អេហ្ស៊ីបប្រើ OpenPaths ព្យាករបញ្ហាវិស័យដឹកជញ្ជូននៅ ១០ ឆ្នាំក្រោយ ដើម្បីរៀបផែនការមេ

ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលតំបន់ Greater Cairo (GCR) នៃប្រទេសអេហ្ស៊ីបកំពុងប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ដើម្បីព្យាករបញ្ហាដែលអាចនឹងកើតនៅក្នុងវិស័យដឹកជញ្ជូននាពេលអនាគត និងបង្កើតផែនការមេឱ្យសមស្រប។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន CitiME ដោយប្រើប្រាស់កម្មវិធី Bentley OpenPaths™ CUBE™។ កម្មវិធីគឺការវិភាគបែប mobility analytics ដែលជួយឱ្យអ្នករៀបចំផែនការអាចធ្វើសមាហរណកម្មទិន្នន័យពីប្រភពនានាមកក្នុងប្រព័ន្ធតែមួយ។ និយាយឱ្យងាយយល់​ កម្មវិធីនេះជួយប្រមូលទិន្នន័យចរាចរណ៍ពីទាំងយានយន្តឯកជន និងការដឹកជញ្ជូនសាធារណៈ ដើម្បីវិភាគរកបញ្ហា និងដំណោះស្រាយ។ លើសពីនេះទៅទៀត ក្រុមការងារអាចធ្វើការតេស្ដ ឬបង្កើតសេណារីយ៉ូអំពីផលប៉ះពាល់នានានៃផ្លាស់ប្តូរនាពេលអនាគតលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់បាន ដោយមិនចាំបាច់ប៉ះពាល់លើការដ្ឋានជាក់ស្ដែង។ តាមរយៈការសាកល្បងសេណារីយ៉ូ “ចុះបើ” (what-if) ផ្សេងៗ ពួកគេអាចកំណត់រកការវិនិយោគ និងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការទីតាំងទាំងនោះដោយមានចីរភាព។ ជាក់ស្ដែង គម្រោងនេះគឺនិន្នាការសកលនៃការប្រើប្រាស់បច្ចេកវិទ្យា Digital Twins សម្រាប់ការរៀបចំផែនការទីក្រុង ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូនរាប់ពាន់តោន បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងលើកកម្ពស់ការធ្វើដំណើរដែលសកម្ម។

អាន​បន្ថែម

តើកាណាដាប្រើបច្ចេកវិទ្យាអ្វីដើម្បីអនុវត្តផែនការមេនៃការដឹកជញ្ជូនថ្មីតម្លៃជាង ១ប៊ីលានដុល្លារ?

