ក្រសួងកំណត់លក្ខខណ្ឌ៤យ៉ាង សម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា​

ថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​កំណត់នូវលក្ខខណ្ឌធំៗ៤យ៉ាង ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក៏ដូចចង់បង្ការនូវបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនៅកម្ពុជាផងដេរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួង​ឧស្សាហកម្ម នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។ ឯកឧត្តម ស៊ឹម ស៊ីថា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា​ ដោយជំរុញឱ្យប្រជាពលរដ្ឋ​នៅទីប្រជុំជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ១០០%នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ ពលរដ្ឋទូទាំងប្រទេសនឹងទទួលបានទឹកស្អាត ១០០%។​ ឯកឧត្តមអះអាងថា​ តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា​រួមមាន៖១.ទឹកស្អាតត្រូវមានគុណភាព ២.ទឹកស្អាតត្រូវមានសុវត្ថិភាព ៣.ទឹកស្អាតត្រូវមាននិរន្តរភាព និង៤.ទឹកស្អាតត្រូវតែមានថ្លៃសមរម្យ។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋប្រមាណជា ៣៤% ​នៃប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់​។ ដូច្នេះដើម្បីជំរុញប្រសិទ្ធភាពលក្ខខណ្ឌទាំង ៤យ៉ាងខាងលើ  រដា្ឋភិបាលក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់អាជ្ញាបណ្ណផ្គត់ផ្កង់ទឹកស្អាត សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់ជាដើម៕

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃ ១៧១.៩លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៧១.៩លានដុល្លារអាមេរិក ដើម្បីសង់សណ្ឋាគារផ្កាយ៥ និងបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន MARITIME CITY CO., LTD វិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ (មាន៥៨២បន្ទប់) មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។   ២- ONEPLUS NEW MATERIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។ ៣- JINLAI TEXTILES CO., LTD គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន […]

អាន​បន្ថែម

មន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបសង់បាន ២៨%ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣

ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកថ្មីក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់ អង្គការ JICA នៃប្រទេសជប៉ុន សម្រេចបាន ២៨%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះត្រួតពិនិត្យមើលដោយផ្ទាល់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើន។ ដូច្នេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុនក្នុងការសាងសង់មន្ទីរពេទ្យ និងការបំពាក់បរិក្ខារពេទ្យទំនើបៗនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាសុខភិបាលឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបន្តថា ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ គួរបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប មានតម្លៃប្រមាណ ១៩លានដុល្លារអាមេរិក។ នៅពេលអគារនេះសាងសង់រួចរាល់ នឹងបំពាក់បរិក្ខារពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋគ្រោងបើការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ នៅក្រចេះឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ ក្នុងខេត្តក្រចេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់នេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមការដឹកនាំពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសាងសង់។ ឯកឧត្តម លឹម ស៊ីដេនីន បានឱ្យដឹងថា រដ្ឋរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងរួមគ្នាដោះស្រាយការងារបន្ទាន់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំង នៅកម្ពុជាត្រឹមឆ្នាំ២០​២៣

BYD Auto Industry ជាក្រុមហ៊ុនដ៏ធំនាំចូលយានយន្តអគ្គិសនីរបស់ចិនមកកម្ពុជា ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Henry Yip ជានាយកថ្នាក់តំបន់របស់ក្រុម​ហ៊ុ​ន​ BYD Auto Industry នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានលើកឡើងពីគោលដៅក្នុងការ​ចូលរួមពង្រីកការប្រើប្រាស់​យានយន្តអគ្គិសនី​ដោយឈរ​លើ​​ចក្ខុ​វិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែ​នការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងចង់វិនិយោគសាង​សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០​ទីតាំងត្រឹមឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនា​ញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ ជាការឆ្លើយតបទៅនឹងគម្រោងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពដោយ ក្រសួងផ្ដល់ការអនុញ្ញាត​ឱ្យរៀប​ចំ​ដំឡើង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥រាជ​ធានី​-ខេត្ត​។

អាន​បន្ថែម

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យដោះស្រាយវិវាទដីធ្លីនៅព្រះសីហនុ ដើម្បីពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា នៅខេត្តព្រះសីហនុ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ នេះបើតាមការថ្លែងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុង​ខេត្ត​ព្រះសី​ហ​​នុ​ នៅថ្ងៃទី​២៥ ខែវិច្ឆិកា ២០២២។ ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន ក៏បានបង្ហាញពីរបាយការណ៍បញ្ជាក់ពីសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗពាក់ព័ន្ធ​ដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី គិតចាប់ពី​ដើម​ឆ្នាំ​២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុទទួលបាន។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៤៤៨ករណី ធ្វើលិខិត​ឆ្លើយ​​តបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន​៧៧១​ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត។ កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវ  ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ […]

