អាជ្ញាធរស្នើរោចក្រច្នៃឈើ១កន្លែងនៅខេត្តព្រះសីហនុ ផ្តល់អាទិភាពការងារដល់ពលករដែលទើបត្រឡប់មកពីថៃ
អាជ្ញាធរខេត្តព្រះសីហនុបានស្នើដល់ម្ចាស់រោចក្រច្នៃឈើមួយកន្លែង ផ្តល់អាទិភាពការងារដល់ពលករដែលទើបត្រឡប់មកពីថៃ។ សំណើនេះត្រូវបានលើកឡើងដោយអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ក្នុងអំឡុងពេលចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មានតម្លៃជិត ៥លានដុល្លារ នៅស្រុកព្រៃនប់ ។ ការចុះពិនិត្យលើគម្រោងស្នើសុំនេះ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)នេះ មានទុនវិនិយោគសរុបប្រមាណ ៤,៦៩លានដុល្លារ។ នាឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីជាមធ្យោបាយជួយដល់ការស្តារ និងការរីកចម្រើនរបស់សហគមន៍។ ការសង្កត់ធ្ងន់លើការជួលពលករក្នុងស្រុក គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើសមាហរណកម្មកម្មករនិយោជិតដែលទើបវិលត្រឡប់មកពីថៃវិញ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អានបន្ថែមក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់សិង្ហបុរីស្នើកម្លាំងពលកម្មបន្ថែមពីកម្ពុជា
ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) PTE LTD ស្នើកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក គ្រីអរី លីន នាយកប្រតិបត្តិក្រុមហ៊ុន និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ ព្រោះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបានបន្ថែមថា ក្រសួងផ្ទាល់ក៏ធ្លាប់មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករ ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។ យ៉ាងណាមិញ កម្ពុជាក៏ធ្លាប់បានបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ជាស្ត្រីជំនួយការផ្ទះ ចំនួនជាង ១ពាន់នាក់ ដែលការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ […]
អានបន្ថែម

English
