍដំណាំស្វាយចន្ទីរបស់កម្ពុជា។ គួរំលឹកថា […]

អាន​បន្ថែម

ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន២ មានទុនជាង $១១លាន

ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសថា នឹងមានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង និងរោងចក្រកែច្នៃផ្លែឈើ មានទុនវិនិយោគសរុបចំនួនជាង ១១លានដុល្លារ ដែលទើបទទួលបានសេចក្តីសម្រេចការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈ CDC បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន២ ទី១_គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង ក្រោមទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៨៣កន្លែង, និងគម្រោងទី២ គឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ក្រោមទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៦៧កន្លែងផងដែរ។ គួរបញ្ជាក់ថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ARTSIGHT (CAMBODIA) ENTERPRISES CO., LTD.មានទីតាំងស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯ គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើ ត្រូវបានវិនិយោគដោយក្រុមហ៊ុន BOEUNG KET PLANTING & INDUSTRIAL CO., LTD មានទីតាំងស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គួររំលឹកថា ក្នុងរយៈពេល៨ខែ […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកៀគរវិនិយោគិនជប៉ុនវិនិយោគលើការផលិតប្លាស្ទិកចេញពីដំឡូងមីកម្ពុជា

ក្នុងការផ្លាស់ប្តូរដ៏សំខាន់ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា និងជប៉ុន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់បរិស្ថាន ជាពិសេសផ្តោតលើការទាក់ទាញវិនិយោគិនជប៉ុនសម្រាប់ការផលិតប្លាស្ទិកចេញពីដំឡូងមីនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ASAO Keiichiro បានរំលឹកអំពីកិច្ចសហប្រតិបត្តិកាដ៏ល្អ រវាងក្រសួងបរិស្ថានជប៉ុន ជាមួយក្រសួងបរិស្ថានកម្ពុជា លើការរៀបចំសិក្ខាសាលាលើកទី២២ ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG) នៅអាស៊ី (WGIA22)” ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេសទាំង២ កម្ពុជា-ជប៉ុន   និងការចុះហត្ថលេខាលើលិខិតនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅក្រោមរបាយការតម្លាភាពពីរឆ្នាំម្តង នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងកម្រិតអនុសារណៈនៃការយោគយល់គ្នា (MoU) លើគ្រប់ផ្នែករួមទាំងវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម្រាប់កិច្ចការពារបរិស្ថានក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងនេះរួមមាន ការពង្រឹងយន្តការនៃកាអុនវត្តឥណទានកាបូនរួមគ្នា រថយន្តអគ្គិសនី […]

អាន​បន្ថែម

បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះមានរោងចក្រ-សហគ្រាស ២៤៣កន្លែង, បង្កើតការងារបានជិត ២ម៉ឺនកន្លែង

គិតមកដល់ពេលនេះ នៅក្នុងខេត្តក្រចេះ មានរោងចក្រ-សហគ្រាសចំនួន ២៤៣កន្លែង បង្កើតការងារបានប្រមាណ ១៩.៣៩១នាក់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ ខេត្តក្រចេះ មានទាំងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំនួន ២៤កន្លែង។ ចំពោះវិស័យពាណិជ្ជកម្ម និងឧស្សាហ៍កម្ម-សិប្បកម្ម ខេត្តមួយនេះមានក្រុមហ៊ុន ១៦២កន្លែង, សហគ្រាស២២៧កន្លែង និងមានផែស្ងួតចំនួន ១កន្លែង។ ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ខេត្តក្រចេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែងផងដែរ ខណៈវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមានរោងចក្រ សហគ្រាសចំនួន ២៤៣កន្លែង មានកម្មករនិយោជិកបម្រើការងារចំនួន ១៩.៣៩១នាក់ ក្នុងនោះមកពីបរទេសចំនួន ១.០៤២ នាក់។ ឯកឧត្តម បានបញ្ជាក់ទៀតថា ខេត្តក្រចេះមានផ្ទៃដីសរុប ១១.០៩៤ គីឡូម៉ែត្រការេ ចែកចេញជា ៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង […]

អាន​បន្ថែម

សហគ្រាសទេសចរណ៍ចិនចំនួន១០ ចង់មកវិនិយោគលើវិស័យមួយនេះនៅកម្ពុជា

សហគ្រាសទេសចរណ៍ធំៗរបស់ចិន ចំនួន១០ បានមកស្វែងយល់ពីសក្តានុពល និងរកឱកាសវិយោគលើវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងភ្ជាប់ជើងហោះហើរត្រង់ឱ្យកាន់តែច្រើនមកកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗរបស់ចិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានសហគ្រាសទេសចរណ៍ធំៗ មកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន បានមកជួបពិភាក្សាជាមួយក្រសួងទេសចរណ៍ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យទេសចរណ៍ និងស្វែងយល់យន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសស្វែងរកយុទ្ធសាស្រ្តជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាលទ្ធផលនៃជំនួបខាងលើ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ទាំងការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ជំរុញបន្ថែមលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា, ចុងក្រោយគឺជំរុញញការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន​ ២០២៥”។ ស្ថានទូតចិនប្រចាំកម្ពុជា បាបឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥.៧២០នាក់បានទៅទស្សនាទីនោះ។ ស្ថានទូតបន្តថា […]

អាន​បន្ថែម

ខេត្តតាកែវត្រៀមទួលគម្រោងបង្កើតរោងចក្រថ្មីចំនួន៤ បន្ថែមទៀត ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក

ថ្មីៗនេះ ខេត្តតាកែវ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួន ៤បន្ថែមទៀត ខណៈកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រខាងលើរួចរាល់ហើយ។ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រោងចក្រទាំង៤ ដែលនឹងបង្កើតឡើងនៅក្នុខេត្តតាកែវឆាប់ៗនេះ មានចំនួន ០៤ទីតាំង មានដូចខាងក្រោម៖ ១. រោងចក្រផលិតកាបូប កាបូបយួរដៃ សម្ភារៈធ្វើដំណើរ និងសម្ភារៈបន្ទាប់បន្សំ របស់ក្រុមហ៊ុន ជាំងហ៊ួយ ប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ២. រោងចក្រផលិតសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុន អ៊ីហ្សេត ផេក ឯ.ក ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ ៣. រោងចក្រផលិត និងផ្គុំដំឡើងគ្រោងទ្វារ គ្រោងបង្អួច គម្រប គ្រោងកែច្នៃអាលុយមីញ៉ូម និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុនហ្វីលីពីនប្រកាសវិនិយោគសង់សណ្ឋាគារធំបំផុតចំនួនពីរនៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យហ្វីលីពីន បានបង្ហាញផែនការសាងសង់សណ្ឋាគារធំជាងគេចំនួនពីរក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទេសភាពបដិសណ្ឋារកិច្ចរបស់ប្រទេសនៅក្នុងទីក្រុងសំខាន់ៗ ពោលគឺក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ ការវិនិយោគជាយុទ្ធសាស្រ្តនេះត្រូវបានរាយការណ៍ដោយ trendrod.wordpress នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ ក្រុមហ៊ុន Hotel101 Global Holdings Corp. តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Hotel101 Global Pte Ltd. បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុន Canopy Sands Development Co. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោនៅកម្ពុជា។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ Hotel101 ក្នុងការពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសចំនួន១០០ ជាមួយនឹងគំរូសណ្ឋាគារដ៏ល្បីល្បាញរបស់ខ្លួន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Hotel101 Global Holdings Corp. តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានមូលដ្ឋាននៅសិង្ហបុរី Hotel101 Global Pte Ltd., បានប្រកាសថា ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផ្លូវការមួយជាមួយក្រុមហ៊ុន Canopy Sands Development Co. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជារួចរាល់ហើយ។ ក្រុមហ៊ុនទាំងពីរនេះនឹងអភិវឌ្ឍគម្រោងសណ្ឋាគារ១០១ (Hotel101)  ចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរំពឹងថានឹងក្លាយជាសណ្ឋាគារធំជាងគេក្នុងចំណោមសណ្ឋាគារធំៗនៅក្នុងប្រទេសកម្ពុជា។ តាមរយៈក្រុមហ៊ុន Canopy Sands […]

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាជំរុញការវិនិយោគលើឧស្សហកម្មកែច្នៃអាហារហាឡាល់

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាពង្រឹងទំនាក់ទំនងទ្វេរភាគី ពិសេសរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា នៅទី២១ ខែសីហា ឆ្នាំ២០២៥។ តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតម៉ាឡេស៊ី បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នា ដោយផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។ គួររំលឹកផងដែរថា៖ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានវិនិយោគដំបូងៗគេបង្អស់នៅកម្ពុជា (ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៤) រួមទាំងគម្រោងធំៗ ដូចជាស្រាបៀរអង្គរ និងរោងចក្រផលិតអគ្គិសនី។ បើគិតនៅត្រឹមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារ។ ក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាលជាដើម។នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ថ្ងៃទី១២ […]

អាន​បន្ថែម

ជប៉ុន ចង់វិនិយោគលើវិស័យសំខាន់២ ពិសេសវិស័យសំណង់នៅកម្ពុជា

គណៈប្រតិភូវិនិយោគិនជប៉ុន ដែលមកពីក្រុមហ៊ុន Cambodia Securities Plc. មានបំណងចង់វិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោក Yajima Nobumasa បានឱ្យដឹងថា វិនិយោគិនជប៉ុន មានបំណងស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកបន្តថា គណៈប្រតិភូជប៉ុន ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ ជាការឆ្លើយតប ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានស្វាគមន៍ដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានសង្ខេបអំពីបរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប្រាប់ទៅគណៈប្រតិភូជប៉ុនផងដែរ តាមរយៈជំនួបខាងលើ មិនត្រឹមតែមានបំណងវិនិយោគលើវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្មនិងសំណង់ដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជប៉ុនក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុនខេមបូឌាន គូណា ប្រកាសបោះទុន $៦០លាន បង្កើតរោងចក្រច្នៃអាលុយមីញ៉ូមនៅព្រះសីហនុ

ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ប្រកាសបោះទុន ៦០លានដុល្លារ បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមនៅខេត្តព្រះសីហនុ ដែលនឹងអាចផ្តល់ការងារសរុបប្រមាណ ៥៤០កន្លែង។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញលើគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក នេះ មានទុនវិនិយោគប្រមាណ ៦០លានដុល្លារ និងមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រោងចក្រនេះ នឹងធ្វើការកែច្នៃដុំអាលុយមីញ៉ូមពាក់កណ្តាលសម្រេច (Aluminum Ingot) ដើម្បីកែច្នៃជាបន្ទះអាលុយមីញ៉ូម និងគ្រឿងបង្គុំអាលុយមីញ៉ូមសម្រាប់នាំចេញទៅទីផ្សារ អាស៊ាន និងសហរដ្ឋអាមេរិក។ ការអនុវត្តគម្រោងនេះត្រូវបានរំពឹងថា នឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ស្របពេលជាមួយនឹងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្ត។ តាមរយៈកិច្ចប្រជុំខាងលើ ភាគីពាក់ព័ន្ធ ក៏បានណែនាំឱ្យម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា និងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាននោះ។ […]

អាន​បន្ថែម