រោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣

គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។ ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះផងដែរ»។ «ដូច្នេះ ចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយដើមឆ្នាំ២០២៤ ខាងមុខធានាថា ទឹកក្នុងរាជធានីភ្នំពេញលែងមានបញ្ហាហើយ គឺគ្រប់គ្រាន់ទាំងអស់» ។ គម្រោងនេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់ ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។ […]

អាន​បន្ថែម

ជប៉ុននឹងផ្ដល់ជំនួយឥតសំណង ២៤លានដុល្លារ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ៤១លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងធំៗចំនួនពីរនៅកម្ពុជា នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ គម្រោងទី ១ គឺការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦លានយ៉េន (ប្រមាណ ២៤លានដុល្លារអាមេរិក)។ ដោយឡែក គម្រោងទី ២ គឺការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក)។ ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

អាន​បន្ថែម

រដ្ឋស្នើឯកជនពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះសីហនុបន្ថែមទៀត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យក្រុមហ៊ុនអានកូ ពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត ពិសេសនៅតាមស្រុកនានាដែលកំពុងអភិវឌ្ឍ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រធំៗ ៣ ដែលអាចផលិតទឹកស្អាតបានជាង ១៦ ម៉ឺនម៉ែត្រគូប/ថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់សំណើនេះក្នុងកិច្ចចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មប្មទឹកស្អាតរបស់ក្រុមហ៊ុន អានកូ នៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ។ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ គឺដើម្បីបំពេញតម្រូវការ ក៏ដូចជាដើម្បីជំរុញដល់ការអភិវឌ្ឍ និងការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអានកូ មានស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត ចំនួន៣កន្លែង ដោយមានសមត្ថភាពផលិតទឹកបានចំនួន ១៦ម៉ឺនម៉ែត្រគីប/ថ្ងៃ ក្នុងនោះទំនប់ទី១អាចផលិតបាន ៤ម៉ឺនម៉ែត្រគូប ទំនប់ទី២ ផលិតបាន ៦ម៉ឺនម៉ែត្រគូប និងទំនប់ទី៣ មានសមត្ថភាពផលិតចំនួន ៦ម៉ឺនម៉ែត្រគូប។ បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ជូនប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស នៅក្នុងក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។ ក្រៅពីការផលិតទឹកស្អាត ខេត្តព្រះសីហនុក៏មាន រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ ២កន្លែង ដែលអាចចម្រោះទឹកកខ្វក់បានជាង ១២.០០០ […]

អាន​បន្ថែម