គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មធំៗ
ស្ពានឆ្លងកាត់ជ្រោះធំជាងគេប្រវែង ២២៥ម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនលេចរូបរាងបណ្ដើរៗហើយ
ក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ពាននេះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។ គួររំឭកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕
អានបន្ថែមផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ
ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងកាលពីម្សិលមិញនេះថា គម្រោងនេះអាចនឹងមិនបើកការដ្ឋានទាន់ក្នុងឆ្នាំនេះទេ ដោយសារវិបត្តិកូវីដ។ លោកបានថ្លែងថា៖ «ផលប៉ះពាល់ហ្នឹង វាប៉ះហើយ ការចាប់ផ្តើម យើងសង្ឃឹមថា ២០២១ ប្រហែលមិនទាន់បានទេ តែក្រុមហ៊ុននឹងចាប់ផ្តើមជំហានបន្តៗទៀត»។ គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខថា គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជា Highway ដូចផ្លូវទៅក្រុងព្រះសីហនុទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ដំណាក់កាល។ ដំណាក់ទី១ ប្រវែង ១០គីឡូម៉ែត្រ […]
អានបន្ថែមចិនបើកដំណើរការទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក
ប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ នេះបានចាប់ផ្តើមដំណើរការស្ថានីយវារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ លើពិភពលោក នៅតាមបណ្តោយដងទន្លេយ៉ង់ស្សេរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទំនប់វារីអគ្គិសនី Baihetan មានកំពស់ប្រមាណ ២៩០ ម៉ែត្រ និងមានទីតាំងស្ថិតនៅលើដងទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន។ នៅដំណាក់កាលទី១ ទួរប៊ីនអនុភាព ១GW ចំនួន ២ នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីការសាកល្បងអស់រយៈពេល ៣ថ្ងៃ។ នៅត្រឹមខែកក្កដា ឆ្នាំក្រោយ គម្រោងនេះនឹងមានទួរប៊ីនចំនួន ១៦ គ្រឿង ដែលមានអនុភាពសរុបធំលំដាប់ទី ២ បន្ទាប់ពីស្ថានីយវារីអគ្គិសនីខ្នាតយក្ស Three Gorges Dam។ គម្រោងនេះនឹងអាចផ្គត់ផ្គង់ថាមពលដល់ប្រជាជនជាង ៥០០ ០០០គ្រួសារ ក្នុងមួយឆ្នាំៗ។ បើយោងតាមក្រុមហ៊ុនសាងសង់ China Three Gorges Corporation គម្រោងនេះគឺវិស្វកម្មខ្នាតធំ ដែលលំបាកបំផុតមួយរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនចំណាយពេលសាងសង់ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។
អានបន្ថែមការដ្ឋានព្រលានភ្នំពេញថ្មីសម្រចបាន៤០%ហើយ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី
រូបភាពពី៖ Cambodia-SkylineSkyscraper គិតត្រឹមខែឧសភានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% ហើយ ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។ ប្រភពដដែលបញ្ជាក់ថែមទៀតថា ការសាងសង់មាន ៣ ផ្នែកសំខាន់ៗ គឺ ការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារបញ្ជារការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។ សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។ ចំណែក ផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង ១០០ម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន OCIC […]
អានបន្ថែមវៀតណាមគ្រោងវិនិយោគ ៦៥ ពាន់លានដុល្លារ សម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម កាលពីថ្មីៗនេះបានប្រកាសពីគម្រោងចំណាយទឹកប្រាក់សរុបដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទូទាំងប្រទេស។ យោងតាមផែនការមេឆ្នាំដល់ ២០៣០ ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ និងស្ដារគម្រោងជាច្រើន រួមមាន ការសាងសង់ផ្លូវល្បឿនលឿនសរុប ៥ ០០០គីឡូម៉ែត្រ ទូទាំងប្រទេស ការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុង ការសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ពីហាណូយ ទៅហូជីមិញ (ជើងត្បូង) និង ការបញ្ចប់ការសងសង់ព្រលានយន្តហោះអន្តរជាតិឡុងថាញ់។ ប្រទេសវៀតណាម បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទៅហើយ ជាក់ស្ដែង គិតត្រឹមឆ្នាំនេះ វៀតណាមមានផ្លូវល្បឿនលឿនសរុបប្រវែង ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការទូទាំងប្រទេស។ ប៉ុន្តែ ហេតុអ្វីវៀតណាមនៅតែត្រៀមទុនដ៏សម្បើមដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត? តើមហិច្ឆតារបស់វៀតណាមគឺជាអ្វី? The Diplomat បានវិភាគថា មហិច្ឆតារបស់វៀតណាមគឺចង់ក្លាយខ្លួនជា កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍថ្មី និងមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្នុងតំបន់។ ជារួម វៀតណាមចង់ក្លាយជាប្រទេសចំណុចកណ្ដាលនៃសេដ្ឋកិច្ចតំបន់ដូចប្រទេសទាំងនោះដែរ។ ដើម្បីធ្វើដូច្នោះបាន វៀតណាមត្រូវតែរៀនសូត្រពីគំរូប្រទេសទាំង ៣ នោះ ហើយចំណុចដូចគ្នាដែរប្រទេសទាំង ៣ បានអនុវត្តគឺការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្ដែង សេដ្ឋកិច្ចប្រទេសវៀតណាមបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យឧស្សាហកម្មផលិតកម្ម និងការនាំចេញ ដែលជំរុញដោយកម្លាំងពលកម្មតម្លៃទាប។ ដោយយកកំណើនសេដ្ឋកិច្ចមកវិភាគ […]
