ក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ

រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ  បច្ចេកវិទ្យា   ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវា​នុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ  និងអភិវឌ្ឍនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លា​ស់​ប្តូរបទពិសោធន៍  និងបច្ចេកទេស  ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័​យ​សាធារណៈ  និងឯកជន មានដំណើរការទៅមុខជាមួយគ្នា  ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិ​វឌ្ឍ​ធនធានមនុស្ស  និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd  បានសម្ពោធបើកដំណើរការផ្លូវការនូវ​រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ […]

អាន​បន្ថែម

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ

សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។​ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន​របស់ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Group ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីជំនាញជាច្រើនរូប។​ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ នេះ បានបំពាក់នូវយន្តហោះ​ ប្រភេទ A320 តម្លៃ១០លានដុល្លារ សម្រាប់អនុវត្តជាក់ស្តែង។ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ មានប្រសាសន៍ក្នុងពិធីបើកដំណើរការថា មជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនមេ -Lanmei Aviation Group សាកលវិទ្យាល័យ Lanmei កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍នៅកម្ពុជា”។ បើយោងតាមប្រធានក្រុមហ៊ុន Lanmei […]

អាន​បន្ថែម

ប្រាសាទអង្គរវត្តជាប់ជាកន្លែងមើលថ្ងៃរះស្អាតបំផុត លើពិភពលោកប្រចាំឆ្នាំ២០២៣

ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា​ បានជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលអាចមើលទេសភាពថ្ងៃរះនាពេលព្រឹកស្អាតបំផុតនៅក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់គេហទំព័ររបស់ចក្រភពអង់គ្លេស Mornings.co.uk  ដែលបានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor លើការស្វែងរកកន្លែងមើលថ្ងៃរះល្អដាច់គេនៅលើពិភពលោក។ ប្រាសាទ​អង្គរវត្តបានទទួលបានសំឡេងឆ្នោតចំនួន ១០.៤០៤សំឡេង ដោយទទួលបានសំឡេងឆ្នោតច្រើនទ្វេដងលើទីតាំង Haleakala Crater នៅសហរដ្ឋអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ និងទទួលបានសំឡេងត្រឹម ៣.៩៣៣តែប៉ុណ្ណោះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈមួយ ក្នុងចំណោមតំបន់អច្ឆរិយៈទាំងប្រាំពីរ ក្នុងពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងនោះក៏មាន ប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា ជាប់លេខ៣ ប្រាសាទ Borobudur នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៤ ថ្ម Uluru នៅប្រទេសអូស្រ្តាលី ជាប់លេខ៥ ហើយ ភ្នំ Sarangkot របស់ប្រទេសនេប៉ាល់ ជាប់លេខ៦ ប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៧, ភ្នំ Adam’s Peak របស់ប្រទេសស្រីលង្កា ជាប់លេខ៨ […]

អាន​បន្ថែម

អាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង

អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពី បុរីប៉េង ហួត។ គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។ សិក្ខាសាលារយៈពេល ៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ ០៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានមានចីរភាព រួមមាន៖ ១. ការរៀបចំក្រុង តាមបែបសមាហរណកម្ម រួមមាន៖ ការជ្រើសរើសទីតាំង ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…) បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់ចម្រុះប្រកបដោយតុល្យភាព/ហេដ្ឋារចនាសម្ព័ន្ធសង្គ​ម រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា ២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតង រួមមាន៖ ការរៀបចំក្រុងដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង ៣. […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ

គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្កាត់។ ដោយឡែក រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨-២០២២ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ១៦៥.២២០ប័ណ្ណ ខណៈក្រុមការងារបានចុះអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធសម្រេចបានភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥  ។ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំនេះដែរ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥ ជាមួយគ្នានេះ ចំពោះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ រដ្ឋបាលខេត្តបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យបានចំនួន ២៧៥ក្បាលដី ហើយបើគិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣.៣២០ប័ណ្ណផងដែរ។

អាន​បន្ថែម

អគារសិក្សាថ្មី២ខ្នងនៅសាលាតិចណូ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ

អគារសិក្សា២ខ្នងនៅសាលាតិចណូ ដែលបានសាងសង់ក្រោមកម្ចីរបស់ ADB ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារសិក្សាថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទាំងពីរខ្នងនេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ និងមាន៧៣ បន្ទប់ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ និងមាន២០បន្ទប់ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។ សម្តេចតេជោប្រសាសន៍ថា ការចំណាយថវិកាដើម្បីអភិវឌ្ឍន៍ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ជាការចូលរួមការអភិវឌ្ឍប្រទេស។ សម្ដេចតេជោបន្ត៖ «ការចំណាយលើការកសាងអគារសិក្សា ជាពិសេសក្នុងវិស័យអប់រំ យើងនឹងទទួលបានផលចំណេញច្រើនណាស់សម្រាប់ការអភិវឌ្ឍជាតិរបស់យើង”។

