Bentley បើក​ឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង

Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។ ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling)  និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។ ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។ ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។ នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ […]

អាន​បន្ថែម

ស្វែងយល់ពីវិធីសាស្ដ្រគ្រប់គ្រងកំពង់ផែបែបគំរូភ្លោះ 3D ដោយប្រើកម្មវិធី CesiumJS

ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលនៅប្រទេសអង់គ្លេស ថ្មីៗនេះ បានបង្ហើបពីវិធីសាស្ដ្រដែលខ្លួនបានប្រើដើម្បីគ្រប់គ្រងកំពង់ផែខ្នាតយក្សមួយ បានដោយមានប្រសិទ្ធភាព តាមរយៈការច្របាច់បញ្ចូលគ្នានៃទិន្នន័យភូមិសាស្ដ្រលំហំ 3D Geospatial និងគំរូភ្លោះ Digital Twin។ ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលបានសហការជាមួយក្រុមហ៊ុន Mott MacDonald ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដូចពិតនៅលើប្រព័ន្ធកុំព្យូ័រដែលហៅថា «គំរូភ្លោះឌីជីថល» ដើម្បីគ្រប់គ្រងគម្រោងនេះ។ ដំបូងក្រុមហ៊ុនប្រើ CesiumJS ដើម្បីទាញយកទិន្នន័យភូមិសាស្ដ្រ 3D។ បន្ទាប់មក ប្លង់គំរូភ្លោះឌីជីថល ត្រូវបានដាក់បញ្ចូល ដើម្បីបង្កើតជាគំរូប្លង់ដែលរស់រវើកដូចពិតមួយនៅលើប្រព័ន្ធកុំព្យូទ័រ។ បើនិយាយឱ្យងាយយល់ ការមានគំរូភ្លោះឌីជីថល គឺដូចជាយើងចុះទៅមើលទីតាំង ឬការដ្ឋានផ្ទាល់ពិតៗដូច្នោះដែរ គ្រប់ការងារដែលកើតឡើងនៅទីតាំងគម្រោងជាក់ស្ដែង នឹងត្រូវបង្ហាញនៅលើប្រព័ន្ធកុំព្យូរទ័រ ហើយការងារដែលត្រូវបានដាក់បញ្ជានៅលើប្រព័ន្ធកុំព្យូរទ័រ នឹងត្រូវបង្ហាញ ហើយអនុវត្តជាក់ស្ដែងដោយក្រុមការងារនៅទីតាំងគម្រោងផ្ទាល់។ លើសពីនេះ អ្វីដែលសំខាន់នោះគឺគំរូភ្លោះឌីជីថលគឺអាចរាយការណ៍ពីបញ្ហា និងកំហូចនានា ដោយមិនចាំបាច់ប្រើមនុស្សដើម្បីចុះទៅពិនិត្យនោះទេ។ ប្រព័ន្ធធ្វើដូច្នេះបាន ការប្រើបច្ចេកវិទ្យា​ចាប់សញ្ញាពីចម្ងាយ (remote sensing) និងការមើលឃើញ 3D (3D visualization) កម្រិតខ្ពស់ អាចសមត្ថភាពពិនិត្យមើលទីតាំងទាំងទឹក និងក្រោមទឹកជាង ៣០០ កន្លែង។ ការប្រើឧបករណ៍ចាប់សញ្ញាពីចម្ងាយដ៏ទំនើបជាច្រើន រួមមាន យានជំនិះអាកាសគ្មានមនុស្សបើក (UAVs) យានជំនិះលើផ្ទៃទឹកគ្មានមនុស្សបើក […]

អាន​បន្ថែម