Bentley បើកឱ្យប្រើ MicroStation 2026! មានចំណុចពិសេសថ្មី ៣ សំខាន់ៗ
ក្រុមហ៊ុន Bentley Systems ថ្មី”នេះបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ MicroStation 2026 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏ធំមួយទៅលើកម្មវិធីរចនាឈានមុខគេរបស់ខ្លួន។ កំណែថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតវិស្វករនៅទូទាំងសកលលោក ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបង្កើតផែនទី 3D បែប “ពិភពពិត” ដើម្បីជួយអ្នកជំនាញក្នុងការរចនាផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន។ កំណែឆ្នាំ 2026 នៃកម្មវិធី MicroStation នេះផ្តោតលើ ៣ ចំណុចសំខាន់ៗគឺ៖ ១) ប្រព័ន្ធស្វ័យប្រវត្តិកម្ម AI ២)បរិបទ 3D ដូចពិតៗ (Immersive 3D) និង ៣) ការដំឡើងកម្មវិធីដែលរហ័ស និងងាយស្រួល។ ជំនួយការ AI៖ ការសរសេរកូដដោយមិនចាំបាច់ចេះកូដ មុខងារដ៏លេចធ្លោបំផុតគឺ Python Assistant ថ្មី។ កាលពីមុន ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កិច្ចការគូរប្លង់នានានៅក្នុង CAD) តម្រូវឱ្យមានចំណេះដឹងស៊ីជម្រៅផ្នែកសរសេរកូដកម្មវិធី។ ប៉ុន្តែ ជាមួយនឹងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ Chatbot ដើម្បីបង្កើត កែសម្រួល និងជួសជុលកូដស្វ័យប្រវត្តិបាន […]
អានបន្ថែមBentley ចាប់ដៃគូជាមួយ CET ដើម្បីធ្វើបដិវត្តការអប់រំផ្នែកវិស្វកម្មនៅប្រទេសឥណ្ឌា
ក្រុមហ៊ុន Bentley Systems បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យវិស្វកម្ម Trivandrum (CET) ក្នុងគោលបំណងប្រែក្លាយស្ថាប័នឈានមុខគេមួយក្នុងរដ្ឋ Kerala ឱ្យទៅជាមជ្ឈមណ្ឌលអប់រំកម្រិតខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ការចុះ MoU នេះ គឺដើម្បីធានាថាវិស្វករឥណ្ឌាជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទីផ្សារសកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសទាក់ទងនឹងអនុវត្តការងារជាក់ស្ដែង។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបបំផុតមួយ (Centre of Infrastructure Innovation) នៅខាងក្នុងបរិវេណសាលា CET។ មជ្ឈមណ្ឌលនេះនឹងផ្ដល់ការសិក្សាបែបស៊ីជម្រៅ ពោលគឺផ្ដល់នូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយកម្មវិធីស្តង់ដារឧស្សាហកម្មដូចជា MicroStation, OpenRoads និង OpenFlows ជាដើម។ មជ្ឈមណ្ឌលនេះនឹងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិតធ្វើការស្រាវជ្រាវលើការគ្រប់គ្រងគម្រោងសំណង់ដែលដើរដោយ AI និងបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin)។ លើសពីនេះក៏នឹងមានការបង្រៀនឱ្យសិស្សបង្កើតលំហូរការងារដែលផ្តល់អាទិភាពដល់ការសាងសង់បៃតង និងការដ្ឋានឆ្លាតវៃដែលមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យ Viksit Bharat ឆ្នាំ ២០៤៧ របស់ប្រទេសឥណ្ឌា។ កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងពលកម្ម “ដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត” និងមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ប្រទេសឥណ្ឌា។ កិច្ចសហការក៏ដើម្បធានាថាជានិស្សិតដែលបញ្ចប់ការសិក្សាមានចំណេះដឹងទាំងកម្រិតអន្តរជាតិ និងជំនាញឯកទេសក្នុងតំបន់ផងដែរ។
អានបន្ថែមតើបារាំងប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់គម្រោងផ្លូវទឹកខ្នាតយក្ស Canal Seine-Nord ?
