តើសន្និសីទ ACEC បង្ហាញពីនិន្នាការបច្ចេកវិទ្យាសំណង់សំខាន់អ្វីខ្លះ?

សន្និសីទ ACEC Fall Conference 2025 កាលពីថ្មីៗនេះ បានបង្ហាញនូវនិន្នាការបច្ចេកវិទ្យាសំណង់ជាច្រើនដែលបាន និងកំពុងជំរុញប្រសិទ្ធភាពការងារសំណង់ជុំវិញពិភពលោក ដោយឆ្នាំនេះផងដែរ បច្ចេកវិទ្យាសំខាន់ៗ ៣ ត្រូវបានលើកយកមកពិភាក្សា។ ប្រធានបទដ៏លេចធ្លោមួយនៃសន្និសីទនេះ គឺការច្របាច់បញ្ចូលគ្នានៃការងាររចនាលើដី និងទិន្នន័យក្រោមដី។ ការធ្វើដូច្នេះបាន គឺអាស្រ័យលើកម្មវិធីដំណោះស្រាយភូមិសាស្ត្រ geotechnical របស់ក្រុមហ៊ុន Seequent ដែលបុត្រសម្ព័ន្ធ របស់ Bentley ។ ការច្របាច់បញ្ចូលគ្នានេះនឹងធ្វើឱ្យវិស្វករមានទំនុកចិត្តជាងមុន​ក្នុងរចនា ឬសាងសង់គម្រោងណាមួយ ព្រោះពួកគេមានទិន្នន័យពីស្ថានភាពក្រោមដីដើម្បីយកមកពិចារណាជាមួយគំរូប្លង់។ កម្មវិធីក៏ផ្តល់នូវរូបភាពពេញលេញនៃការរចនា ដែលជួយឱ្យការរចនាមានភាពធន់ និងសម្យស្របនឹងស្ថានភាពភូមិសាស្ដ្រ។ ក្រៅពីនេះ ការរួមបញ្ចូលគ្នានេះក៏អនុញ្ញាតឱ្យក្រុមការងារអាចដឹងមុននូវលក្ខខណ្ឌដីដែលមិនអាចរំពឹងទុក ដែលជួយកាត់បន្ថយហានិភ័យនៃគម្រោង ពិសេសនៅពេលសាងសង់។ និន្ននាការសំខាន់មួយទៀត គឺការដាក់ឱ្យប្រើប្រាស់ OpenSite+ ជាលក្ខណៈពាណិជ្ជកម្ម។ ភាពថ្មីរបស់កម្មវិធីនេះគឺការគ្រប់គ្រងគម្រោងសំណង់ដោយមាន AI  ជាលេខា។ ការងារដែលស្មុគស្មាញ ហើយពិបាកយល់ នឹងមិនស្មុគស្មាញទៀតទេ។ គ្រប់ភាគីពាក់ព័ន្ធ ទោះបីមិនមែនជាវិស្វករក៏ដោយ ក៏អាចយល់ពីគម្រោងបានដែរ ដោយប្រើកម្មវិធីនេះ។ ឧទារហណ៍ដូចជាបង្ហាញគំរូប្លង់បែបរស់រវើកនៅលើទីតាំងជាក់ស្ដែង របាយការណ៍ការវិនិយោគ ឬផែនការចំណាយជាដើម អាចធ្វើបានលើកម្មវិធីនេះ។ ចំណុចសំខាន់មួយទៀតគឺបដិវត្តន៍ AI ដែលត្រូវបានបញ្ចូលទៅក្នុង […]

អាន​បន្ថែម

តើកម្មវិធី Bentley OpenSite+ មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ក្រុមហ៊ុនសំណង់?

ក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិលល្បីនៅសហរដ្ឋអាមេរិក VHB កំពុងនាំមុខគេក្នុងការផ្លាស់ប្តូររបៀបគ្រប់គ្រងសំណង់ពីបែបធម្មតាមកជាបែបឌីជីថល ខណៈវិស័យនេះកំពុងជួបនឹងបញ្ហាកង្វះវិស្វករជំនាញ និងរងសម្ពាធពីការផ្លាស់ប្ដូរអាកាសធាតុ។ ក្រុមហ៊ុន VHB បានបង្ហើបថាកម្មវិធីវិស្វកម្មឌីជីថលគឺគន្លឹះនៃការជួយដោះស្រាយបញ្ហាទាំងនេះ ពិសេសកម្មវិធី OpenSite+។ OpenSite+ គឺកម្មវិធីដែលប្រើប្រាស់ Generative AI សម្រាប់ការរចនាគំរូប្លង់ភ្លោះឌីជីថលបែបបដូចពិតជាក់ស្ដែង ហើយគម្រោងប្លង់នោះក៏អាចដាក់បង្ហាញនៅលើទីតាំងសំណង់ជាក់ស្ដែងផងដែរ។ លើសពីនេះ កម្មវិធី OpenSite+ ក៏អាចជួយឱ្យវិស្វកររចនាប្លង់ និងបង្កើតសេណារីយូនានាទាក់ទងនឹងហានិភ័យនានា មុនបើកការដ្ឋានសំណង់ទៅទៀត។ ក្រោយបើកការដ្ឋាន កម្មវិធីនេះក៏អាចជួយគ្រប់គ្រងការដ្ឋានផងដែរ។ គ្រប់យ៉ាងទាក់ទងនឹងគម្រោងនឹងត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធតែមួយ ហើយគ្រប់យ៉ាងដែលអនុវត្តនៅការដ្ឋាននឹងត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធ ដែលគ្រប់ផ្នែកអាចមើលឃើញ និងធ្វើការជាមួយគ្នាបានដោយរលូន និងមានតម្លាភាព។ លើសពីនេះ កម្មវិធីនេះក៏ជួយវិភាគកិច្ចការស្មុគស្មាញ ហើយជួយវិភាគហើយសរុបទៅជារឿងមួយដែលងាយស្រួល។ បើយោងតាមក្រុមហ៊ុន VHB កម្មវិធី OpenSite+ ទៅអនាគតនឹងដើរតួដូចជាលេខាដូច្នោះដែរ ពោលគឺជួយឱ្យវិស្វករឱ្យបានផ្ដោតលើការងាររបស់ខ្លួនពិតៗ ជាជាងផ្ដោតលើការងាររដ្ឋបាល និងការងារទាក់ទងនឹងវិធីប្រើកម្មវិធី។

អាន​បន្ថែម

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Bentley Civil User Conference ឆ្នាំ 2025 បាន​វិល​ត្រឡប់​មក​វិញ ដោយមានការចូលរួមពី​អ្នក​ប្រើប្រាស់ អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​ឧស្សាហកម្ម Bentley ជាង 500 នាក់។ កម្មវិធីផ្ដោតលើការពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងវិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ដែល​កំពុង​បន្ត​កើតមាន​ដូចជា​កង្វះ​កម្លាំង​ពលកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​ទ្រុឌទ្រោមជាដើម។ ប្រធានបទ​ស្នូល​នៃ​សន្និសីទ​ឆ្នាំ 2025 នេះគឺ​តើកម្មវិធី​ឌីជីថល Open Data និង​បញ្ញា​សិប្បនិម្មិត (AI) ជួយដល់​វិស្វកម្ម​សំណង់​ស៊ីវិលដូចម្ដេច។ លើសពីនេះ សន្និសីទ​ក៏​បាន​បង្ហាញពី​ពី​និន្នាការ​បច្ចេកវិទ្យា​សំខាន់ៗ​ចំនួន ៣ ចំណុចផងដែរ។ ជាដំបូង សន្និសីទ​ពិភាក្សា​អំពី​របៀប​ដែល​គំរូភ្លោះ​ឌីជីថល​ជួយបង្កើនប្រសិទ្ធភាពគម្រោង។កម្មវិធីដូច iTwin និង Bentley Infrastructure Cloud កំពុង​ជួយឱ្យ​វិស្វករ​ក្នុង​ការ​បំប្លែង​ទិន្នន័យ​ស្មុគស្មាញ​ទៅ​ការងារដែលអាចអនុវត្ត និងដោះស្រាយបាន។ ឧទាហរណ៍ ការប្រើកម្មវិធីទាំងនេះ ដើម្បីរចនា និងបង្កើតសេណារីយ៉ូដូចពិតនៃការដ្ឋាន មុននឹងសាងសង់ជាក់ស្ដែង ដើម្បីស្វែករកហានិភ័យជាដើម។ កម្មវិធីទាំងនេះ​ បានជួយ​សន្សំ​សំចៃ​ថវិកា និងពេលវេលាវិស្វករជាច្រើន។ ចំណុចសំខាន់មួយទៀតគឺ​ Open Data ការរួមបញ្ចូល Geospatial 3D Tiles […]