ទីក្រុង Edmonton ក្នុងប្រទេសកាណាដា បានសហការជាមួយក្រុមហ៊ុន Bentley Systems ដោយប្រើប្រាស់កម្មវិធី OpenPaths DYNAMEQ និង OpenPaths EMME ដើម្បីបង្កើតគំរូកំណត់លំហូរចរាចរណ៍បែប Dynamic Traffic Assignment  (DTA) ទូទាំងទីក្រុង ដែលជាគំរូដំបូងបង្អស់មិនធ្លាប់មាន។ គំនិតផ្តួចផ្តើមនេះបានកើតឡើង បន្ទាប់ពីទីក្រុងនេះគ្រោងនឹងវិនិយោគប្រមាណ ១ប៊ីលានដុល្លារកាណាដា សម្រាប់ផែនការមេនៃការដឹកជញ្ជូនថ្មី។ ជាទូទៅ អ្នករៀបចំផែនការក្រុងតែងតែពឹងផ្អែកលើគំរូថេរ (Static models) ដែលជារឿយៗជួបនឹងការលំបាកក្នុងការវិភាគលើភាពស្មុគស្មាញនៃឥរិយាបថអ្នកបើកបរជាក់ស្តែង ដូចជាការបង្វែរទិសដៅទៅកាន់ផ្លូវផ្សេងទៀតនៅពេលជួបការកកស្ទះជាដើម។ ដូច្នេះហើយទើបទីក្រុង Edmonton បានសម្រេចប្រើវិធីសាស្ត្រទំនើបជាងមុន ដែលអាចវាយតម្លៃផលប៉ះពាល់នៃគម្រោងទាំងក្នុងកម្រិតមូលដ្ឋាន និងកម្រិតទូទាំងទីក្រុង។ តាមរយៈការអនុវត្តកម្មវិធី OpenPaths DYNAMEQ របស់ Bentley ទីក្រុង Edmonton បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការរៀបចំផែនការប្រតិបត្តិការចរាចរណ៍នៅទូទាំងតំបន់។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នករៀបចំផែនការធ្វើត្រាប់តាមយានយន្តនីមួយៗ ដោយរួមបញ្ចូលទាំងឥរិយាបថនៃការបើកបរតាមពីក្រោយគ្នា និងការប្តូរគន្លងផ្លូវ ដើម្បីបង្ហាញឱ្យឃើញនូវទិដ្ឋភាពជាក់ស្តែងបំផុតនៃលំហូរចរាចរណ៍នៅតាមដងផ្លូវក្នុងទីក្រុង។ គំរូ DTA នេះក៏អនុញ្ញាតឱ្យទីក្រុងធ្វើការសម្រេចចិត្តលើប្រតិបត្តិការប្រកបដោយភាពឆ្លាតវៃ ក្នុងគ្រប់ដំណាក់កាលទាំងអស់ពីការរៀបចំផែនការ ការរចនា និងដល់ដំណាក់កាលសាងសង់ ដើម្បីធានាថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានប្រើប្រាស់ក្នុងកម្រិតអតិបរមា។ លើសពីនេះ […]

អាន​បន្ថែម

ស្វែងយល់ពីបច្ចេកវិទ្យាដែលប្រើដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅប្រទេសចិន

វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងនៃសាលាក្រុងប៉េកាំង បានទទួលជោគជ័យក្នុងការផ្លាស់ប្តូរមុខមាត់តំបន់ West Dongba ឱ្យទៅជាទីក្រុងឆ្លាវៃ ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ពីក្រុមហ៊ុន Bentley Systems។ គម្រោងនេះផ្តោតលើ “មជ្ឈមណ្ឌលផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ” យុទ្ធសាស្ត្រនៃភាគឦសាននៃទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាឱនភាពនៃការដឹកជញ្ជូនសាធារណៈ តាមរយៈការបញ្ចូលខ្សែរថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដីថ្មីៗទៅក្នុងបណ្តាញទីក្រុង។ មូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនេះគឺការប្រើប្រាស់ Bentley OpenPaths™ CUBE™ ដែលជាកម្មវិធីសម្រាប់បង្កើតគំរូ និងការពិសោធន៍ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់។ តាមរយៈការបង្កើត “ឌីជីថលភ្លោះ” (Digital Twin) នៃតំបន់ West Dongba អ្នករៀបចំផែនការអាចមើលឃើញរូបភាព និងធ្វើតេស្ដសាកល្បងជម្រើសរចនាជាច្រើននៅក្នុងបរិយាកាសនិម្មិត ដោយផ្អែកលើទម្លាប់នៃការធ្វើដំណើរជាក់ស្តែងរបស់ប្រជាជន។ វិធីសាស្ត្រជួយពន្លឿនពេលវេលាការងារ តាមរយៈការប្រើមុខងារស្វ័យប្រវត្តិកម្ម និងការកាត់បន្ថយវដ្តការងារពី ២ ខែ មកត្រឹមតែ ៣ សប្តាហ៍ ប៉ុណ្ណោះ។ លើសពីនេះ​ កម្មវិធីនេះក៏ជួយឱ្យអ្នករៀបចំផែនការព្យាករណ៍យ៉ាងត្រឹមត្រូវនូវតម្រូវការមធ្យោបាយធ្វើដំណើរចម្រុះ។ ឧទាហរណ៍កម្មវិធីនេះជួយកំណត់ថា នៅស្ថានីយ៍ Dongfeng មានអ្នកធ្វើដំណើរ ៦៨% នឹងដើរ ខណៈ ២៧% នឹងប្រើប្រាស់កង់។ គំរូនេះក៏បានផ្តល់ទិន្នន័យសម្រាប់ការរៀបចំកាលវិភាគកង់ រថយន្តក្រុងខ្នាតតូច និងសេវាកម្មដឹកជញ្ជូនស្វ័យប្រវត្តិ ដើម្បីតភ្ជាប់ការធ្វើដំណើរទៅកាន់លំនៅដ្ឋាន។ […]