ក្រុមហ៊ុនបារាំង Egis ថ្មីៗនេះបានទទួលពានរង្វាន់ពីកម្មវិធី Bentley Year in Infrastructure (YII) សម្រាប់ការងារលើគម្រោងព្រែកជីក Canal Seine-Nord Europe ដែលជាគម្រោងខ្នាតយក្សដែលនឹងជំរុញប្រសិទ្ធភាពប្រព័ន្ធឡូជីស្ទីកនៅអឺរ៉ុបឱ្យកាន់ប្រសើរឡើង។ តាមរយៈការប្រើប្រាស់ “បច្ចេកវិទ្យាឌីជីថល” ក្រុមហ៊ុន Egis មិនត្រឹមតែសង់ហេដ្ឋារចនាសមព័ន្ធផ្លូវទឹកប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្ហាញថាកម្មវិធីឌីជីថលនឹងក្លាយជាអនាគតនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជុំវិញពិភពលោក។ សម្រាប់គម្រោងនេះ ក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសំខាន់ៗរបស់ក្រុមហ៊ុន Bentley មួយចំនួនដូចជា៖ កម្មវិធី ProjectWise កម្មវិធី ProjectWise ដើរតួយ៉ាងសំខាន់ក្នុងគម្រោងនេះ ដែលធ្វើឱ្យគ្រប់កាងារនៃគ្រប់ភាគីពាក់ព័ន្ធគម្រោងស្ថិតក្នុងប្រព័ន្ធ Cloud តែមួយ។ គម្រោងនេះមានអ្នកពាក់ព័ន្ធសំខាន់ៗច្រើនជាង ៣០០ នាក់ និងមានទិន្នន័យទំហំ ១.២ Terabytes ដូច្នេះការប្រើប្រាស់អ៊ីមែលដើម្បីទាក់ទងគ្នាគឺមិនគ្រប់គ្រាន់នោះទេ ហើយបង្កើតការយល់ច្រលំជាច្រើនផង។ ដូច្នេះក្រុមហ៊ុនសម្រេចងាកមកប្រើ ProjectWise។ វិធីសាស្ត្រនេះបានលុបបំបាត់ “ភាពដាច់ដោយឡែកនៃព័ត៌មាន” ដោយធានាថាវិស្វករ និងអ្នកពាក់ព័ន្ធគ្រប់រូបធ្វើការលើឯកសារដែលចុងក្រោមបំផុតដូចគ្នា។ វាបានបង្កើនផលិតភាពទូទៅរហូតដល់ ៤០% និងកាត់បន្ថយពេលវេលារហូតដល់ ៦០% ក្នុងការបង្កើតគំរូសហព័ន្ធ (Federated Models) ដ៏ស្មុគស្មាញ។ កម្មវិធី MicroStation […]
អានបន្ថែមស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក
ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ចប់ និងបើកដំណើរការគម្រោងសាងសង់រោងចក្រផលិតឥន្ធនៈពីកាកសំណល់ Rorotan Jakarta ដែលជាគម្រោងដ៏មហិមា និងជាមជ្ឈមណ្ឌលកែច្នៃកាកសំណល់ដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក។ រោងចក្រដែលមានតម្លៃទឹកប្រាក់ ១,២៨ ទ្រីលានរូពី (IDR) នេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃកាកសំណល់ក្នុងក្រុងចំនួន ២.៥០០ តោនក្នុងមួយថ្ងៃ ទៅជាឥន្ធនៈប្រកបដោយនិរន្តរភាពចំនួន ៨៧៥ តោន។ ដើម្បីគ្រប់គ្រងគម្រោងដែលមានភាពស្មុគស្មាញបែបនេះ ក្រុមហ៊ុន WIKA ងាកមកប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley។ ចាប់តាំងពីការចាប់ផ្ដើម គម្រោងនេះបានជួបប្រទះនូវឧបសគ្គធំៗជាច្រើន រួមមានបញ្ហាដីទន់គ្មានស្ថេរភាពនៅក្នុងទីក្រុងហ្សាកាតា និងតម្រូវការក្នងុការសម្របសម្រួលយ៉ាងខ្លាំងរវាងផ្នែកជំនាញផ្សេងៗគ្នា។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន WIKA បានប្រើប្រាស់កម្មវិធី Bentley PLAXIS និង STAAD ដើម្បីរចនាគ្រឹះ និងរចនាសម្ព័ន្ធឱ្យមានភាពរឹងមាំ ដែលអាចធន់នឹងស្ថានភាពរញ្ជួយដីនៅក្នុងតំបន់។ លើសពីនេះ ក្រុមហ៊ុនបានប្រើកម្មវិធី MicroStation, OpenPlant, និង ProStructures ដើម្ីបង្កើតគំរូ 3D កម្រិតច្បាស់រោងចក្រនេះ។ គំរូនេះជួយឱ្យការរចនាប្រព័ន្ធមេកានិច និងខ្សែចង្វាក់បញ្ជូនដ៏ស្មុគស្មាញតាមបែបម៉ូឌុល (modular […]
អានបន្ថែមតើអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីដើម្បីថែទាំផ្លូវវថភ្លើងក្រោមដីអាយុ ១៣៧ឆ្នាំ ឱ្យនៅដំណើរការបាន?
