អូស្ត្រាលីវិនិយោគ ២ពាន់លានដុល្លារ សង់អគារខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន

ថ្មីៗនេះ រដ្ឋាភិបាលប្រទេសអូស្រ្តាលីទើបតែបានអនុម័តគម្រោងសាងសង់អគារកម្ពស់ ៣៦៦ម៉ែត្រ មានតម្លៃ២ពាន់លានដុល្លារ ដែលនឹងបំបែកកំណត់ត្រាក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន theguardian នៅថ្ងៃទី១៧ មេសា្២០២៣។ គម្រោងនេះមានឈ្មោះថា STH BNK by Beulah ជាប្រភេទអគារភ្លោះ ដែលមួយក្នុងចំណោមអគារទាំងពីរមានកម្ពស់ ៣៦៦ម៉ែត្រ នឹងវ៉ាដាច់អគារខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន គឺអគារ Q1 Building មានកម្ពស់ ៣២២,៥ម៉ែត្រ។ ចំណែកអគារមួយទៀតមានកម្ពស់ត្រឹមតែ ២៨៨ម៉ែត្រប៉ុណ្ណោះ។ គម្រោងនេះប្រមូលផ្តុំដោយអគារលំនៅដ្ឋាន អាផាតមិន ការិយាល័យ សណ្ឋាគារប្រណីតចំនួន ៣០២បន្ទប់ បន្ទប់ប្រជុំ និងមជ្ឈមណ្ឌលកំសាន្ត ថែមដោយបរិវេណសុខភាព និងតំបន់បៃតងរហូតដល់ ៦.០០០ ម៉ែត្រការ៉េផងដែរ ព្រមទាំងមានសួនច្បារបៃតងលើដំបូលអគារនៅជាន់ទី ១០២ផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Beulah ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ហើយចំណាយពេល ៥ឆ្នាំសម្រាប់ការងារសាងសង់៕

អាន​បន្ថែម

អាកាសយានដ្ឋានតារាសាគរសង់បានជាង៩០% និងចំណាយអស់ជាង១៨០លានដុល្លារហើយ

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចការសាងសង់បាន ៩០,៥ភាគរយហើយ ខណៈរហូតមកទល់នឹងពេលនេះ គម្រោងនេះបានចំណាយទឹកប្រាក់អស់ប្រមាណ ១៨០លានដុល្លារ។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៣ នេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចបានចំនួន ៩០,៥ភាគរយ នៃការងារសរុប ហើយគ្រោងដាក់សម្ពោធជាផ្លូវការយ៉ាងយូរបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ប្រសិនបើមិនមានការរំខាននានាផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានតារាសាគរចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ ២០១៧​ ដោយក្រុមហ៊ុន Union Development Group លើផ្ទៃដីចំនួន ២១៨ហិចតា និងគ្រោងចំណាយពេលចំនួន ៤៨ខែ។ កន្លងមក ពាក់ព័ន្ធនឹងការបើកដំណើរការអាកាសយានដ្ឋាននេះផងដែរ អភិបាលខេត្តកោះកុង លោកជំទាវ ភូថង មិថុនា បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ (អានបន្ថែម)៕

អាន​បន្ថែម

ភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣

ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ ភូមិកីឡានេះ ត្រូវបានសម្ពោធ​​ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ​​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​ នៅថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣។ លោកអភិបាល​ខេត្ត​បាន​បន្ត​ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។ អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្ត​ត្បូងឃ្មុំ​ មាន​ផ្លូវជាតិ​ឆ្លង​កាត់​ជា​ច្រើន​ខ្សែ​ ដូចជា ​ផ្លូវ​ជាតិ​លេខ៧ ផ្លូវ​ជាតិ​លេខ៨ ផ្លូវ​ជាតិ​លេខ១១ ផ្លូវ​ជាតិ​លេខ៧៣ ផ្លូវ​ជាតិ​លេខ៧២ និង​ផ្លូវ​ជាតិ​លេខ៧១សេ ​ដែល​កំពុង​សាងសង់។ ជាមួយគ្នានេះ […]

