រដ្ឋមន្ត្រីក្រសួងសាធារណការ ខួងថ្នល់ផ្ទាល់បង្ហាញថា មិនបានលួចបន្លំពីការធ្វើផ្លូវ

ដៃកាន់ដុំកៅស៊ូដែលទើបតែបានខួងពីផ្លូវថ្នល់ផ្តាល់បណ្តើរ មានប្រសាសន៍បណ្តើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលថ្លែងចំពោះមុខអ្នកសារព័ត៌មានជាតិថា “ទាក់ទងនឹងការរិះគន់របស់បងប្អូនប្រជាពលរដ្ឋ ធ្លាប់បានលើកឡើងថា ខាងក្រសួង ចាក់កៅស៊ូស្តើង ស៊ីក្រាស់ និង ក្រាស់ស៊ីស្តើង ឥឡូវនេះ ខាងក្រសួងបានចាត់វិធានការថ្មីថា ធ្វើផ្លូវអោយមានគុណភាព ធ្វើផ្លូវអោយបានរឹងម៉ាំ”។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះខួងថ្នល់ផ្ទាល់ នៅការដ្ឋានរង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង រង្វង់មូលស្វាយអន្ទរ និងទីប្រជុំជនស្រុកអូរាំងឪ នាថ្ងៃទី០៤ ឧសភា ២០២០ ដើម្បីបង្ហាញពីកម្រាស់ចាក់កៅស៊ូ និងដើម្បីបញ្ជាក់ថា មិនដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋយល់ច្រឡំកន្លងមក ថាមានការកឹបកែងបន្លំពីគម្រោងធ្វើផ្លូវថ្នល់សោះឡើយ។ បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ពីស្តង់ដារគុណភាពផ្លូវថ្នល់នេះថា “ខាងក្រសួងបាន ធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន តាមការចាក់កៅស៊ូ អោយបានកម្រាស់ ៥ ហ៊ុន តែក្រុមហ៊ុនក៏បានចាក់ កន្លែងខ្លះ ដល់ ៥,៧ ក៏មានដែរ។” ឯកឧត្តមបានបន្ថែមថា “ដូចដែលកំពុងឃើញនេះ ជាកម្រាស់ផ្លូវ ដំបូងថា ៥ ហ៊ុនទេ តែពេលវាស់ ៥,៧ ហ៊ុន។ សបញ្ជាក់អោយឃើញថា ខាងក្រសួង […]

អាន​បន្ថែម

ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀត បានដាក់ឱ្យដំណើរការជាផ្លូវការហើយ

ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅម្តុំក្បាលថ្នល់នេះ។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែឧសភា ២០២០ លោកម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះ ស្ថិតនៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ដែលតភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម បានស្ថាបនារួចរាល់ នឹងបើកឲ្យដំណើរការចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។ លោកបន្ថែមទៀតថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះតែម្ដង។ ចំពោះគម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ស្ពាននេះ លាតសន្ធឹងចាប់ពីចំណុចស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង ៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ ដែលមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។ […]

អាន​បន្ថែម

ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់គ្រង់គម្រោងសំណង់ផ្លូវថ្នល់ដល់មន្ត្រីវិស្វករវ័យក្មេង

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់គ្រង់គម្រោងសំណង់ផ្លូវថ្នល់ ដល់មន្ត្រីវិស្វករវ័យក្មេងចំនួន១០រូប ដោយយកគម្រោងកែលម្អគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ មកអនុវត្តផ្ទាល់តែម្តង ដើម្បីបង្កើនការយល់ដឹងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងការចុះសម្របសម្រួល និងពិនិត្យលក្ខណៈបច្ចេកទេស។ នេះបើយើងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់គម្រោងកែលម្អគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង រៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទបង្ហាញពីវាគ្មិនអន្តរជាតិដែលមានបទពិសោធន៍យូរឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះ មានរៀបចំជាវេទិកាសួរដេញដោល និងដោះស្រាយរាល់បញ្ហាដែលជួបប្រទះ និងដោះស្រាយជាក់ស្ដែង នៅការដ្ឋាន សំដៅធានាបាននូវទំនុកចិត្តខ្ពស់នៅពេលចុះអនុវត្តប្រតិបត្តិការងារប្រចាំថ្ងៃ។ ឯកឧត្ដមបន្តថា៖ “គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅ ការតែម្យ៉ាងតែប៉ុណ្ណោះទេ។ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុន ម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់ទៀតផង។” ឯកឧត្ដម បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឱ្យបានផុលផុស […]