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល

ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីការឆ្លើយតប មិនត្រឹមតែជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពអាសន្នចំពោះបម្រែបម្រួលអាកាសធាតុផងដែរ។ និន្នាការនេះ បាន​ជំរុញ​ឱ្យមានការ​ផ្លាស់​ប្តូរ​មួយ​ចំនួនដើម្បីធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយ​ជាអ្នកប្រកួតប្រជែង​ដ៏​លេចធ្លោ​មួយក្នុង​ឧស្សាហកម្ម AEC នេះ។ ជាមួយទស្សនៈវិស័យនេះ សូមក្រឡេកមើលពីនិន្នាការឧស្សាហកម្ម AEC ដែលអ្នកជំនាញបានរំពឹងទុកចំពោះថ្ងៃអនាគត ដូចខាងក្រោម៖ ទស្សនៈឆ្ពោះទៅរកសំណង់ដែលគ្មានកាបូន សព្វថ្ងៃនេះ ប្រហែល 56% នៃចំនួនប្រជាជនក្នុងពិភពលោក – 4.4 ពាន់លាននាក់ – រស់នៅក្នុងទីក្រុង។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តដោយចំនួនប្រជាជននៅទីក្រុងនឹងកើនឡើងទ្វេដងនៃចំនួនបច្ចុប្បន្ន នៅឆ្នាំ 2050។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងទាមទារឱ្យយើងអភិវឌ្ឍទីក្រុងថ្មីយ៉ាងឆាប់រហ័ស ដែលមានន័យថា ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ […]

អាន​បន្ថែម

រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីជូនពលរដ្ឋបានជាង ១៣ម៉ឺនក្បាលដី

គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានប្រមាណ ១៣១.០៥៦ ក្បាលដី និងកំពុងបិទផ្សារជាសារធារណៈបានចំនួន ១១៤.០៩៥ ក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលបានចំនួន ៨២.៥០៣ប័ណ្ណ។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដីរដ្ឋដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធមាន ១.៣៦៨ក្បាលដី បានចេញប័ណ្ណចំនួន ៣៥២ ក្បាលដី និងកំពុងដំណើរការចុះបញ្ជីចំនួន ១៦ ក្បាលដី។ ដោយឡែក ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំវិញ រដ្ឋបាលខេត្តសម្រេចបាន ១៥២១ ក្បាលដី ខណៈចុះបញ្ជីដីរដ្ឋសម្រេចបាន ៩៨ ក្បាលដី។ ចំពោះការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ រដ្ឋបាលខេត្តសម្រេចបានចំនួន ៣ ក្បាលដីផងដែរ។ ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ១០១ ក្បាលដី ខណៈការអភិវឌ្ឍដីសម្រេចបាន ៧៥ គម្រោង។

អាន​បន្ថែម

រដ្ឋគ្រោងសង់អគារអន្តេវាសិកនៅរាជធានី និងខេត្ត ឱ្យច្រើនបន្ថែមទៀតសម្រាប់និស្សិតស្រី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានគម្រោងសាងសង់អគារអន្តេវាសិកសម្រាប់និស្សិតស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងជំរុញនិសិ្សតស្រីទាំងអស់ បានស្នាក់នៅ និងបន្តការរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៦ ខែមករា ២០២៣។ នាឱកាសនោះ សម្ដេចបានលើកឡើងថា៖«ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ ហេតុនេះខ្ញុំកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ ហើយចង់ឱ្យធនធានមនុស្សជាស្រ្ដីមានច្រើននៅកម្រិតឧត្តមសិក្សា»។ សម្ដេចបានបន្ថែមថា អន្តេវាសិកដ្ឋាននេះ មិនមែនធ្វើតែនៅទីក្រុងភ្នំពេញនោះទេ។ សម្តេចក៏បានស្នើឱ្យតាមបណ្ដាខេត្តនានាដែលមានសាកលវិទ្យាល័យត្រូវតែរៀបចំឱ្យមានអន្តេវាសិកដ្ឋានផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ ស្រុក មានឱកាសស្នាក់នៅរៀនសូត្រ ជាពិសេស និស្សិតជាស្ត្រី។ គួរបញ្ជាក់បន្ថែមទៀតថា បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបានទេ ដើម្បីបំពេញនូវសេចក្តីត្រូវការលើការអភិវឌ្ឍ។ ហេតុនេះ ការជំរុញឱ្យមានកន្លែងស្នាក់នៅរបស់សិស្សនិស្សិត ដើម្បីស្នាក់នៅរៀនសូត្រ គឺជារឿងចាំបាច់សម្រាប់បង្កើនធនធានមនុស្សនៅកម្ពុជា៕    

អាន​បន្ថែម

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងសាងសង់ឡើងក្នុងតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។ ដោយមានកម្ពស់ ១០៨ម៉ែត្រ ពុទ្ធបដិមានេះ នឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន ដើម្បីបម្រើជាទីសក្ការៈបូជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ ទៅ ៤០លានដុល្លារអាមេរិក ដែលនឹងប្រើពេលកសាងរយៈពេល ៤ឆ្នាំ និងត្រូវបានផ្ដួចផ្ដើមគំនិតដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់។

អាន​បន្ថែម