អាន​បន្ថែម

គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ

គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍​ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ​ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands​ Development ដែលជាសមាជិករបស់ក្រុមហ៊ុន​ Prince Holding Group  នៃប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands​ Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះ​ថា Bay Of Lights។ គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះ​ហត្ថលេខាជាមួយក្រុមហ៊ុន​ Doppelmayr Gruppe ក្នុងការព្រមព្រៀង​នាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់​ កម្ពុជា កាលពីថ្ងៃទី១៥ […]

អាន​បន្ថែម

ថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា

គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ […]

អាន​បន្ថែម

IFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល […]

អាន​បន្ថែម

រដ្ឋអនុម័តសង់រោងចក្រតម្លើងបន្ទះសូឡាថ្មី១ទៀត តម្លៃ៧លានដុល្លារ នៅខណ្ឌកំបូល

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងបង្កើតរោងចក្រតម្លើងបន្ទះសូឡា១កន្លែងនៅរាជធានីភ្នំពេញ និង២ទៀតនៅ ខេត្តកំពង់ស្ពឺ និង តាកែវ។ ក្រុមហ៊ុនវិនិយោគទាំងបីរួមមានដូចខាងក្រោម៖ ទី១ “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ទី២ “EBELNO (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ទី៣ “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៩៣១កន្លែង សម្រាប់ប្រជាជនកម្ពុជា […]

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា

ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។ គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។ កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម  ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។ គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម) ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម) […]

អាន​បន្ថែម

ចិនបោះទុន ៥០០លានដុល្លារ សង់ខ្សែកាបក្រោមសមុទ្រវែងបំផុតលើលោក ដើម្បីប្រជែងនិងអាមេរិក

ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​គ្រប់គ្រងដោយ​រដ្ឋ​បាល​ប្រទេស​ចិន បានបោះទុនវិនិយោគចំនួន ៥០០លានដុល្លារ លើគម្រោងកសាង​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រវែងបំផុតលើពិភពលោក ដែល​ត​ភ្ជាប់​តំបន់​អាស៊ី មជ្ឈិមបូព៌ា និង​អឺរ៉ុប ដើម្បី​ប្រជែង​និង​គម្រោង​ស្រ​ដៀង​គ្នា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាមប្រភពពី​បុគ្គល​៤​នាក់ ដែល​ពាក់ព័ន្ធ​និង​កិច្ចព្រមព្រៀង​នេះ បាន​បង្ហើប​ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា គម្រោង​នេះ​គឺជា​សញ្ញា​បញ្ជាក់​ថា សង្គ្រាម​បច្ចេកវិទ្យា​​ដ៏​ក្ដៅ​គគុក​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន បាននិងកំពុងរីករាល​ដាល​កាន់​តែ​ខ្លាំង​លើ​បណ្ដាញ​ផ្ដល់​សេវា​អ៊ីនធឺណិត​។ ក្រុមហ៊ុន​​ធំៗ​ចំនួន​៣​របស់​ចិន រួមមាន ​សាជីវកម្ម​ទូរគមនាគមន៍​ចិន ក្រុមហ៊ុន China Mobile Limited និង ក្រុមហ៊ុន China United Network Communications Group Co Ltd (China Unicom) បាននិងកំពុង​រៀបចំ​ផែនទី​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ដ៏​ទំនើប​បំផុត និង​វែង​បំផុត​របស់​ពិភពលោក​។ គម្រោងដ៏មហិមានេះត្រូវបានឱ្យឈ្មោះថាគម្រោង «អឺរ៉ុប-មជ្ឈិមបូព៌ា-អាស៊ី Europe-Middle East-Asia» ដោយ​ខ្សែ​ដែល​បាន​ស្នើ​ឡើង​នឹង​ត្រូវត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង​ទៅ​កាន់​កោះ​ហៃ​ណា​ន​របស់​ចិន មុន​ពេលតភ្ជាប់ទៅ​ប្រទេស​សិង្ហ​បុរី ប៉ា​គី​ស្ថាន អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​បារាំង​ ហើយការសាងសង់​បណ្ដាញ​ខ្សែ​កាប​នេះគ្រោង​ចំណាយទឹក​ប្រាក់​ប្រហែល ​៥០០​លាន​ដុល្លារ​ ​ […]

អាន​បន្ថែម