ក្រុមហ៊ុន Network Rail ថ្មីៗនេះ បានបង្ហាញពីភាគជោគជ័យរបស់ខ្លួនក្នុងការថែទាំ និងគ្រប់គ្រងផ្លូវរថភ្លើងក្រោមដីអាយុ ១៣៧ ឆ្នាំ ឱ្យនៅតែដំណើរការបានដោយរលូន និងមានប្រសិទ្ធភាពបានរហូតដល់សព្វថ្ងៃ តាមរយៈការប្រើឧបករណ៍ឌីជីថល។ ផ្លូវរូងក្រោមដី Severn គឺជាស្ពានក្រោមដីប្រវត្តិសាស្ត្រសម្រាប់រថភ្លើងដ៏សំខាន់ប្រវែង 7 គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងវែលចាប់តាំងពីឆ្នាំ 1886។ បច្ចុប្បន្ន មានរថភ្លើងជាង 32,000 គ្រឿងឆ្លងកាត់វាជារៀងរាល់ឆ្នាំ ប៉ុន្តែរូងក្រោមដីនេះនៅតែអាចដំណើរបាន។ ជាក់ស្ដែង ផ្លូវរូងក្រោមដី Severn មានបញ្ហាប្រឈមជាច្រើនដូចជាការលេចធ្លាយទឹកឥតឈប់ឈរ ទីតាំងដែលពិបាកក្នុងការចុះទៅពិនិត្យស្វែងរកកំហូច និងពេលវេលាដែលមានកម្រិតសម្រាប់ជួសជុល។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះ វិស្វករ Network Rail បានងាកមកប្រើប្រាស់កម្មវិធីឌីជីថល Bentley ដូចជា MicroStation, OpenRail Designer, ProjectWise, Bentley iTwin platform និង iTwin Experience ជាដើម។ កម្មវិធីទាំងនេះ ជួយដំណោះស្រាយបញ្ហាលើចំណុចផ្សេងៗ គ្នា ដូចជាប្រើកាមេរ៉ា Drone និងឧបករណ៍ចាប់សញ្ញា […]
អានបន្ថែមស្វែងយកពីវិធីប្រើប្រាស់បច្ចេកវិទ្យា Geospatial ដើម្បីគ្រប់គ្រងរោងចក្រថាមពល
រោងចក្រថាមពលភាគច្រើននាពេលបច្ចុបន្បន្នដូចជា ធ្យូងថ្ម ឧស្ម័នធម្មជាតិ សូឡា វារីអគ្គសនី ក៏ដូចជារោងចក្រថាមពលដើរដោយខ្យល់ជាដើម បាននិងកំពុងត្រូវបានរចនា និងគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងធម្មតាទូទៅ ដែលនេះគឺមិនគ្រប់គ្រាន់នោះទេ ពិសេសនៅពេលដែលពិភពលោកយើងកំពុងជូួបប្រទះនឹងគ្រោះធម្មជាតិដែលមិនបានរំពឹងទុកជាច្រើន។ ជាក់ស្ដែង នៅប្រទេសកម្ពុជា យើងមិនអាចស្មានដឹងនោះទេថានឹងមានគ្រោះធម្មជាតិពេលណា។ ពេលខ្លះយើងអាចមានគ្រោះទឹកជំនន់ខ្លាំង ឬសាហាវបំផុតអាចនឹងមានគ្រោះរញ្ជួយដី។ តើនៅពេលនោះរោងចក្រថាមពលដូចជា ឧស្ម័នធម្មជាតិ ឬធ្យូងថ្ម អាចនឹងផ្ទុះហើយបង្កជាគ្រោះថ្នាក់ឬទេ? តើយើងគួរគិតគូរយ៉ាងណា? នេះជាកត្តាដែលប្រព័ន្ធគ្រប់គ្រងគម្រោងធម្មតាៗមិនអាចដោះស្រាយបាន។ ដោយសារតែហេតុនេះ ក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលលំដាប់ពិភពលោក Bentley