អាន​បន្ថែម

ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ

Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីកម្មវិធី OpenUtilities ទៅជា OpenUtilities Substation+ ដែលជាកម្មវិធីបំពាក់ដោយលក្ខណៈពិសេស iTwin, បច្ចេកវិទ្យា AI, និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបែប Cloud ដើម្បីជួយបង្កើនសមត្ថភាព និងគ្រប់គ្រងបណ្ដាញអគ្គិសនី ឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមលោក Michael Antonishen នាយកផ្នែកអភិវឌ្ឍន៍ផលិតផលនៅ Bentley Systems បានឱ្យដឹងថា Substation+ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំតែមួយប៉ុណ្ណោះ គឺការធ្វើឱ្យការរចនា សាងសង់ និងថែទាំបណ្ដាញអគ្គិសនី មានភាពងាយស្រួលជាងមុន ប៉ុន្តែមានប្រសិទ្ធភាព។ លោក Antonishen ថា កម្មវិធីរចនាប្លង់ ឬរៀបផែនការគម្រោងសំណង់អនុស្ថានីយ ឬបណ្ដាញអគ្គិសនីបច្ចុប្បន្ន គឺហួសសម័យហើយ ដែលវិស្វករត្រូវគូរប្លង់បែប 2D ឬពេលខ្លះ 3D  តែខ្វះភាពរស់រវើក ដែលពិបាកក្នុងការស្រមៃថាសំណង់នោះនឹងមានប្រសិទ្ធភាពប៉ុនណា ឬនឹងទៅជាយ៉ាងណាពេលសាងសង់រួច។ លើសពីនេះ សម្រាប់បណ្ដាញអគ្គិសនីដែលមានស្រាប់វិញ ពិសេសបណ្ដាញដែលចាស់ៗវិញ ប្រព័ន្ធគ្រប់គ្រងដែលកំពុងប្រើបច្ចុប្បន្នភាគច្រើនគឺកាន់តែហួសសម័យទៀត។ ពេលមានបញ្ហាម្ដងៗ ត្រូវចំណាយពេលយូរដើម្បីដឹងថាបញ្ហាកើតឡើងនៅកន្លែងណា ខណៈក៏មិនសូវមានប្រសិទ្ធភាពក្នុងការបង្ការ និងស្វែងរកបញ្ហាជាមុនដែរ។ ប៉ុន្តែជាមួយនឹង Substation+ គ្រប់យ៉ាងធ្វើបានក្នុងកម្មវិធីតែមួយ។ […]

អាន​បន្ថែម

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]

អាន​បន្ថែម

Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI

នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentley System បានលើកឡើងពីតម្លៃនៃការបើកចំហទិន្នន័យ Ecosystem ដើម្បីកែលម្អភាពធន់ និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ការបង្ហាញចក្ខុវិស័យទិន្នន័យបើកចំហ Ecosystem នៅក្នុងសន្និសីទ Year in Infrastructure 2024 ដែលរៀបចំឡើងនៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា កាលពីខែតុលា ឆ្នាំ2024 របស់ក្រុមហ៊ុន Bentley Systems ក្នុងគោលបំណងជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីនាយកប្រតិបត្តិ Bentley Systems និងតំណាងមកពីក្រុមហ៊ុនវិស្វកម្ម និងសំណង់ ម្ចាស់ឥប្រតិបត្តិករគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងភ្ញៀវអ្នកសារព័ត៌មានមកពីជុំវិញសាកលលោក ដែលក្នុងនោះក៏មានសារព័ត៌មានសំណង់និងអចលនទ្រព្យជាតំណាងពីប្រទេសកម្ពុជាមួយផងដែរ ដើម្បីពិភាក្សា និងបង្ហាញអំពីរបៀបដែលអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ។ លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់គាត់ថា “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺការបើកចំហ” ។ “វាមានភាពបត់បែនរស់រវើក សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាននៃទិន្នន័យដែលអាចចែករំលែកគ្នាទៅវិញទៅមកដោយសុវត្ថិភាព។ នៅ Bentley Systems […]

អាន​បន្ថែម

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្តល់នូវភាពជឿជាក់ចំពោះការរចនាប្លង់ និងមានល្បឿនលឿនជាងរហូតដល់ 10ដង នៃវិធីសាស្ត្របែបប្រពៃណី នៅក្នុងព្រឹត្តិការណ៍ Year in Infrastructure 2024 ដែលបានរៀបចំនៅទីក្រុងវ៉ាន់ខូវឺរ កាលពីថ្ងៃទី 09 តុលា 2024 ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានបង្ហាញពីសមត្ថភាព AI ជំនាន់ថ្មីដែលជួយដល់ការរចនាប្លង់នៅនឹងកន្លែងសាងសង់សំណង់ស៊ីវិលមួយ ដោយប្រើ copilot ជួយដល់ការរចនា និង បង្កើនប្រសិទ្ធភាពប្លង់គំរូសម្រាប់ការដ្ឋាន រួមទាំងការផលិតគំនូសប្លង់ស្វ័យប្រវត្តិ ដែលនឹងជំរុញផលិតភាពថ្មី និងភាពត្រឹមត្រូវច្បាស់លាស់ជាងមុន។ ដើម្បីកសាងភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្ត AI-powered សម្រាប់ឌីជីថលភ្លោះ ជាមួយកម្មវិធីថែទាំទ្រព្យសកម្ម – ក្នុងគោលបំណងស្វែងរក និងវាយតម្លៃបញ្ហាមុនពេលកំហូចកើតឡើង – Bentley កំពុងនាំយក AI ទៅកាន់ដំណាក់កាលរចនានៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើស្វ័យប្រវត្តិកម្មការងារដដែលៗ ដូចជាការផលិតគំនូសប្លង់ ឬការរៀបចំសណ្តាប់ធ្នាប់នៃប្លង់ ដូច្នេះវិស្វករអាច មានពេលវេលាគ្រប់គ្រាន់ផ្តោតលើសកម្មភាពការងារដែលមានតម្លៃខ្ពស់។ ការជំរុញ AI ទៅក្នុងសកម្មភាពការងារ – ត្រូវស្គាល់ពីកម្មវិធី OpenSite+ ជាមុនសិន […]

អាន​បន្ថែម