គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
រដ្ឋបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន
រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។ «ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងនៅតាមព្រំដែន ដែលបានរំដោះនិងការពារទឹកដី រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដែលគិតមកទល់បច្ចុប្បន្ន ពលរដ្ឋដែលទទួលផលមានជិត ៤៨ម៊ឺនគ្រួសារ បើគិតជាផ្ទៃដីមានជិត ១លាន៤សែនហិកតា និង ផ្ទះមាន ៨០០០ខ្នង…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។ កន្លងមករដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមរាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ នៅខែសីហា ឬកញ្ញាខាងមុខ
រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។
អានបន្ថែមចិនប្រគល់របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនដល់រដ្ឋាភិបាលកម្ពុជា
របាយការណ៍នៃការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដោយគាំទ្រ ដោយប្រទេសចិន ត្រូវបានប្រគល់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ ពិធីប្រគល់-ទទួល របាយការណ៍នៃការសិក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងក្រុមហ៊ុនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងអង្គការដៃគូ។ ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលចិន ការសិក្សាផែនការមេនេះ ត្រូវបានផ្តួចផ្តើម និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC និងជាពិសេសជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន។ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការសិក្សា និងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជានេះផង។ (អានបន្ថែម) […]
អានបន្ថែមក្រសួងចេញផែនការថ្មី ១០ចំណុចទៀត ដើម្បីប្រែខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន
ក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា ១០ចំណុច ក្នុងការអនុវត្តគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលានេះ បានសម្រេចផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមាន៖ ១) ការប្រើប្រាស់អំពូលភ្លើងសន្សំសំចៃអគ្គិសនី (LED) ២) ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ៣) ការប្រើប្រាស់សូឡា PV នៅលើដំបូលអគារ ៤) ការដុតជីវម៉ាសដើម្បីបង្កើតកម្តៅ ៥) ការបំប្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ ៦) ការធ្វើជីកំប៉ុស្ត ៧) ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ៨) ការបំពាក់នាឡិកាទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ៩) ការត្រងទឹកភ្លៀងពីដំបូលអគារ និង ១០) ផែនការគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោង TNA បានទទួលការគ្រាំអនុវត្ត និងបច្ចេកទេសដោយមូលនិធិអាកាសធាតុបៃតង (GCF) និងក្រុមហ៊ុនទីប្រឹក្សា (Climate Smart Initiative)។ បើតាម ឯកឧត្តម វ៉ាន់ […]
អានបន្ថែមកម្មវិធី Cambodia My Second Home ទាញកម្ពុជាឱ្យក្លាយជាគូប្រជែងជាមួយថៃ
កម្មវិធី Cambodia My Second Home បានរុញច្រានកម្ពុជាឱ្យក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសថៃ ដើម្បីទាក់ទាញវិនិយោគិនបរទេស តាមរយៈការអភិវឌ្ឍគម្រោង និងទិញអចលនទ្រព្យ។ នេះបើតាមសាព័ត៌មាន pattayamail ចុះផ្សាយថ្ងៃទី១២ កក្កដា ២០២២។ Cambodia My Second Home គឺមិនដូចទៅនឹងសំណើទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ថៃថ្មីនោះទេ ព្រោះគេមិនបានចែងលម្អិតអំពីការិយាធិបតេយ្យទេ។ សម្រាប់កម្មវិធី Cambodia My Second Home មានអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹងការរួមបញ្ចូលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ សមាជិកភាពសម្រាប់ប្តីប្រពន្ធ សាច់ញាតិជិតស្និទ្ធ និងឱកាសដាក់ពាក្យសុំធ្វើលិខិតឆ្លងដែននៅកម្ពុជាក្រោយរយៈពេល ៥ឆ្នាំ និងទទួលបានសិទ្ធិពីអាស៊ាន។ គុណវុឌ្ឍិចូលរួមគឺជាការវិនិយោគយ៉ាងហោចណាស់ ១០០ ០០០ដុល្លារអាមេរិក និងភាពជាម្ចាស់នៃ “គម្រោង” អចលនទ្រព្យដែលមានន័យថាទម្រង់មួយចំនួននៃកិច្ចព្រមព្រៀងអចលនទ្រព្យ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានបញ្ជាក់ថា កម្មវិធីនេះគឺសម្រាប់ជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុនកម្ពុជា ឬក្រៅប្រទេស ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិវិញគឺស្ថិតក្នុងការពិចារណា ដរាបណាពួកគេធ្វើការវិនិយោគតាមចំនួនអប្បបរមា។ បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថាជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគរបស់ចិនបានប្រែក្លាយរាជធានីភ្នំពេញជាមួយនឹងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងផ្លូវក្រវាត់ក្រុង។ មួយវិញទៀត រដ្ឋាភិបាលទាំងពីរ (កម្ពុជា-ចិន) កំពុងសិក្សា និងពិចារណាដើម្បីផ្តល់មូលនិធិសង់ផ្លូវរថភ្លើងក្រោមដី […]
