ឆ្នាំ២០២៥៖ មានកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញប្រមាណ៦០ម៉ឺន TEUs កើនឡើង ២៥%
កំពង់ផែស្វយ័តភ្នំពេញបានក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្រ្តបណ្តុំផ្លូវទឹក ដែលបានទទួលលើសពី ៦០ម៉ឺនកុងតឺន័រក្នុងឆ្នាំ ២០២៥ ខណៈសេដ្ឋកិច្ចនាំចេញរបស់កម្ពុជាកើនឡើងតាមរយៈការដឹកជញ្ជូនទំនើបៗ និងផ្លូវពាណិជ្ជកម្មដែលបានពង្រីក នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(PPAP) បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានកុងតឺន័រឆ្លងកាត់ប្រមាណជាង ៦០ម៉ឺនធីអ៊ីយូ(TEU) កើនឡើងជិត ២៥% បើធៀបនឹងឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលផ្សព្វផ្សាយកាលថ្ងៃទី១៥ ខែមករា នេះបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញបានបន្តសញ្ញាវិជ្ជមានដោយមានបរិមាណកុងតឺន័រ ឆ្លងកាត់ចំនួន ៦០០.០២៣ TEU កើនឡើង ២៤,៩៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ៤៨០.២០០TEU។ សម្រាប់នាវាដឹកទំនិញឆ្លងកាត់គឺមាន ៣.៧៤៦គ្រឿង កើនឡើង ១,៣៥%។ ជាមួយគ្នានេះបរិមាណទំនិញ-ប្រេងឥន្ទនៈ ឆ្លងកាត់ គឺ ៥.៦០៦ ៤៩៥ តោន កើនឡើង ១៥,៥៩%។ ដោយឡែកសម្រាប់នាវាដឹកអ្នកដំណើរ គឺមានចំនួន ៤១៣ គ្រឿង កើនឡើង ៥,៩% និងអ្នកដំណើរឆ្លងកាត់ចំនួន ៣៩.៨០៤ នាក់ កើនឡើង ១០,១១%។ សូមរឭកផងដែរថា […]
អានបន្ថែម

English