បានផ្ដល់យោបល់ថាយើងគួរតែងាកមកប្រើបច្ចេកវិទ្យាឆ្លាតវៃដូចជា Geospatial Technology វិញដើម្បីជួយឱ្យការរចនា គ្រប់គ្រង និងថែទាំគម្រោងឱ្យធ្វើទៅដោយសុក្រឹត មានប្រសិទ្ធភាព ជាប់ធន់យូរអង្វែង និងសំខាន់បំផុតធន់នឹងអាកាសធាតុ។ តើបច្ចេកវិទ្យានេះជាអ្វី ហើយវិធីប្រើប្រាស់គឺយ៉ាងដូចម្ដេច។ បច្ចេកវិទ្យា Geospatial គឺជាបណ្ដុំទិន្នន័យភូមិសាស្ត្រដែលទូលំទូលាយបំផុត ដែលនឹងជួយដល់គម្រោងសំណង់រោងចក្រថាមពលតាំងពីដំណាក់មុនសាងសង់ ដំណាក់កាលសាងសង់ និងដំណាក់ការថែទាំក្រោយសង់ដើម្បីឱ្យគម្រោងនៅធន់យូរអង្វែង។ ក្នុងដំណាក់កាលធ្វើផែនការមុនសង់ ប្រព័ន្ធនេះផ្តល់នូវទិន្នន័យភូមិសាស្ត្រត្រឹមត្រូវ ដែលអនុញ្ញាតឱ្យវិស្វករបង្កើតផែនទីលម្អិត និងគំរូប្លង់រស់រវើកនៃគម្រោង។ ទិន្នន័យនេះគួរតែប្រើរួមកម្មវិធីផ្សេងទៀត ដូចជា SYNCHRO 4D , iTwin និង MicroStation ព្រមនឹងប្រព័ន្ធ និង […]
អានបន្ថែមតើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?
ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលលំដាប់ពិភព ដើម្បីដោះស្រាយឧបសគ្គភូមិសាស្ត្រ និងផលលំបាកនៃគម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ការមានជំនួយពីប្រព័ន្ធAI និងបច្ចេកវិទ្យាវិស្វកម្មឌីជីថលទាំងនេះ នឹងជួយឱ្យគម្រោងផ្លូវល្បឿនលឿនថ្មីនេះ ក្លាយជាគម្រោងដ៏ទំនើប ធន់ និងមានប្រសិទ្ធភាពខ្ពស់បំផុតមួយនៅកម្ពុជានាពេលអនាគត។ មកសិក្សាទាំងអស់គ្នាថា ក្រុមហ៊ុនចិនមួយនេះកំពុងប្រើកម្មវិធីអ្វីខ្លះ ដើម្បីរចនា និងត្រៀមផែនការសម្រាប់គម្រោងនេះ។ ក្នុងអំឡុងពេលនៃការរៀបចំផែនការ និងការរចនា CRBC បានប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន។ បញ្ហាសំខាន់ទី១ គឺ កំណាត់ ៣៣ គីឡូម៉ែត្រដំបូងនៃគម្រោងនេះ គឺស្ថិតនៅក្នុងតំបន់ទំនាបលិចទឹក។ នៅរដូវភ្លៀងធ្លាក់ខ្លាំងទន្លេមេគង្គនឹងជន់លិច ដែលបង្កឱ្យមានផលប៉ះពាល់ដល់គម្រោងយ៉ាងខ្លាំង។ បញ្ហាទី ២ ផ្លូវល្បឿនលឿននេះអាចនឹងប៉ះពាលដល់វត្តអារាម ប្រាសាទ និងទីតាំងវប្បធម៌ជាច្រើនរបស់កម្ពុជា ដែលតំបន់ទាំងនេះគឺមិនអាចរុះរើបាន។ បញ្ហាចុងក្រោយ កំណាត់ដំបូងនៃផ្លូវត្រូវឆ្លងកាត់តំបន់ចរាចរណ៍មមាញឹកក្នុងក្រុងភ្នំពេញដែលមានផ្ទះសម្បែងច្រើន