អាន​បន្ថែម

គម្រោងកែលម្អផ្លូវជាតិលេខ៥ ភាគខាងជើង សម្រេចបាន ៨០ ភាគរយហើយ

គម្រោងធ្វើឱ្យប្រសើរឡើងនៃផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១ កំណត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ ) សម្រេចបាន ៨០.០២% ហើយ។ ដោយឡែកកំណាត់ផ្លូវភាគកណ្ដាលភ្ជាប់ធ្លាម្អមដល់បាត់ដំបង សម្រេចបាន ១៤.៩០% និងភាគខាងត្បូងចាប់ពីព្រែកក្តាម ដល់ធ្លាម្អម សម្រេចបាន ២៣.៩០% គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ នេះ។ នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ នេះ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដែលភ្ជាប់រាជធានីភ្នំពេញទៅតំបន់ជាយដែនប៉ែកខាងលិចប្រទេស លាតសន្ធឹងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងស្ថាបនានេះ ត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែកខាងត្បូង ដោយពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២ គន្លងទៅ ៤ គន្លង មានទទឹង ២៣ […]

អាន​បន្ថែម

គម្រោងកែលម្អផ្លូវជាតិលេខ ៤៨ នៅកោះកុង ទទួលឥណទានបន្ថែមពីរដ្ឋាភិបាលកូរ៉េ

ភាគីកូរ៉េបានឯកភាពលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨រួចហើយ ត្រៀមចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។ ការឯកភាពនេះត្រូវបានប្រកាសឡើងនៅក្នុង កិច្ចប្រជុំស្តីអំពីសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ ជាមួយតំណាងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ តាម Video Conference កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ភាគីកូរ៉េបានឯកភាពលើសំណើសុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជាដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។» គួររម្លឹកថា គម្រោងស្ថារឡើងវិញជាតិលេខ ៤៨ ឬ ផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុងដែលមានប្រវែង១៥០គីឡូម៉ែត្រនេះ គឺស្ថិតក្រោមកម្ចីរបស់រដ្ឋាភិបាលកូរ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧ លានដុល្លារអាមេរិក។ (អានបន្ថែម) គម្រោងនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដែលមានគុណភាពខ្ពស់ជាងមុនដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ៕

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ហើយ

គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដែលប្រើថវិកាជាតិផ្ទាល់របស់ជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះហើយ។ កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ និងគ្រោងប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេកផេកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងដំណើរដឹកនាំការងារចុះត្រួតពិនិត្យបច្ចេកទេស កាលពីថ្ងៃទី ១៧ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តអំពីអត្ថប្រយោជន៍បន្ថែមនៃផ្លូវ ដែលកើតចេញពីថវិកាសន្សំចេញញើសឈាមយើងទាំងអស់គ្នាថា “… និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងតាន័រ ជាដើម។” ដើម្បីធានាគុណភាព និងភាពធន់បានយូរទល់នឹងដំណឹកជញ្ជូនធ្ងន់ ព្រោះចរាចរណ៍លើដងផ្លូវនេះនឹកមមាញឹកខ្លាំង ផ្លូវថ្មីនេះ នឹងសាងសង់ដោយចាក់បេតុងកៅស៊ូ […]

អាន​បន្ថែម

រដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារ បន្ថែមទៀត។ ដូច្នេះ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារ សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។» សម្តេចបានបន្ថែមថា៖ «ថវិកាដែលគ្រោងនឹងប្រគល់ជូនតាមស្ថាប័នរដ្ឋ ត្រូវយកវិញខ្លះដើម្បីបម្រុងប្រើ រាប់ទាំងថវិកាមូនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹងដែរ។ ប៉ុន្តែការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹក គឺមិនមានការប៉ះពាល់ទេ ពីព្រោះទាំងអស់នោះគឺជាតម្រូវការ។» គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨.២១៥ លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤.៨៨២ លានដុល្លារ […]

អាន​បន្ថែម

ឯកអគ្គរាជទូតជប៉ុន៖ ៥ឆ្នាំនៃស្ពានត្សឹបាសា ម៉ឺនឆ្នាំនៃមិត្តភាពដ៏មិនអាចកាត់ថ្លៃបានរវាងកម្ពុជាជប៉ុន

