វិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D
ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេកវិទ្យា AI និង គំរូ 4D បាននិងកំពុងជួយឱ្យការសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីឱ្យកាន់តែប្រសិទ្ធភាព និងមានភាពធន់។ និន្នាការថ្មីៗទាំង២ នេះ ត្រូវបានលើកមកពិភាក្សាក្នុងនៅក្នុងកិច្ចពិភាក្សាថ្មីៗមួយដែលរៀបចំដោយក្រុមហ៊ុន Bentley និង Energy Central ក្រោមប្រធានបទ «ការផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ឌីជីថល» (Powering the Digital Utility)។ កម្មវិធីនេះក៏មានការចូលរួមពីក្រុមហ៊ុន Aquawolf និងក្រុមហ៊ុន BAM Infra Netherlands ផងដែរ។ របកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតពីត្រូវបានចែករំលែកលោក Alex Richards ប្រធានក្រុមហ៊ុន Aquawolf។ លោក Richards បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរបង្គោលបញ្ជូនអគ្គិសនីធ្វើមួយដើមអាចមានតម្លៃរហូតដល់ទៅជាង ១៥០,០០០ ដុល្លារ។ ដើម្បីកាត់បន្ថយចំណាយ ក្រុមការងាររបស់លោកកំពុងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលដើរដោយ AI និងបច្ចេកវិទ្យា Photogrammetry (ការវាស់វែងតាមរយៈរូបថត) ដើម្បីស្កែនខ្សែបណ្តាញអគ្គិសនី។ តាមរយៈការបង្កើតគំរូ 3D ដ៏ច្បាស់លាស់ពីទិន្នន័យអង្កេត ក្រុមហ៊ុនអគ្គិសនីឥឡូវនេះអាចកំណត់បានថា តើបង្គោលណាដែលចាំបាច់ត្រូវផ្លាស់ប្តូរពិតប្រាកដ ហើយបង្គោលណាដែលនៅមានគុណភាពរឹងមាំ។ ចំណុចនេះគឺ […]
អានបន្ថែមមកស្គាល់ពីម្ចាស់ជ័យលាភី Bentley YII៖ បទដ្ឋានថ្មីនៃការសង់បណ្តាញអគ្គិសនីឆ្លាតវៃ
វិទ្យាស្ថាន Guangxi Electric Power Design Institute នៃក្រុមហ៊ុន China Energy Engineering Group បានដាក់ឱ្យដំណើរការដោយជោគជ័យនូវគម្រោងបញ្ជូនថាមពលអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល ដ៏សំខាន់មួយនៅក្នុងទីក្រុង Nanning ដែលបង្កើនភាពពេញលេញនៃបណ្តាញខ្សែបញ្ជូនអគ្គិសនីដ៏សំខាន់របស់ទីក្រុងនេះ។ គម្រោងនេះក៏ជាម្ចាស់ជ័យលាភីមួយក្នុងកម្មវិធី Bentley Year in Infrastructure (YII) 2025 ផងដែរ។ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ BIM (ការបង្កើតគំរូព័ត៌មានប្លង់ឌីជីថល) និង GIS (ប្រព័ន្ធព័ត៌មានភូមិសាស្ត្រឌីជីថល) ពេញមួយវដ្តជីវិតនៃគម្រោង គម្រោងនេះបានបង្កើតនូវបទដ្ឋានសកលថ្មីមួយសម្រាប់ “បញ្ញាឌីជីថល” (Digital Intelligence) នៅក្នុងវិស័យថាមពល។ គម្រោងតម្លៃ ៦៦០ លានយ័ន នេះត្រូវបានរចនាឡើងដើម្បីផ្គត់ផ្គង់ថាមពលដល់តំបន់ថ្មី Wuxiang និងមជ្ឈមណ្ឌលព័ត៌មានអាស៊ាន (ASEAN Information Port)។ ដោយសារតែគម្រោងប្រឈមនឹងបញ្ហានៃការបង្កើនប្រសិទ្ធភាពបណ្តាញអគ្គិសនីក្នុងតំបន់ដ៏ស្មុគស្មាញ ក្រុមការងារវិស្វកម្មបានងាកមកប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីដោះស្រាយបញ្ហា ដែលមានដូចជា៖ ការជ្រើសរើសទីតាំង និងភូមិសាស្ត្រជាក់លាក់ (Precision […]
អានបន្ថែមប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ
Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីកម្មវិធី OpenUtilities ទៅជា OpenUtilities Substation+ ដែលជាកម្មវិធីបំពាក់ដោយលក្ខណៈពិសេស iTwin, បច្ចេកវិទ្យា AI, និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបែប Cloud ដើម្បីជួយបង្កើនសមត្ថភាព និងគ្រប់គ្រងបណ្ដាញអគ្គិសនី ឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមលោក Michael Antonishen នាយកផ្នែកអភិវឌ្ឍន៍ផលិតផលនៅ Bentley Systems បានឱ្យដឹងថា Substation+ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំតែមួយប៉ុណ្ណោះ គឺការធ្វើឱ្យការរចនា សាងសង់ និងថែទាំបណ្ដាញអគ្គិសនី មានភាពងាយស្រួលជាងមុន ប៉ុន្តែមានប្រសិទ្ធភាព។ លោក Antonishen ថា កម្មវិធីរចនាប្លង់ ឬរៀបផែនការគម្រោងសំណង់អនុស្ថានីយ ឬបណ្ដាញអគ្គិសនីបច្ចុប្បន្ន គឺហួសសម័យហើយ ដែលវិស្វករត្រូវគូរប្លង់បែប 2D ឬពេលខ្លះ 3D តែខ្វះភាពរស់រវើក ដែលពិបាកក្នុងការស្រមៃថាសំណង់នោះនឹងមានប្រសិទ្ធភាពប៉ុនណា ឬនឹងទៅជាយ៉ាងណាពេលសាងសង់រួច។ លើសពីនេះ សម្រាប់បណ្ដាញអគ្គិសនីដែលមានស្រាប់វិញ ពិសេសបណ្ដាញដែលចាស់ៗវិញ ប្រព័ន្ធគ្រប់គ្រងដែលកំពុងប្រើបច្ចុប្បន្នភាគច្រើនគឺកាន់តែហួសសម័យទៀត។ ពេលមានបញ្ហាម្ដងៗ ត្រូវចំណាយពេលយូរដើម្បីដឹងថាបញ្ហាកើតឡើងនៅកន្លែងណា ខណៈក៏មិនសូវមានប្រសិទ្ធភាពក្នុងការបង្ការ និងស្វែងរកបញ្ហាជាមុនដែរ។ ប៉ុន្តែជាមួយនឹង Substation+ គ្រប់យ៉ាងធ្វើបានក្នុងកម្មវិធីតែមួយ។ […]
អានបន្ថែម

English