អានបន្ថែមកម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ
កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យព័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Laurent Olmeta នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM បានលើកឡើងថា ក្រុមហ៊ុនលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានឲ្យដឹងទៀតថា ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រកាន់តែមានភាពងាយស្រួល កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ […]
អានបន្ថែមពិភពលោកនឹងចំណេញបានជិត ៧៨ទ្រីលានដុល្លារ ពីការប្តូរមកប្រើថាមពលកកើតឡើងវិញ សម្រាប់ ២០-២០ឆ្នាំខាងមុខ
ក្នុងរយៈពេលពីរបីទស្សវត្សខាងមុខនេះ ពិភពលោកនឹងអាចទទួលបានប្រាក់ចំណេញប្រមាណជា ៧៧,៨៩ ទ្រីលានដុល្លារ ដោយគ្រាន់តែជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈការចុះផ្សាយនេះ ទឹកប្រាក់បានពីការជំនួសថាមពលនេះ ស្មើប្រហែល១,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតមានជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២១០០។ មូលនិធីរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងទៀតថា ទឹកប្រាក់នេះ គឺបានមកពីការគណនាការចំណាយនៃការជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ រួមទាំងអត្ថប្រយោជន៍ដែលសង្គមនឹងទទួលបានផងដែរ។ មិនត្រឹមតែប៉ុណ្នោះ តាមរយៈការជំនួសនេះផងដែរ ពិភពលោកនឹងជៀសផុតពីការខូចខាតដោយសារការឡើងកំដៅផែនដី និងបញ្ហាសុខភាពរបស់មនុស្សលើផែនដី។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗទៀតទេ ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ (អានបន្ថែម) មួយវិញទៀត ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលកើតចេញពីការប្រើប្រាស់កាបូនដូចជា ធ្យូងថ្មជាដើម ជាអប្បបរមា។ (អានបន្ថែម)
អានបន្ថែមកម្ពុជាបានតំណែងជាម្ចាស់ផ្ទះ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គលើកទី២៥
វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលតំណាងប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ ពិភាក្សាលើការធ្វើចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន ការអភិវឌ្ឍផ្លូវដែក និងការកែលម្អវិស័យព័ស្តុភាកម្ម។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍សរុបចំនួន ១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ -កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ទ។ កិច្ចប្រជុំ STF-25 នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់ GMS។ ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខណ្ឌវិនិយោគក្នុងតំបន់ GMS គិតត្រឹមឆ្នាំ២០២២ ដែលតួលេខនេះស្មើនឹង ៧៨គម្រោង ដែលមានទុនវិនិយោគ សរុប ៦៥,៨ ពាន់លានដុល្លារ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព […]
អានបន្ថែមក្រសួងរ៉ែនិងថាមពលជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត
ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោងចំនួនពីរ រួមមានគម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខាសាលាផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជាប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្កើតគំរូប្រតិបត្តិការគម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បានសន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបានបញ្ចប់។ (អានបន្ថែម) រូបភាពពី thebulletin
អានបន្ថែមក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សាស្រាវជ្រាវរៀបចំក្របខណ្ឌត្រួតពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃហានិភ័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម្មវិធីចែករំលែកចំណេះដឹង (២០២១-២០២២)។ នៅក្នុងសិក្ខាខាងលើ បានឲ្យដឹងថា គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើ៖ ១. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ៣. វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថិរភាពអចលនទ្រព្យកម្ពុជា ក្រៅពីនេះ ការសិក្សានេះទៀតសោត នឹងប្រៀបធៀបជាមួយនឹងបទពិសោធន៍ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់កើតមានកន្លងមក ជាពិសេសទីផ្សារលំនៅឋានរបស់ប្រទេសទាំងពីរ។
អានបន្ថែម