គម្រោងអភិវឌ្ឍន៍
បន្ទប់រង់ចាំពិសេស តម្លៃ៥០លានដុល្លារ នៅអាកាសយានដ្ឋាន Changi បើកដំណើរការហើយ
ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (Singapore Airlines)បានបញ្ចប់ជាស្ថាពរនូវការពង្រីកបន្ថែមបន្ទប់រង់ចាំពិសេស (Lounge)តម្លៃ៥០លានដុល្លារ ស្ថិតក្នុងអាកាសយានដ្ឋាន Changi នេះជាការបោះជំហានឆ្ពោះទៅកាន់ការដំណើរការឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស។ ក្រុមហ៊ុន Singapore Airlines និយាយថា ក្រុមហ៊ុនបានបើកដំណើរការឡើងវិញ បន្ទប់រងចាំពិសេសចំនួនពីរកន្លែងនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃទី៣១ ខែឧសភា។ គម្រោងនេះមានតម្លៃ ៥០លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៩។ សារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងទី៣០ ខែឧសភា។ តំណាងក្រុមហ៊ុន Singapore Airlines បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថាបន្ទប់រងចាំពិសេស SilverKris និង KrisFlyer Gold ត្រូវបានកែលម្អជាថ្មីយ៉ាងល្អប្រណិតនៅស្ថានីយ៍អ្នកដំណើរទីបី របស់អាកាសយានដ្ឋាន Changi ដែលនេះគឺជាការផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការចងចាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកដំណើរតាមយន្តហោះ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍លោក Peter Seah ក៏បានបន្ថែមទៀតថាការកែលម្អជាថ្មីនេះ នឹងជួយក្រុមហ៊ុន Singapore Airlines ឱ្យបន្តបង្កើតភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឱ្យរិតតែប្រសើរជាងមុនថែមទៀតផង។ លោក Peter Seah បន្តទៀតថា៖ “យើងសង្ឃឹមថា ការបើកកន្លែងទទួលភ្ញៀវថ្មីនេះ […]
អានបន្ថែមអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុសង់បាន ៥០ភាគរយហើយ
គិតមកទល់ពេលនេះ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសាងសង់សម្រេចបាន ៥០ភាគរយហើយ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២។ ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។ រីឯដំណាក់កាលទី២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវចំណាយអស់ ២០លានដុល្លារអាមេរិក និងមានសមត្ថភាពចម្រោះទឹកកខ្វក់ ក្នុង បរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម)
អានបន្ថែមអាល្លីម៉ង់សន្យាផ្តល់ឥណទាន ៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីជនបទ
រដ្ឋាភិបាលអាល្លីម៉ង់ សន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ កាលពីថ្ងៃទី៣១ ខែឧសភា នេះ។ ឥណទាននេះ នឹងជួយជំរុញដល់កិច្ចការងារលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមជនបទនៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងកន្លងមក។ ជាមួយគ្នានេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (KfW) នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងដំណាក់កាលទី២ នេះបានបញ្ជប់។ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (kfw) នេះផងដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ ក៏បានផ្តល់ជំនួយចំនួន ៣០លានអឺរ៉ូ ម្តងរួចមកហើយនៅឆ្នាំ២០១៩ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី១។ ក្រៅពីនេះ នៅឆ្នាំ២០២០ ធនាគារនេះ បានផ្តល់ហិរញ្ញប្បទានចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទក្នុងប្រទេសកម្ពុជា៕
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ
គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៣៦,០៨% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដារអន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ។ ឯកឧត្តមបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាល ក្រុមគ្រូពេទ្យប្រមាណជាង ១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំនេះផងដែរ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ជាន់។ (អានបន្ថែម)។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក […]
អានបន្ថែមគម្រោងវិនិយោគថ្មីតម្លៃជាង១៧លានដុល្លារ នឹងផុសឡើងនៅភ្នំពេញ និងខេត្តកណ្តាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៧,១លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក។ ២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក ។ ៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ
គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។ គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។ យោងតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្មីរបស់គម្រោងអភិវឌ្ឍន៍កោះស្រមោច ដែលមានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Ream Resort and Development Co Ltd. លោក ឡុង ឌីម៉ង់ បានលើកឡើងថា គម្រោងទាំងនេះ កើតឡើងនៅក្នុងដំណាក់កាលវិបត្តិសកលនៃកូវីដ១៩ ប៉ុន្តែដោយសារគោលនយោបាយគ្រប់គ្រងការរីករាតត្បាតជំងឺកូវីដ រួមទាំងគោលនយោបាយស្រោចស្រប់វ៉ាក់សាំង បានធ្វើឲ្យអ្នកវិនិយោគមានជំនឿមកលើកម្ពុជា។
អានបន្ថែមSSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ពី ៨ម៉ឺន ដល់ ១០ម៉ឺននាក់។ ត្រីមាសទី១ នៃឆ្នាំ២០២២នេះ ការនាំចូលនិងនាំចេញសរុបកើនដល់ ៧១០លានដុល្លារអាមេរិក កើនឡើង ៥០,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមធនាគារពិភពលោកផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជាសង់ផ្លូវជនបទ និងការពារគ្រោះធម្មជាតិ
ធនាគារពិភពលោក បានអនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែឧសភា។ នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្តគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន ២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុផងដែរ។ មួយវិញទៀត មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។ ក្រៅពីនេះ ប្រជាជនចំនួនប្រហែល ៥,៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយនឹងការប្តេជ្ញាចិត្តមោះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះនឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរដល់ប្រជាជនងាយរងគ្រោះពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន”។
អានបន្ថែមរដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី២ Neutralize (Cambodia) Industrial Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺ Cambodian Longwan Light Industry Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៤ គឺ LUUS […]
អានបន្ថែមកម្ពុជា មានរោងចក្រផ្គុំតំឡើងទោចក្រយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ នៅខេត្តកណ្តាល
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានបើកដំណើរការរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្លាយជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី មានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក។ លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ថា នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនី ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតងដោយគ្មានផ្សែងបំពុល នៅកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។ លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូល រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗផងដែរ បច្ចុប្បន្នក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីនៅកម្ពុជា។
អានបន្ថែម