ហើយការសុំឱ្យប្រជាជនប្ដូរទីលំនៅដើម្បីសង់ផ្លូវគឺស្មុគស្មាញខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ CRBC បានងាកមកទៅប្រើប្រាស់ កម្មវិធីឌីជីថលរបស់ Bentley។ ជាដំបូង CRBC បានប្រើប្រាស់កម្មវិធី Bentley ProjectWise និង iTwin ដើម្បីបង្កើតបណ្ដុំទិន្នន័យគ្រប់ជ្រុងជ្រោយមួយ។ កម្មវិធីនឹងរួមបញ្ចូលព័ត៌មានគ្រប់យ៉ាងនៃគម្រោងមកក្នុងប្រព័ន្ធតែមួយ ហើយក្រុមការងារគ្រប់ផ្នែកអាចប្រើ និងធ្វើបច្ចុប្បន្នការងារបានដោយរលូនលើកម្មវិធីតែមួយ។ បន្ទាប់មក […]
អានបន្ថែមBentley បង្ហើបពីគន្លឹះគ្រប់គ្រងគម្រោងសំណង់បែបឆ្លាតវៃដោយប្រើកម្មវិធីសំខាន់ ២
ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញនូវបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឱ្យម្ចាស់អាចប្រើប្រាស់កម្មវិធី iTwin ដែលជាកម្មវិធីល្បីរបស់ខ្លួន រួមជាមួយនឹងកម្មវិធីរូបភាពភូមិសាស្ត្រល្បីលំដាប់ពិភពលោក Cesium បានដោយរលូន។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទីក្រុងឌីជីថល iTwin និងកម្មវិធីភូមិសាស្ត្របែបលំហទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Bentley បានទិញយក Cesium កាលពីខែកញ្ញា ឆ្នាំ 2024 កន្លងមកនេះ។ យោងតាមក្រុមហ៊ុន Bentley កម្មវិធី iTwin គឺជាកម្មវិធីគំរូប្លង់នៃគម្រោងសំណង់ដែលរស់រវើកដូចពិតជាក់ស្ដែង។ វាមិនមែនគ្រាន់តែជាប្លង់បែបធម្មតាដូចដែលយើងស្គាល់នោះទេ តែវាគឺជាគម្រោងពិតៗ ប៉ុន្តែស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ទិន្នន័យនឹងធ្វើបច្ចុប្បន្នភាពភ្លាមទៅមក រវាងការដ្ឋានពិត និងគំរូឌីជីថល គ្រប់ពេលដែលមានការអនុវត្តការងារណាមួយ។ ដោយឡែក Cesium ត្រូវបានគេស្គាល់តាមរយៈបច្ចេកវិទ្យាផែនទីពិភពលោកបែប 3D។ កម្មវិធីនេះជួយឱ្យម្ចាស់គម្រោងអាចបង្កើតគំរូ 3D បានយ៉ាងល្អ ដោយប្រើទិន្នន័យរូបភាពភូមិសាស្ត្របែប 3D របស់ពិភពលោកដែលពេញលេញបំផុត។ ដូច្នេះ ការច្របាច់បញ្ចូលគ្នារវាងកម្មវិធី iTwin និង CesiumJS នឹងធ្វើឱ្យទិន្នន័យភូមិសាស្ត្របែប3D និង ទិន្នន័យរចនាវិស្វកម្មបែបឌីជីថល ប្រើបានក្នុងពេលតែមួយ និងក្នុងកម្មវិធីតែមួយ។ អ្នកប្រើប្រាស់មិនចាំបាច់គណនាកត្តាភូមិសាស្ត្រដាច់ដោយឡែក ហើយយកមកបញ្ចូលជាមួយ […]
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]
អានបន្ថែម

English
