សាលសហសិក្សាដ៏ទំនើបនៃវិទ្យាស្ថានតេជោសែនសាធារណការ  សម្ពោធឱ្យប្រើប្រាស់ហើយ

សាលសហសិក្សាតេជោសែនទំនើបថ្មី ដែលបានសាងសង់ចំណាយអស់ ៦៥ម៉ឺនដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សមិទ្ធផលថ្មីមួយនេះ បានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ សាលនេះ មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់។ ជាពិសេស សាលនេះ បានបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ ដែលនៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ)។

អាន​បន្ថែម

បារាំងផ្តល់អនុសាសន៍៤ចំនុច ដើម្បីគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅកម្ពុជា

វិទ្យាស្ថានបារាំង AgroParisTech បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ជូនដល់មន្រ្តីជំនាញរបស់កម្ពុជា ដើម្បីគ្រប់គ្រងវិស័យអនាម័យ និងទឹកកខ្វក់ នៅប្រទេសកម្ពុជា។ អនុសាសន៍ទាំង៤នេះ ត្រូវបានលើឡើងជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នៅកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ប្រធានបទសំខាន់ៗទាំង៤នោះ រួមមាន៖ ១) ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Collective and non-collective Sanitation governance) ២) ជំនាញ និងអ្នកជំនាញក្នុងការគ្រប់គ្រងអនាម័យ (Skills and expertise in sanitation) ៣) ការគ្រប់គ្រងអនាម័យ៖ សេវាកម្មអេកូឡូស៊ីផ្ដោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Sanitation: an ecological service Economy and finance) ៤) ស្ថិរភាពហិរញ្ញវត្ថុនៃសេវាគ្រប់គ្រងអនាម័យ និងគំរូតម្លៃសម្រាប់ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Financial stability of a […]

អាន​បន្ថែម

អគារបណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជាតម្លៃជិត ៥លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាថ្មីចំនួន ២ខ្នង លើផ្ទៃដីជាង២ហិកតា តម្លៃជាង ៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារថ្មីទាំងនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ អគារថ្មីទាំង២នេះ រួមមាន អគារទី១ មានឈ្មោះថា «អគាររដ្ឋបាលពហុ​បំណង​នៃ​វិស័យយុត្តិធម៌» និងអគារទី២ មាន ឈ្មោះថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»។ អគារទី១ នេះ មានទំហំ ៦០ម x ៣០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃ​ក្រឡា​សរុប​ចំនួន ៤,៩៤៦ ម៉ែត្រក្រឡា មានមុខងារប្រើប្រាស់ជាទីតាំង​រដ្ឋបាលរបស់បណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ ជាអាទិ៍ ក្រុមប្រឹក្សា​នីតិ​កម្ម និងយុត្តិធម៌, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។ ចំណែកឯអគារទី២ មានទំហំ ៥២ម x ៤០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡាសរុបចំនួន ៥,៧១៦ម៉ែត្រក្រឡា និងមានមុខងារប្រើប្រាស់ជាទីកន្លែង​បណ្តុះ បណ្តាល​របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងរបស់មជ្ឈមណ្ឌលបណ្តុះ​បណ្តា លវិជ្ជាជីវៈ​មេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការសាងសង់អគារទាំង […]

អាន​បន្ថែម

អគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កម្ពស់៩ជាន់ មានតម្លៃជិត ២លានុដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលស្ថិតនៅក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ឧសភា ២០២៣។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារ ក្រោមការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។ បើតាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោ​សន្តិភាព សាល​សវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ គួរបញ្ជាក់ថា អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់ […]

អាន​បន្ថែម

ឆ្នាំ២០៣៣ NASA គ្រោងបញ្ជូនមនុស្សទៅនៅភពអង្គារជាលើកដំបូង ព្រោះតែ…

អ្នកជំនាញឱ្យដឹងថា NASA គួរបញ្ជូនមនុស្សទៅកាន់គន្លងភពអង្គារ ឬស្គាល់ថាភពMars ជាលើកដំ​បូងនៅឆ្នាំ ២០៣៣ ពីព្រោះពិភពលោក និងភពអង្គារ នៅទល់មុខគ្នា ដែលធ្វើឱ្យចំងាយធ្វើដំណើរខ្លី។ ការសិក្សាបានបង្ហាញថា នៅថ្ងៃទី ២៧ មិថុនា ២០៣៣ ផែនដីនឹងស្ថិតនៅត្រង់ចន្លោះភពអង្គារ និងព្រះអាទិត្យ។ ដូច្នេះ វា​ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ជូន​យាន​អវកាស​ទៅ​ទីនោះ ព្រោះ​ចំងាយធ្វើ​ដំណើរគឺ​ខ្លី​ខ្លាំង។ បេសកកម្មនៅឆ្នាំ ២០៣៣  នឹងប្រើពេលត្រឹមតែ ៥៧៩ ថ្ងៃប៉ុណ្ណោះ សម្រាប់ការហោះទៅមក ដែលខ្លីណាស់ បើប្រៀបធៀបទៅនឹងបេសកកម្មធម្មតាដែលនឹងចំណាយពេលពី ៨០០  ទៅ ១០០០  ថ្ងៃ ។ លោក Matt Duggan អ្នកគ្រប់គ្រងបេសកកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Boeing  បានឱ្យដឹងថា៖ «វាជាពេលវេលាដ៏ល្អបំផុតដើម្បីទៅភពអង្គារ ព្រោះហេតុការណ៍នេះ នៅកើតឡើងម្ដងទៀតទៅ ២៥  ឆ្នាំខាងមុខ បើមិនហោះនៅឆ្នាំ ២០៣៣ នោះទេ»។ យោងតាមផែនការ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនឹងចំណាយពេល ២០០ថ្ងៃ។ បន្ទាប់ពីទៅដល់ភពព្រះអង្គារ ក្រុមអ្នកអវកាសនឹងចំណាយពេល ៣១ ថ្ងៃនៅក្នុងគន្លងភពអង្គារ។ […]