“ថ្ងៃនេះ គឺជាខួបគម្រប់ ៥ ឆ្នាំហើយ ដែលស្ពានត្សឹបាសាបានកសាងឡើង។ នៅពេលដែល ខ្ញុំឈរលើស្ពាននេះ ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃដងស្ពាន ដែលសណ្តូកដងខ្លួន ចំកោងខ្នងគ្របដណ្តប់លើផ្ទៃទឹកហូរនៃទន្លេមេគង្គ ដ៏ស្រស់បំព្រងនេះ។” ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ( Mikami Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពីមនោសញ្ចេតនា ចំពោះចំណងដៃមិត្តភាពកម្ពុជាជប៉ុន ក្នុងឱកាស ខួប ៥ ឆ្នាំ នៃវត្តមានស្ពានត្សឹបាសា ឬ ស្ពានអ្នកលឿង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ។ ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ពន្យល់អត្ថន័យនៃស្ពាននេះថា “ពាក្យ ‘ត្សឹបាសា’ ជាភាសាជប៉ុនមានន័យថា ‘សត្វបក្សី’ ដែលសមនឹងតួស្ពាន មានរូបរាងប្រៀបដូចជា ស្លាបសត្វបក្សី អ៊ីចឹង។ មូលហេតុដែលយើងដាក់ឈ្មោះស្ពាននេះថា ត្សឹបាសា ឬស្ពានបក្សី ដូច្នេះ ព្រោះចង់បញ្ជាក់ន័យជានិមិត្តរូបថា មិត្តភាពកម្ពុជា ជប៉ុន នឹងរីកចម្រើនរួមគ្នាតទៅមុខទៀត ប្រៀបដូចសត្វបក្សីហោះហើរត្រដាងស្លាបយ៉ាងរីករាយលើលំហអាកាសវេហាដូច្នោះដែរ។” ឯកឧត្តមក៏បានឆ្លៀតសម្តែងមនោសញ្ចេតនាចំពោះ ប្រជាជនកម្ពុជា ដោយបង្ហាញពីក្តីសង្ឃឹមថាយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងបន្តប្រើប្រាស់ស្ពានមិត្តភាពនេះ […]

អាន​បន្ថែម

ផ្លូវជាតិលេខ៣ សម្រេចការស្ថាបនាបាន ៦៧% គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ តភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តកំពត សម្រេចបាន ៦៧ភាគរយហើយ គិតត្រឹមចុងខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ គួររម្លឹកថា គម្រោងកែលម្អគុណភាពផ្លូវនេះ បានចាប់ផ្តើមការដ្ឋានសាងសង់ចាប់ពីកាលថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ តាមរយៈផ្លូវជាតិលេខ៣នេះ តំបន់ទេសចរណ៍ ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ត្រូវបានតភ្ជាប់ទៅរាជធានីភ្នំពេញដែលជាបេះដូងប្រទេស។ លក្ខណៈអំណោយផលភូមិសាស្ត្រនៅកៀកកិតនឹងរាជធានីនេះ ពេលកែលម្អរួចរាល់ហើយ ផ្លូវនេះ នឹងចូលរួមចំណែកច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់អំពីសារៈប្រយោជន៍នៃកំណាត់ផ្លូវនេះថា “នៅពេលដែលផ្លូវជាតិលេខ៣នេះ បានសាងសង់រួចហើយ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះបានផងដែរ។ ហើយចំពោះបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរតាមផ្លូវជាតិលេខ៣ ក៏កាន់តែងាយស្រួលរកចំណូលបានច្រើនថែមទៀត។” គេសង្កេតឃើញថា ទោះបីជាបញ្ហាជំងឺកូវីដ១៩កំពុងរាតត្បាតក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះនៅតែបន្ត។ ទោះយ៉ាងណាក្តី ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា […]

អាន​បន្ថែម

ការអភិវឌ្ឍផ្លូវក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពបន្ត ទោះប្រឈមស្ថានភាពឆ្លងកូរ៉ូណា

ការរីករាលដាលនៃ ជំងឺកូវីដ ១៩ មិនបានធ្វើអោយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ រាំងស្ទះដំណើរការនោះទេ។ សកម្មភាពអនុវត្តគម្រោងមួយចំនួនរបស់រដ្ឋាភិបាល ជាក់ស្តែង គឺប្រតិបត្តិការសាងសង់ផ្លូវលេខ ៤០០ ក្បែរឆ្នេរអូរឈើទាល នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដដែល។ រឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះ កាលពីថ្ងៃទី ៣០ មិនា ២០២០ ថ្មីៗនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវនេះ ដែលជាផ្លួវមួយស្ថិតក្នុងគម្រោងផ្លូវទីក្រុងទាំង ៣៤ ខែ្ស នៃខេត្តព្រះសីហនុ ដែលត្រូវស្ថាបនា។ លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់អោយដឹងថា ការស្ថាបនាផ្លូវដែលស្ថិតនៅក្នុងគម្រោងនេះ បើគិតជារួមមកគឺ សម្រេចបានប្រមាណ ៥៥ % ហើយ គិតត្រឹមចុងខែ មីនា នេះ។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវទីក្រុងទាំង ៣៤ ខ្សែនេះ មានក្រុមហ៊ុនឯកជនទទួលគម្រោងស្ថាបនា សរុបទាំងអស់ ៨ ក្រុមហ៊ុន […]

អាន​បន្ថែម