គម្រោងអភិវឌ្ឍន៍
គម្រោងសង់រោងចក្រផលិតបន្ទះសូឡា និងសម្ភារផ្សេងៗតម្លៃ ៣៦,២លានដុល្លារ ត្រូវបានអនុម័តហើយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៣៦,២លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន៤ នៅខេត្តកណ្តាល កំពង់ស្ពឺ និង ត្បូងឃ្មុំ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “SUNFLOWER ENERGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣៩កន្លែង។ ២- “JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០,៣លានដុល្លារ។ ៣- “MENG FENG PACKAGING (CAMBODIA) […]
អានបន្ថែមឥណ្ឌូនេស៊ីគ្រោងបើកដំណើរការរថភ្លើងលឿនដំបូងបង្អស់តម្លៃជាង $៧ពាន់លាន នៅខែ៨-២០២៣
ឥណ្ឌូនេស៊ី គ្រោងបើកដំណើរការរថភ្លើងល្បឿនលឿនទី១ និងដំបូងបង្អស់របស់ខ្លួន តម្លៃប្រមាណ ៧,២ពាន់លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃខួបឯករាជ្យរបស់ប្រទេសផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងខុទ្ទកាល័យរបស់លោកប្រធានាធិបតីចូកូវីដូដូ ដោយបានគូសបញ្ជាក់ថា នៅទីបំផុត គម្រោងដ៏ធំនេះបានសម្រេចជោគជ័យហើយ ក្រោយពន្យារពេលជាច្រើនលើកច្រើនសាមកហើយ។ លោក Luhut Panjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា រហូតមកទល់នឹងពេលនេះ គម្រោងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិននេះ ស្ទើតែបញ្ចាប់ការងារសាងសង់ទាំងស្រុងហើយ។ គម្រោងរថភ្លើងនេះនឹងចាប់ផ្តើមដំណើរការសាកល្បងយូរបំផុតត្រឹមចុងខែឧសភាខាងមុខនេះ និងត្រៀមរួចរាល់ ដោយរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលជាខួបលើកទី ៧៨ នៃឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការសែត The Diplomat បានសម្រង់សម្តីរបស់លោក Luhut Panjaitan។ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung មានប្រវែងសរុបចំនួន ១៤២គីឡូម៉ែត្រ និងកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី-ចិន PT Kereta Cepat Indonesia China (KCIC) ជាគម្រោងដែលតភ្ជាប់រដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង […]
អានបន្ថែម«កោះទទឹង» និង «កោះមួយ» នឹងត្រូវអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ ក្រោមទុនវិនិយោគជិត ៣៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុប ៣៧.៧លានដុល្លារ ដើម្បីអភិវឌ្ឍកោះចំនួនពីរគឺ «កោះទទឹង»នៅខេត្តកោះកុង និង«កោះមួយ»នៅខេត្តព្រះសីហនុ ជារមណីយដ្ឋានទេសចរណ៍ដ៏ទំនើប និងសម្បូរបែប ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ។ ២- “G.T.V.C IMPORT EXPORT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ១៩១កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យទេសចរណ៍របស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែមគម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០%
គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០% ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម) នេះបើយោងតាមលោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។ «ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។ លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគ មានទុនវិនិយោគសរុបជិត ៣០០លានដុល្លារក្នុងត្រីមាសទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ៣៩គម្រោង ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ២៩៤លានដុល្លារ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ៨គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ២,២ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង៣៩នេះ ត្រូវបានអនុម័តដោយ អាចបង្កើតការងារបានចំនួនប្រមាណ ៤៧.០០០ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៣៩ មានគម្រោងចំនួន ៣៨ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និង១គម្រោង ស្ថិតនៅក្នងវិស័យទេសចរណ៍។ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណជាតិ ៧០ភាគរយភាគរយ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។ (អានបន្ថែម)
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី១ តម្លៃ៥,៣លានដុល្លារ នៅរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុប ៥,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JKD PACKAGING CO., LTD បានស្នើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់របស់ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ៣០០កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យផលិតកម្មរបស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែមជប៉ុនជួយកម្ពុជា ១៨លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ជប៉ុន បានសម្រេចផ្តល់កម្ចីចំនួន ២៤៨២លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។ គួរបញ្ជាក់ថា កន្លងមក រដ្ឋបានដាក់ឱ្យដំណើរការនូវគម្រោងប្រព័ន្ធរំដោះទឹក ស្ថិតក្នុងខណ្ឌដូនពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលចាប់ផ្តើមសាងសង់នៅដើមខែមីនា ឆ្នាំ២០១៩។ គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥.០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងជួយបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ
ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ក្រៅពីក្រុមហ៊ុន Renaissance Mineral Limited (Cambodia) របស់ប្រទេសអូស្ត្រាលី ក៏មានក្រុមហ៊ុនចិនមួយទៀតផងដែរ ដែលកំពុងរុករករ៉ែមាស នៅក្នុងភូមិសាស្រ្ត ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលទទួលបានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសមួយនេះមានឈ្មោះថា ក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី។ […]
អានបន្ថែមផ្សារទំនើប AEON ៣ តម្លៃ ២៩០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។ ផ្សារទំនើបមួយនេះ ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ថិតនៅលើមហាវិថីសម្តេចតេជោ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេល ០៤ខែកន្លងមក។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ ត្រូវបានសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ ដែលមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុបដល់ទៅ ១៧៤.០០០ ម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន Prince គ្រោងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨៨ម៉ែត្រ ១ទៀតនៅក្រុងព្រះសីហនុ
ក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក (Canopy Sands Development Co., Ltd) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុសាជីវកម្មធំជាងគេមួយនៅប្រទេសកម្ពុជា គ្រោងនឹងសាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់រហូតដល់ទៅ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាករ ដែលមានកម្ពស់ ៨៨ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក។ យោងតាមផែនទីបញ្ជាក់ពីទីតាំងគម្រោងបានឱ្យដឹងថា រូបសំណាកព្រះពុទ្ធប្បដិមាករនេះមានចម្ងាយ ១,២គីឡូម៉ែត្រពីរង្វង់មូលព្រះថោងតោងស្បៃនាងនាគ និងចម្ងាយ ២,៣គីឡូម៉ែត្រ ពីទីតាំងខ្មែរធ្វើបាន។ នេះគឺជាគម្រោងសាងសង់ពុទ្ធបដិមាករទី៣ នៅក្នុងខេត្តជាប់មាត់សមុទ្រ បន្ទាប់ពីគម្រោងសាងសង់រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើកំពូលភ្នំបូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដែលមានកម្ពស់រហូតដល់១០៨ម៉ែត្រ និងគម្រោងរបស់ក្រុមហ៊ុនឡាវ ដែលមានបំណងចង់សាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុនេះផងដែរ៕ (អានបន្ថែម និងបន្ថែម) បច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យ និងពិភាក្សាលើទិដ្ឋភាពផ្លូវច្បាប់ និងរចនាបថនៃស្ថាបត្យកម្មខ្មែរ ដោយនៅថ្ងៃទី០៤ […]
អានបន្ថែម