អាន​បន្ថែម

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការហើយ

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្ម ៤.០ ត្រូវបានដាក់ឱ្យដំណើរការហើយ។ ពិធីបើកដាក់​ដំណើរការ​មជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គម្រោងមជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បី​ផ្តើម​​បណ្តុះបណ្តាលធនធាន​មនុស្ស​កម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI កាលពីថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជានៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្មនាយុគ្គសម័យឌីជីថល។ បន្ថែមពីនេះ ក្រុមហ៊ុន […]

អាន​បន្ថែម

ចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា

គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ ខណៈលោកបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងផ្តល់ឱកាសដល់ប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត។ ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺលោកជំទាវមានការគាំទ្រយ៉ាងពេញទំហំង ចំពោះគំនិតផ្តួចផ្តើមនេះ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានជម្រាបជូន ទៅកាន់គណៈប្រភិភូចិនត្រូវធ្វើសំណើរទៅកាន់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ តាមរយៈជំនួបខាងលើនោះដែរ ភាគីកម្ពុជា-ចិន ក៏បានបង្ហាញការប្តេជ្ញាជំរុញកិច្ចសហការរួមគ្នា ធ្វើឱ្យគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ […]

អាន​បន្ថែម

អ្នកស្រាវជ្រាវរកឃើញសារធាតុម្យ៉ាង ធ្វើឱ្យសំណង់ប្រាសាទបូរាណរឹងមាំរាប់ពាន់ឆ្នាំ

អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក ស្វីស និងអ៊ីតាលី បានរកឃើញវត្ថុសម្ងាត់ដែលប្រើក្នុងបេតុងនៃប្រាសាទបូរាណនានានៃអាណាចក្ររូម៉ាំង  ដែលធ្វើឱ្យសំណង់បុរាណទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំ។ បើយោងតាម Journal Science Advances  ការស្រាវជ្រាវបានរកឃើញថាជនជាតិរ៉ូម៉ាំង បានប្រើប្រាស់ផេះភ្នំភ្លើងពីទីក្រុង Pozzuoli។ ផេះភ្នំទាំងនោះមានកំទេចកំបោរ ដែលអាចធ្វើសំណង់បេតុងជួសជុលស្នាមប្រេះដោយខ្លួនឯងបាន  ហើយមិនងាយបាក់រលំ។ ជនជាតិរ៉ូមបានប្រើបច្ចេកទេសលាយបេតុងបែបក្តៅ ដែលធ្វើឱ្យគីមីនៃកំទេចកំបោរជ្រាបចូលទៅគ្រប់ផ្នែកនៃសំណង់។ ជាមួយនឹងបច្ចេកវិទ្យានេះ នៅពេលជញ្ជាំង ឬសំណង់ មានការ ប្រេះបែក  វានឹងជួសជុលស្នាមប្រេះដោយខ្លួនឯងនៅពេលមានភ្លៀងធ្លាក់។ ទឹកនឹងធ្វើឱ្យកំបោរមានប្រតិកម្ម ហើយបញ្ចេញធាតុកាល់ស្យូមកាបូណាត ដែលបន្ទាប់មកក្លាយជាគ្រីស្តាល់ ហើយបំពេញស្នាមប្រេះ។ អ្នកស្រាវជ្រាវ​បាន​ព្យាយាម​ចម្លង​បច្ចេកទេសលាយ​បេតុងបែប​ក្តៅ ហើយលទ្ធផលបង្ហាញថា​វា​អាច​ជួសជុល​ស្នាម​ប្រេះ​ដោយ​ខ្លួនឯង​បានពិតមែន។ ប៉ុន្តែ បើសាកដោយគ្មានកំទេសកំបោរ វាមិនអាចជួសជុល​ស្នាម​ប្រេះនោះបាន​ទេ។ ក្រុមអ្នកស្រាវជ្រាវនេះ គឺជាអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ​ឬMIT, សាកលវិទ្យាល័យ Harvard មជ្ឈមណ្ឌលស្រាវជ្រាវ Instituto Meccanica dei Materiali មកពីប្រទេសស្វីស និងសារមន្ទីរបុរាណវិទ្យា Priverno របស់ប្រទេសអ៊ីតាលី។

អាន​បន្ថែម

គម្រោងសង់សាលាវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ អាចនឹងរួចរាល់នៅមុនចូលឆ្នាំប្រពៃ​ណី​​ខ្មែរ និងជ្រើសរើសនិស្សិតចូលរៀននៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរ​ណ៍​ក្នុងទីតាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា វិស័យទេសចណ៍គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនិងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈវឌ្ឍនភាពនៃការសាងសង់អគារសាលានេះ ការងារសាងសង់អាចនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយរំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនបាន។ សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹងបណ្តុះបណ្តាលលើជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ម៉្យាងវិញទៀត ការបណ្តុះបណ្តាលជំនាញទាំងនេះ គឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ។ សាលាក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរ ដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។ គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ចំនួន ២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ […]

អាន​បន្ថែម

កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន  ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបីផងដែរ។

អាន​បន្ថែម