តើឥណ្ឌូនេស៊ីធ្វើដូចម្ដេចទើបគម្រោងអាងស្ដុកទឹកខ្នាតយក្សបានឈ្នះជ័យលាភី YII2025?
ក្រុមហ៊ុន PT WIKA Tirta Jaya Jatiluhur (WTJJ) បានបញ្ចប់ដោយជោគជ័យនូវគម្រោង SPAM Regional Jatiluhur I ដែលជាប្រព័ន្ធទឹកស្អាតប្រវែង ៨០ គីឡូម៉ែត្រ បម្រើដល់ប្រជាជនជាង ៣៨០,០០០ នាក់។ គម្រោងនេះផងដែរ គឺមួយនៃជ័យលាភីនៃកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពិភពលោក ឬ Bentley’s Year in Infrastructure 2025។ ដើម្បីសាងសង់គម្រោងនេះ ក្រុមហ៊ុនប្រឈមនឹងបញ្ហាជាច្រើនដូចជាវិបត្តិខ្វះទឹកស្អាតធ្ងន់ធ្ងរ និងការស្រុតចុះនៃដីដែលបណ្តាលមកពីការបូមទឹកក្រោមដីហួសកម្រិត។ ប៉ុន្តែក្រុមហ៊ុនបានប្រើប្រាស់កញ្ចប់កម្មវិធីយ៉ាងទូលំទូលាយរបស់ Bentley Systems ដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់កោះជ្វាខាងលិច (West Java) ទៅជាគំរូនៃភាពធន់ផ្នែកឌីជីថល។ បញ្ហាប្រឈមធំជាងគេគឺការផ្គត់ផ្គង់ទឹក ៤,៧៥០ លីត្រក្នុងមួយវិនាទី តាមរយៈបណ្តាញដ៏ស្មុគស្មាញនៃរចនាសម្ព័ន្ធបូមទឹក រោងចក្រប្រព្រឹត្តិកម្ម និងស្ថានីយបូមទឹក កាត់តាមច្រករបៀង Jakarta-Bekasi-Karawang។ ក្រុមហ៊ុន WTJJ បានសម្រេចចិត្តមិនប្រើវិធីសាស្ត្រសាងសង់បែបប្រពៃណី តែងាកមកប្រើប្រាស់ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected Digital Ecosystem) ដើម្បីឱ្យស្របទៅតាមគោលដៅចំណាយ គុណភាព និងនិរន្តរភាព។ […]
អានបន្ថែមពិនិត្យស្ថានភាពដី តេស្ដគ្រោះធម្មជាតិ វិភាគសម្ពាធទឹក … គ្រប់យ៉ាងធ្វើបានក្នុងកម្មវិធីនេះ
គម្រោងសំណង់ជាច្រើនជុំវិញពិភពលោកបាន និងកំពុងបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងរញ្ជួយដីជាដើម ខណៈគម្រោងផ្សេងទៀតក៏ដួលរលំដោយសារគ្រឹះ និងស្ថានភាពដីក្រោមសំណង់មានស្ថេរភាព។ បញ្ហាទាំងនេះ អាចបង្ការបាន ដោយប្រើកម្មវិធីវិស្វកម្មឆ្លាតវៃ ឈ្មោះថា PLAXIS របស់ក្រុមហ៊ុន Bentley។ កម្មវិធី PLAXIS 3D គឺជាកម្មវិធីជំនាញផ្នែកភូគព្ភសាស្ត្រ ដែលជួយអ្នកវិភាគបញ្ហាភូមិសាស្ដ្រ ស្មុគស្មាញសម្រាប់គម្រោងធំៗ។ កម្មវិធីអាចវិភាគគ្រប់យ៉ាងពិសេស ស្ថានពីផ្ទៃដី ស្ថានភាពក្រោមដី គ្រឹះ តំបន់ដីសើមលិចទឹក ទំនប់ និងស្ថានភាពរូងក្រោមដីជាដើម។ លើសពីនេះ វាក៏អាចវិភាគបង្កើតសេណារីយ៉ូនានា ដូចជាឧទាហរណ៍ថាបើមានការរញ្ជួយដី ឬទឹកជំនន់ ឬសម្ពាធទឹកលើសកម្រិត គម្រោងរបស់អ្នកនឹងទៅជាយ៉ាងណា ហើយអ្នកត្រូវធ្វើដូចម្ដេចដើម្បីបង្ការ។ លទ្ធផលការវិភាគទាំងអស់ នឹងត្រូវបង្ហាញជាគំរូ 3D ព័ន្ធបែបរស់រវើកដូចពិតៗជាក់ស្ដែង។ លើសពីការវិភាគរកបញ្ហា កម្មវិធីនេះក៏ប្រើទិន្នន័យវៃឆ្លាតរបស់ខ្លួន ជួយផ្ដល់ជាដំណោះស្រាយផងដែរ។ គម្រោងជាច្រើននៅលើពិភពលោកបានប្រើប្រាស់កម្មវិធី ដើម្បីសន្សំថវិកាគម្រោងរាប់លានដុល្លារ ខណៈកាត់បន្ថយពេលសាងសង់ បង្កើនគុណភាព និងជំរុញភាពធន់នៃគម្រោងផងដែរ។ ខាងក្រោមនេះជាឧទាហរណ៍ជាក់ស្តែងមួយចំនួននៃការអនុវត្តកម្មវិធី PLAXIS៖ ជួយពិសោធន៏ការរញ្ជួយដីបីដង នៅ Fukushima ប្រទេសជប៉ុន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមីឆ្នាំ ២០១១ នៅ […]
អានបន្ថែមGeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត
ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]
អានបន្ថែម

English