អានបន្ថែមការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៤២% ហើយ
ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ៤២% ហើយ ទោះបីជាការងារមួយចំនួននៃគម្រោងបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យរសៀលថ្ងៃនេះថា ការសាងសង់ផ្នែកសំខាន់ៗទាំង៣ របស់គម្រោង គឺសម្រេចបានតាមការគ្រោងទុក។ ឯកឧត្តម បន្តថា ៖ «គម្រោងទាំងមូលគឺសម្រេចបានតាមផែនការ បើទោះបីជាការងារបច្ចេកទេសមួយចំនួនបានរាំងស្ទះក្ដី ព្រោះក្រុមហ៊ុនបានបន្ថែមការងារសាងសង់ទាំងយប់ទាំងថ្ងៃ»។ គួរបញ្ជាក់ផងដែរថា បើយោងតាមក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងព្រលានថ្មី ធ្លាប់ប្ដេជ្ញាថានឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១។ ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ (អានបន្ថែម) គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា […]
អានបន្ថែមការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd។ យ៉ាងណាមិញ អង្គប្រជុំមិនបានបង្ហាញនូវលទ្ធផលថានឹងជ្រើសមួយណានៅឡើយទេ។ ជាក់ស្ដែង ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន មួយរយៈធំមកហើយ ពោលគឺតាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ (អានបន្ថែម) កាលពីខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូប្លង់ចំនួន ៣ […]
អានបន្ថែមក្រសួងសាធារណការ ៖ គម្រោងសាងសង់ធំៗរបស់រដ្ឋនៅដំណើរការធម្មតា ទោះមានការបិទខ្ទប់ក្ដី
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកខ្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិតក្នុងវិធានការបិទខ្ទប់ក្ដី។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ទោះការបិទខ្ទប់បង្កឱ្យមានការលំបាកមួយចំនួនដូចជា ការធ្វើដំណើររបស់កងវិស្វកម្ម ឬការចុះត្រួតពិនិត្យគម្រោងក្ដី ប៉ុន្តែគឺមិនទាន់ប៉ះពាល់ដល់ដំណើរគម្រោងទាំងមូលទេ»។ «ដូចជាមិនទាន់មានអីប៉ះពាល់ទេ គម្រោងសាងសង់ធំៗ ដូចជាគម្រោង Expressway នៅដំណើរការធម្មតា ព្រោះគេធ្វើការនៅតាមការដ្ឋានតាមផ្នែក និងមានស្នាក់ការគម្រោងជាកង់ៗ ប៉ុន្តែបើឆ្លងពីខេត្តមួយទៅខេត្តមួយក៏ពិបាកដែរ» ឯកឧត្តម បានបន្ត។ ទោះជាយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា បញ្ជាក់ថា បើសិនវិធានការបិទខ្ទប់ និងបម្រាមគោចរ អូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ ព្រោះទាក់ទងនឹងការដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារសាងសង់ពីក្រៅប្រទេសជាដើម។ គួបញ្ជាក់ផងដែរ គិតត្រឹមចុងខែមីនា គម្រោងផ្លូវល្បឿនលឿនសម្រេចបានជិត ៥០% ហើយ ដោយឡែក ការដ្ឋានស្ថាបនាផ្លូវ ៣៨ នៅសៀមរាបក៏សម្រេចបាន ៣០% ភាគរយហើយដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ
ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ ម៉ឺននាក់ សម្រាប់ត្រៀមធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣។ ដោយឡែកសម្រាប់ការងារបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានឱ្យដឹងថាកាលពីចុងខែ មីនា សម្រេចបានជាង ១២.០០០កៅអីហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ (អានបន្ថែម) ជាមួយគ្នានេះដែរ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋានជាប់ពហុកីឡដ្ឋាន ក៏បានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០២០ នេះហើយដែរ […]
អានបន្ថែមព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី
កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ្សេងៗទៀត ដូចជាសិក្សាលម្អិត កែសម្រួល និងពិនិត្យ មុននឹងដាក់ឆ្លងទៅកាន់រដ្ឋាភិបាលសម្រេច។ ឯកឧត្តមមានប្រសាន៍ថា៖ «របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ប៉ុណ្ណោះ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ China Power International Group នឹងធ្វើការសិក្សាលម្អិតទៅលើ Commercial Availability បន្ថែមទៀត»។ «រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣ ឯណោះ» ឯកឧត្តមបានបន្ត។ ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា […]
អានបន្ថែម