កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា
ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុរកិច្ចបារាំង MEDEF International និងក្រុមហ៊ុនធំៗចំនួន ៦ នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីកំណែទម្រង់ច្បាប់ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ កម្ពុជាកំពុងពង្រឹងជំហរខ្លួនជាគោលដៅវិនិយោគយុទ្ធសាស្ត្រសម្រាប់ទីផ្សារអឺរ៉ុប តាមរយៈបេសកកម្មការទូតសេដ្ឋកិច្ចកម្រិតខ្ពស់នៅប្រទេសបារាំង។ កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅទីក្រុងប៉ារីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ជាមួយលោក François Corbin អនុប្រធានសហព័ន្ធធុរកិច្ចបារាំង MEDEF International រួមជាមួយតំណាងក្រុមហ៊ុនបារាំងធំៗចំនួន ៦ ទៀត។ ជំនួបនេះគឺជាជំហានគន្លឹះក្នុងការបន្តពង្រីកដៃគូពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់កម្ពុជា។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបារាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេ ឬស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ ភាគីបារាំងបានកត់សម្គាល់ពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសាកសួរព័ត៌មានយ៉ាងលម្អិតអំពីបច្ចុប្បន្នភាពនៃច្បាប់ បទប្បញ្ញត្តិពាណិជ្ជកម្ម និងការលើកទឹកចិត្តផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានតម្លាភាព និងសុវត្ថិភាព។ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម។ លោកជំទាវបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនបារាំង ជាពិសេសលើវិស័យដែលផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងពីសក្តានុពលនៃទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងតំបន់អាស៊ាន […]
អានបន្ថែមកម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៤
កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកលើកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន៤ ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ និងកសិកម្មជាដើម។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. និង លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (CPCC) នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងលើសកម្មភាពការងារពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍលំនៅដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងជប៉ុនបន្ទាប់ពីក្រុមហ៊ុន Kojima Holdings បានបើកដំណើរការក្រុមហ៊ុន KOJIMAGUMI Cambodia Co., Ltd. នៅកម្ពុជា ក្នុងឆ្នាំ២០១៣ និងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងឆ្នាំ២០២២ នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា។ លើសពីនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីអំពីការសហការ […]
អានបន្ថែមទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាកើនជិត $៥៤ប៊ីលាន គិតត្រឹមខែតុលា ២០២៥
បរិមាណពាណិជ្ជកម្មកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ; គម្រោងវិនិយោគកើនឡើងលើសពី ៦០០ រយៈពេល ១០ខែ គិតចាប់ពីខែមករា-តុលា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំជិត ៥៤ ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងកកម្មវិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ឯកឧត្តម បានចែករំលែកអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។ យោងតាម fDi Intelligence នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist បញ្ជាក់ថាកម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ហើយនៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក […]
អានបន្ថែម

English
