កម្ពុជាដណ្តើមបានមេដាយមាស និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកម្រិតតំបន់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចុះអនុស្សរណៈយោគយល់លើវិស័យ AI និង 5G ព្រមទាំងនាំយកមោទនភាពជាតិពីទីក្រុងហាណូយ កម្ពុជាបានបង្ហាញវត្តមានយ៉ាងលេចធ្លោលើឆាកឌីជីថលតំបន់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ASEAN Digital Ministers’ Meeting – ADGMIN) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចពិភាក្សាជាមួយបណ្តារដ្ឋសមាជិកអាស៊ាន និងដៃគូសន្ទនាដទៃទៀត រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីកំណត់ទិសដៅអនាគតនៃបច្ចេកវិទ្យាក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អង្គពិធីបានពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនៃផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ និងបានសម្រេចអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការមេឌីជីថលអាស៊ាន ២០៣០» (ASEAN Digital Masterplan 2030)។ ផែនការយុទ្ធសាស្ត្រថ្មីនេះ នឹងក្លាយជាត្រីវិស័យសម្រាប់តម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងតំបន់អាស៊ានឱ្យកាន់តែរឹងមាំ ប្រកបដោយបរិយាបន្ន និងសុវត្ថិភាពសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ ក្រៅពីកិច្ចប្រជុំចម្បង ឯកឧត្តមរដ្ឋមន្ត្រី […]

អាន​បន្ថែម

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក អង្គទូត ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធផ្សេងទៀតជាច្រើន ព្រមទាំងមានការចូលរួមទស្សនាពីសាធារណជនជាតិ-អន្តរជាតិ ប្រមាណ ជិត ២០,០០០ នាក់ ដែលកើនឡើងលើសឆ្នាំមុនជិត ២ ដង។ ក្នុងរយៈពេល ៣ ថ្ងៃនេះ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានប្រព្រឹត្តទៅដោយបែងចែកជា ២ ផ្នែកសំខាន់ៗ ដូចខាងក្រោម៖ ផ្នែកទី១ កិច្ចពិភាក្សា និងបទបង្ហាញគន្លឹះ របស់ថ្នាក់ដឹកនាំជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី […]

អាន​បន្ថែម

កម្ពុជាបោះជំហានកាន់តែស៊ីជម្រៅក្នុងបរិវត្តកម្មឌីជីថល៖ ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើគំនិតផ្ដួចផ្ដើមឌីជីថលសំខាន់ៗ។ កិច្ចពិភាក្សានេះមានគោលដៅចម្បងក្នុងការលើកកម្ពស់អភិបាលកិច្ច និងការផ្ដល់សេវាសាធារណៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធានគណៈកម្មាធិការ សមាជិកបង្គោល និងមន្ត្រីរាជការមកពីបណ្ដាក្រសួង ស្ថាប័ននានាសរុបប្រមាណ ១១០រូប ដែលបានរួមគ្នាបង្កើតនូវបរិយាកាសកិច្ចសហការផ្តោតលើការរីកចម្រើននៃបច្ចេកវិទ្យាសម្រាប់បម្រើសេវាសាធារណៈ។ នៅក្នុងរបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំនេះ សមាជិកទាំងអស់បានពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តវេទិកា VERIFY.GOV.KH ដែលជាគម្រោងដ៏លេចធ្លោមួយក្នុងគោលបំណងសម្រួលដល់សេវាឌីជីថលនៅតាមស្ថាប័នរដ្ឋាភិបាល។ អង្គប្រជុំបានវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន និងស្វែងរកលទ្ធភាពក្នុងការពង្រីកការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ តាមរយៈកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការការងាររបស់រដ្ឋាភិបាល។ បន្ថែមពីលើវេទិកាបញ្ជាក់ភាពត្រឹមត្រូវនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលក៏បានពិនិត្យលើសេចក្ដីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ដែលជាក្របខ័ណ្ឌការងារសម្រាប់គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យក្នុងវិស័យសាធារណៈប្រកបដោយការទទួលខុសត្រូវ។ គោលនយោបាយនេះត្រូវបានរំពឹងថានឹងជួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ស្របពេលដែលធានាបាននូវកិច្ចការពារទិន្នន័យ និងសិទ្ធិឯកជនភាពយ៉ាងហ្មត់ចត់។ ក្រៅពីការគ្រប់គ្រងទិន្នន័យ កិច្ចប្រជុំក៏បានលើកយកសេចក្ដីព្រាងគោលនយោបាយ Cloud First មកពិភាក្សាផងដែរ។ ទិសដៅយុទ្ធសាស្ត្រនេះជំរុញឱ្យមានការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Cloud នៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយ បង្កើនភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងជំរុញការច្នៃប្រឌិតថ្មីៗ។ គណៈកម្មាធិការបានទទួលស្គាល់ថា ការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា Cloud គឺជាកត្តាំបាច់សម្រាប់ការធ្វើទំនើបកម្មសេវាសាធារណៈ និងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ […]

អាន​បន្ថែម