Ministry of tourism
ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប
កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Indigo ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋ Karnataka និងសៀមរាប ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញាសហការរួមគ្នាជាមួយកម្ពុជា ក្នុងការជំរុញទេសចរណ៍កម្ពុជា ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងរបស់ឥណ្ឌានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក Karthik Tallam បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។ លោកក៏បញ្ជាក់ពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក។លោក នឹងខំប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo […]
អានបន្ថែមកម្ពុជា-ជប៉ុន នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុនដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍
ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជប៉ុន ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នាថា នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍ផងដែរ។ ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី កាលពីសប្តាហ៍មុន។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានយល់ស្រប និងឯកភាពបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការពិនិត្យលទ្ធភាពរៀបចំបើកវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ការជំរុញការទាក់ទាញវិនិយោគិនធំៗ ពីប្រទេសជប៉ុនមកវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា ជាពិសេសគឺការនាំវិនិយោគិនមកវិនិយោគលើការផលិតវត្ថុអនុស្សាវីរិយ៍មានគុណភាពខ្ពស់នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅក្នុងជំនួបនោះដែរ ឯកឧត្តមប្រធានសមាគមជប៉ុន ក៏បានសន្យាដឹកនាំវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកម្ពុជា ស្របពេលដែលមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ។ សូមរំឭកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ធ្លាប់ផ្សព្វផ្សាយកាលពីពេលកន្លងទៅ៕
អានបន្ថែម

English