អាន​បន្ថែម

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ជាផ្លូវការហើយ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ វិច្ឆិកា ២០២២។ គម្រោងនេះត្រូវសាងសង់ជា២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ និង ទី២ ស្ថិតក្នុងខេត្តព្រះសីហនុ និងចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះទីតាំងនៅរាជធានីភ្នំពេញនឹងត្រូវសាងសង់ចំនួន ០២អគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។ មួយវិញទៀត សាលានេះនឹងមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ ១. ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ២. […]

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរបន្តពន្យារបើកដំណើរការ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣

ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង ត្រូវពន្យារបើកដំណើរការសារជាថ្មីទៀត រហូតដល់ពាក់​កណ្តាល​​ឆ្នាំ២០២៣ យ៉ាងយូរ ក្រោយផែនការសាងសង់នៅដើមឆ្នាំ២០២៣ មិនទាន់ចាប់ផ្តើមនៅឡើយ។ នេះបើ​តាម​​​ការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ។ ហេតុផលចម្បងនៃការពន្យារពេលនេះ គឺបណ្តាលមកពីការកកស្ទះនៃលំហូរសាច់ប្រាក់ និងកត្តាសង្រ្គាមអឺរ៉ុប រវាងរុស្សី និងអ៊ុយក្រែន ដែលបានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យប៉ះពាល់ខ្លាំង​ដល់ដំណើរ​ការនៃការបញ្ចប់គម្រោងទាំងស្រុង ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនោះ​គឺ​បណ្តាលមកពីវិបត្តិកូវីដ ម្យ៉ាងទៀតក្រុមហ៊ុននេះជាក្រុមហ៊ុនចិន ហើយវិធានការ ​Zero Covid19 របស់ចិន ក៏បានបង្កជាផលប៉ះពាល់​ដល់តម្លៃនៃការ​ដឹកជញ្ជូនទំនិញ ធ្វើឱ្យវត្ថុធាតុដើមឡើងថ្លៃខ្ពស់ និងប៉ះពាល់ដល់សង្វាក់ផលិតកម្មជាច្រើនទៀតផង។ ឯកឧត្តម បានបន្តថា វិបិត្តសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក ក៏ជាផលប៉ះពាល់មួយទៀតដែរ ដោយការទិញដូរមួយចំនួននូវឧបករណ៍​សម្រាប់​អាកាសយានដ្ឋានក្នុងទីផ្សារអន្តរជាតិផងដែរ។ ឯកឧត្តម បន្ថែម ចំពោះថវិកាសាងសង់ គឺពិតជាមានការប៉ះពាល់ខ្លាំងណាស់ ពីព្រោះការលើក​គម្រោង​ដំបូង ត្រូវចំណាយអស់ត្រឹមតែ ៣៥០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ដោយសារវិបត្តិកូវីដ អ្វីៗក៏ឡើងថ្លៃ ការចំណាយថវិកាក៏អស់ច្រើនតាមហ្នឹងដែរ។ (អានបន្ថែម) មួយវិញទៀត ប្រទេសចិនមានការរឹតបណ្តឹងខ្លំាងលើលំហូរសាច់ប្រាក់ ដោយត្រូវមានការកំណត់តាមបទប្បញ្ញត្តិ​ច្បាប់​​របស់ប្រទេសចិន។

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ អាចនឹងពន្យារពេល ខណៈបច្ចុប្បន្នសម្រេចជាង៧២%

គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ អាចនឹងត្រូវពន្យារពេលសាងសង់ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់សម្រេចបាន ៧២ភាគរយហើយ។ នេះបើយោងតាមកិច្ចប្រជុំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) នៅថ្ងៃទី២១ វិច្ឆិកា ២០២២។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម(PRC) ដោយមានការចូល រួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រី ជំនាញផងដែរ។ ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការងារពន្យារពេលនៃការសាងសង់ បម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេកទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារសំណង់ និងអត្រាប្តូរប្រាក់របស់ក្រុមហ៊ុនសាងសង់ផងដែរ។ ទន្ទឹមនឹងនេះផងដែរ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងរ៉ែនិងថាមពលកំពុងខិតខំជំរុញដំណើរការសាងសង់នេះយ៉ាងសស្រាក់ស។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នាឱកាស ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានឱ្យដឹងថា «ក្រុមការងារក្រសួងបានណែនាំដល់ក្រុមការងារជំរុញការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការ​ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦​ ខាងមុខនេះ»។ រដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក និងកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។ គម្រោងដ៏ធំមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co., Ltd មានតម្លៃសរុបជាង ២៣១លានដុល្លារ។ គួរម្លឹកទៀតថា រដ្ឋាភិបាលបានអនុម័តគម្រោងនេះ តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​ប្រឈម​​​​ក្នុង​វិស័យ​អគ្គិសនី​​នៅ​​​កម្ពុជា៕

អាន​បន្ថែម