បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៣ ដែលក្រសួងកំពុងផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងរដ្ឋបាល
បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន ១០៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំឯកសារដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយសម្រាប់កំណត់តំបន់កំពង់ផែ តាមរយៈ“គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ”។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក NAGASE Kensuke ភារធារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា, លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា, រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញ ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមលើឯកសារនានាពាក់ព័ន្ធនឹងការរៀបចំកំណត់តំបន់កំពង់ផែ (PORT ZONING) ដើម្បីឱ្យឯកសារមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ក្រោមគម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែក្នុងឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការប្រមូលមតិយោបល់ និងផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំកែសម្រួលឯកសារដ៏មានសារៈសំខាន់នេះ គឺមានគោលបំណងសំដៅធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្នុងបរិបទនៃការអភិវឌ្ឍកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ចីរភាព និងនិរន្តរភាពនៅឆ្នាំ២០២៤-២០២៥ រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារ ក្របខ័ណ្ឌនៃការអភិវឌ្ឍ […]
អានបន្ថែម៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់
កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន ៤១,៩ពាន់លានរៀល (ស្មើនឹងប្រមាណ ១០,៤ លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នានេះ មានការកើនឡើង ២៧,២% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ១១០,៣ លានដុល្លារ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២៣ ហើយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលសរុបចំនួន ៤៣,៤លានដុល្លារ កើនឡើង ១៦,៦% […]
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្រៀង ឃុំជុំគ្រី ស្រុកទឹកឈូ កំពង់ផែនេះមានជម្រៅ ៣ម៉ែត្រពីចំណុចបត់ទៅផ្ទៃសមុទ្រ រួមជាមួយនឹងប្លង់ប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹង ៦២ម៉ែត្រ បែងចែកជាពីរគន្លង។ លក្ខខណ្ឌអំណោយផលទាំងនេះអាចឱ្យនាវាដែលផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់អាចចេញ-ចូលចតបានយ៉ាងរលូន។ ការសាងសង់កំពង់ផែនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៅក្នុងមហាអនុតំបន់មេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែងដែលមានការសហការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានក្រុមហ៊ុន S.B.P.H. ក្រុមហ៊ុន Unjinairing & Construction Co., Ltd បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងពិធីសម្ពោធនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយបានលើកឡើងពីតួនាទីរបស់កំពង់ផែនេះដែលជាកាតាលីករជំរុញចរាចរណ៍ទេសចរណ៍ទៅកាន់តំបន់ឆ្នេរ និងបណ្ដាកោះនានា។ ជាមួយនឹងកិច្ចសហការជាយុទ្ធសាស្ត្រ កំពង់ផែនេះ បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ របស់ឧកញ៉ា សួស វីរ៉ាក់ […]
អានបន្ថែមមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម) ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។ សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។ គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម) នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសជប៉ុនប្រមាណ ២០០លានដុល្លារអាមេរិក។ មូលនិធិដែលនៅសេសសល់ ត្រូវបានប៉ាន់ស្មានថាមានចំនួន ប្រមាណ ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ដំណាក់កាលពីរបន្ទាប់ទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ច្រើនសន្ធឹកនេះ មានគោលបំណងមិនត្រឹមតែប្រែក្លាយខេត្តព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតក្នុងតំបន់ផងដែរ។ ទន្ទឹមគ្នានេះដែរ សម្តេចក៏លើកឡើងពីសក្ដានុពលនៃការរីកចម្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ដែលជាចំណុចផ្តោតនៃ “កម្មវិធីពិសេសរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ។ កម្មវិធីនេះត្រូវបានកំណត់ថានឹងបន្តផ្តល់អត្ថប្រយោជន៍ពិសេសរហូតដល់ចុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រដ្ឋាភិបាល បានសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសបានជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ជាងនេះទៀត ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាល ក៏ទើបបានអនុម័តគម្រោងអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ។
អានបន្ថែមកំពង់ផែTuas របស់សិង្ហបុរី នឹងក្លាយជា មជ្ឈមណ្ឌលសមុទ្រដ៏ទំនើបបំផុតនៅលើពិភពលោក
ប្រទេសសិង្ហបុរី កំពុងធ្វើបដិវត្តវិស័យពាណិជ្ជកម្មដែនសមុទ្ររបស់ពិភពលោក ជាមួយនឹងគម្រោង អភិវឌ្ឍន៍កំពង់ផែ Tuas ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ពេញលេញ។ គម្រោងដ៏មហិច្ឆតានេះ ត្រូវបានគេរំពឹងថានឹងជំរុញសមត្ថភាពដឹកជញ្ជូនទំនិញ របស់សិង្ហបុរីបានដល់ទៅ ៦៥លានTEUs ។ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) បានរាយការណ៍ថា គិតត្រឹមតែក្នុងឆ្នាំ ២០២៤ តែមួយប៉ុណ្ណោះ ប្រទេសសិង្ហបុរីបានគ្រប់គ្រងកំណត់ត្រា ដឹកជញ្ជូនទំនិញបាន ៤១,១២លាន TEUs ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៥% នេះបើយោងតាម Asia.nikkei ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមបំពាក់បច្ចេកវិទ្យា AI ចូលក្នុងប្រព័ន្ធគ្រប់គ្រងដឹកជញ្ជូននេះ កំពុងត្រូវបានដឹកនាំ អនុវត្តដោយស្ថាប័ន PSA International ដែលជាប្រតិបត្តិករកំពង់ផែគាំទ្រដោយរដ្ឋរបស់ប្រទេសសិង្ហបុរី ដែលបានប្តេជ្ញាក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទំនើបដែលនឹងជំរុញប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពក្នុងការដឹកជញ្ជូនទូទាំងពិភពលោក។ ការផ្លាស់ប្តូរនេះ នឹងប្រែក្លាយប្រទេសសិង្ហបុរីជា កំពង់ផែស្វ័យប្រវត្តិសាស្រ្តដ៏ធំបំផុតរបស់ពិភពលោក និងពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោកឈានមុខគេ។ គម្រោងកំពង់ផែ Tuas ទំនើបថ្មីនេះ ត្រូវបានរចនាឡើងក្នុងគោលបំណងធំមួយ គឺធ្វើយ៉ាងណាដើម្បី អោយដំណើរការក្នុងកំពង់ផែទាំងមូល មានអន្តរាគមន៍របស់មនុស្សតិចតួចបំផុត […]
អានបន្ថែមតើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?
ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊នគ្រប់គ្រងច្រើនជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែលប្រមាណជាង 3.2 លានកុងតឺន័រ ហើយតួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និងការបំពុលខ្យល់នៅក្នុងទីក្រុងដែលមានប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មានតែមធ្យោបាយមួយគត់ដែលអាចដោះស្រាយបាន គឺប្រើបណ្តាញផ្លូវដែលកំពុងមានចរាចរណ៍មមាញឹក” ។ ដូច្នេះហើយ យើងត្រូវរកវិធីផ្សេងទៀតដើម្បីដឹកកុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើងមួយអាចផ្ទុកទូកុងតឺន័របានច្រើនជាង ៣០ដង នៃឡានដឹកទំនិញជាមធ្យម។ ប៉ុន្តែដំណោះស្រាយបានទាញមកជាមួយនូវបញ្ហាប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយគ្មានឡានដឹកទំនិញលើកដាក់ ដែលបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ដើម្បីផ្ទេរទូកុងតឺន័រទៅវិញទៅមក និងកន្លែងដែលត្រូវទុកដាក់កុងតឺន័រទាំងអស់នៅលើចំណតដែលកំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវបានគេហៅថា ជាស្ថានីយផ្លូវដែកថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំងការតភ្ជាប់ដោយផ្ទាល់ដ៏សំខាន់រវាងកប៉ាល់ និងរថភ្លើង។ កម្រាលថ្មរាប់ពាន់តោនត្រូវវាយកម្ទេច និងបំលែងដើម្បីធ្វើគ្រឹះសម្រាប់ស្ថានីយថ្មី។ គ្រប់ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។ អ្នកប្រឹក្សាផ្នែករចនា WSP និងអ្នកម៉ៅការ […]
អានបន្ថែមរយៈពេល១ខែ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺន័រឆ្លងកាត់ជាង ៤ម៉ឺនTEUs កើនជិត ៥០%
របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា ក្នុងខែមករាតែមួយ កំណើនចរាចរណ៍កុងតឺន័រ និងប្រតិបត្តិការជារួមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤៤.៣៧៩TEUs (ម្ភៃហ្វីត) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលជិត ៥០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ បើតាមលទ្ធផលក្នុងរបាយការណ៍ក្នុងខែមករា ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វ័យតភ្នពេញ មានកុងតឺន័រឆ្លងកាត់ចំនួន ៤៤.៣៧៩TEUs កើនឡើង ៤៨,៣៩% ធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនេះបង្ហាញពីតួនាទីដ៏សំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មក្នុងតំបន់។ បើនិយាយពីទំនិញវិញ បរិមាណទំនិញ និងប្រេងឥន្ធនៈសរុបដែលដឹកជញ្ជូនតាមកំពង់ផែស្វយ័តភ្នំពេញបានឈានដល់ ៤៥៦.៤១៩ តោនក្នុងខែមករា ដែលបង្ហាញពីការកើនឡើងដ៏រឹងមាំ ៤៦.៧៣%។ រីឯចំនួនកប៉ាល់ដែលចូលចតនៅកំពង់ផែក៏កើនឡើងដែរ ដោយមានកប៉ាល់សរុបចំនួន ៣០៨ ត្រូវបានកត់ត្រា – កើនឡើង ៣៣,៣៣% ធៀបនឹងខែមករា ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ចំនួនកប៉ាល់ដឹកអ្នកដំណើរបានថយចុះ ១៤% ដោយមានត្រឹមតែ ៤៣គ្រឿងចូលចតនៅកំពង់ផែ ខណៈដែលចរាចរណ៍អ្នកដំណើរសរុបមានការកើនឡើងតិចតួច ៤.៨៥% ស្មើនឹង ៤.៤៥៣នាក់។ គួររំលឹកថា រយៈពេល១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១.៥៨៨.១៧២ដុល្លារអាម៉េរិក កើនជាង ២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤.៥៥៨.៥១១ […]
អានបន្ថែមចរាចរណ៍កុងតឺន័រនៅកំពង់ផែព្រះសីហនុ កើនដល់កម្រិតខ្ពស់បំផុតគឺ ១លាន TEUs
នេះជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែល ចំនួនចរាចរណ៍កុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដែលនេះជាការបញ្ជាក់ពីសារៈសំខាន់នៃការរីកលូតលាស់របស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ បើតាមរបាយការណ៍របស់កំពង់ផែបានបង្ហាញថា នៅក្នុងឆ្នាំនេះមានចរាចរណ៍កុងតឺន័រកើនឡើងដល់ ១.០០០.០០០ TEUs (ឯកតាសមមូលម្ភៃហ្វីត) ពោលគឺកើនឡើង ២៩% ធៀបនឹងឆ្នាំមុន។ កំណត់ត្រាដ៏ខ្ពស់នេះត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍កុងតឺន័រនេះបានបង្ហាញពីតួនាទីសំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជាសញ្ញាបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅទូទាំងប្រទេស។ ក្នុងនាមជាកំពង់ផែទឹកជ្រៅដ៏សំខាន់មួយរបស់កម្ពុជា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសជាតិ និងទាក់ទាញការវិនិយោគ។ ជាមួយគ្នានេះដែរ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងពីកំណើន ដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “កំណើនរបស់យើងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក”។ យ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក កំពង់ផែក្រុងព្រះសីហនុនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។
អានបន្ថែមកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៩,៥លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២
កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩,៤៩លានដុល្លារ ក្នុងត្រីមាសទី១ មានការកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៥០.៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៣.១៩៥ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ២២០.៨៩៩ដុល្លារ។ សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧ លានដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២ក្នុងនោះរួមមាន គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ ២០១២-២០២៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០.០០០ TEU ក្នុងមួយឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត៕ ថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានប្រកាសផងដែរពីផែនការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន […]
អានបន្ថែម