អាន​បន្ថែម

កម្មវិធី OpenPaths ជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍បានហើយ ជួយរដ្ឋសន្សំថវិកាទៀត

កម្មវីធី OpenPaths របស់ក្រុមហ៊ុន Bentley System កំពុងជួយរដ្ឋាភិបាលជុំវិញពិភពលោក ពិសេសប្រទេសកាណាដាសន្សំថវិការាប់លានដុល្លារលើការគ្រប់គ្រងចរាចរណ៍តាមរយៈគំរូ Dynamic Traffic Assignment (DTA) ដែលប្រកបដោយភាពច្នៃប្រឌិត។ នេះបើយោងតាមរបាយការណ៍ករណីសិក្សានៃប្រើប្រាស់កម្មវីធី OpenPaths របស់ Bentley ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ តាមរយៈការប្រើប្រាស់ OpenPaths គំរូ Dynamic Traffic Assignment (DTA)  នៅតំបន់យ៉កនៃប្រទេសកាណាដា បានឈ្នះពានរង្វាន់លំដាប់ពិភពលោក និងត្រូវបានទទួលស្គាល់ថាជាគម្រោងដែលច្នៃប្រឌិតខ្ពស់ និងមានប្រសិទ្ធខ្លាំងក្នុងការគ្រប់គ្រងចរាចរណ៍ក្នុងក្រុងប្រចាំឆ្នាំ ២០២៥។ តើគំរូនេះជាអ្វី? ប្រើប្រាស់យ៉ាងដូចម្ដេច? ហើយអាចយកមកប្រើនៅកម្ពុជាបានទេ។ OpenPaths មិនមែនការកម្មវិធីវិភាគលំហូរចរាចរណ៍ទូទៅទេ ប៉ុន្តែវាប្រមូលទិន្នន័យចាំបាច់គ្រប់យ៉ាងដូចជា ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ បរិមាណចរាចរណ៍បច្ចុបន្ន ចំនួនយានជំនិះ មធ្យោបាយដឹកជញ្ជូនសាធារណៈ កំណើនមនុស្ស ទម្លាប់នៃការធ្វើដំណើរ និងគ្រប់យ៉ាងផ្សេងទៀតដែលពាក់ព័ន្ធនឹងផ្លូវសាធារណៈ មកបញ្ចូលក្នុងបណ្ដុំទិន្នន័យតែមួយ រួចហើយវិភាគបែបស៊ីជម្រៅ។ ការវិភាគនេ មិនមែនគ្រាន់តែដើម្បីត្រឹមយកមកសម្រួលលំហូរចរាចរណ៍បច្ចុប្បន្ន នៅពេលមានការកកស្ទះនោះទេ ប៉ុន្តែវាក៏អាចព្យាករមើលពីនិន្នការនៅពេលអនាគតថាចរាចរណ៍នៅតំបន់នោះនឹងទៅជាយ៉ាងណា ហើយរដ្ឋាភិបាលគួរ ឬមិនគួរសាងសង់អ្វី សាងសង់នៅកន្លែងណា ហើយត្រូវសាងសង់ដូចម្ដេចដើម្បីឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ខណៈចំណាយតិចបំផុត ប៉ុន្តែដោះស្រាយបញ្ហាបានត្រូវចំណុច។ ម្ចាស់គម្រោងអាចប្រើកម្មវិធីនេះដើម្បីធ្វើេតស្ដមើលគម្រោងសាងសាង់ផ្លូវ […]

អាន​បន្ថែម