តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់បានហក់ឡើងយ៉ាងគំហុក ក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងតំបន់ Águas do Norte បានដោះស្រាយបញ្ហាកង្វះខាតទឹក និងបញ្ហាប្រព័ន្ធទឹករអាល់រអួលបានដោយជោគជ័យដោយប្រើប្រាស់កម្មវិធី OpenFlows Water របស់ក្រុមហ៊ុន Bentley Systems។ តើកម្មវិធីនេះមានប្រសិទ្ធភាពយ៉ាងណា ហើយវាធ្វើការយ៉ាងដូចម្ដេច? តាមរយៈការបម្រើសេវាកម្មដល់ប្រជាជនជិត ២ លាននាក់ ក្នុងក្រុងចំនួន ៦៣ ក្រុមហ៊ុនធ្លាប់បានជួបប្រទះនូវវិបត្តិដដែលៗ ដែលកម្តៅខ្លាំងបានបណ្តាលឱ្យអាងស្តុកទឹកធ្លាក់ចុះដល់កម្រិតទាបបំផុត ថ្លៃដើមនៃការបូមទឹកហក់ឡើងខ្ពស់ និងការធ្លាក់ចុះសម្ពាធទឹក ដែលបង្កបញ្ហាដល់ការផ្តល់សេវាទាំងនៅក្នុងទីក្រុងធំៗ និងភូមិដាច់ស្រយាលតាមជនបទ។ ដើម្បីធ្វើឱ្យបណ្តាញទឹកមានស្ថេរភាព Águas do Norte បានសហការជាមួយក្រុមហ៊ុនវិស្វកម្ម H2OPT ដើម្បីអនុវត្តយុទ្ធសាស្ត្របង្កើតគំរូឌីជីថលដ៏ទំនើប ដែលដំណើរការដោយកម្មវិធីរបស់ Bentley។ ភារកិច្ចរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនេះមានវិសាលភាពធំធេងណាស់ ដែលគ្របដណ្តប់លើការប្រព្រឹត្តិកម្មទឹកស្អាត និងការបញ្ជូនទឹកតាមរយៈបំពង់ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ។ បណ្តាញនេះបង្ហាញពីបញ្ហាប្រឈមចម្រុះជាច្រើន ចាប់ពីតំបន់កណ្តាលក្រុងដែលមានតម្រូវការខ្ពស់ រហូតដល់តំបន់ជនបទដែលមានភ្ញៀវទេសចរច្រើន ដែលមានការកើនឡើងតម្រូវការទឹកយ៉ាងខ្លាំងតាមរដូវកាល។ តាមរយៈការប្រើប្រាស់ OpenFlows Water ក្រុមការងាររួមគ្នាបានបង្កើតគំរូនៃប្រព័ន្ធរងជាង ២៥ ដើម្បីទទួលបានទិដ្ឋភាពលម្អិតអំពីដំណើរការនៃបណ្តាញទឹក។ កម្មវិធីនេះអាចផ្ដល់ទិន្នន័យបានភ្លាមៗជាក់ស្តែងឬ ហៅថា real-time data ដែលជួយឱ្យវិស្វករធ្វើការសាកល្បងនូវស្ថានភាពសេណារីយ៉ូនានាតាមរដូវកាល និងព្យាករណ៍ពីរបៀបដែលប្រព័ន្ធអាចទ្រាំទ្របានក្នុងអំឡុងពេលមានអាកាសធាតុក្ដោខ្លាំង ព្រមទាំងកំណត់អត្តសញ្ញាណចំណុចស្ទះនៃចរន្តទឹកដែលពីមុនមិនអាចមើលឃើញ។ លើសពីនេះ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតតាមមូលដ្ឋាននៅកម្ពុជា សម្រេចជិត ៩០%

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពគឺសម្រេចបានចំនួន ២៥%។នេះបើយោងតាមសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានបានកើនដល់ ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១% ហើយរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យកម្រិតមូលដ្ឋាន ១០០% នៅឆ្នាំ២០៣០ និងបង្កើនអត្រាការផ្គត់ផ្គង់ទឹកស្អាតដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៥០% និងអនាម័យដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៧០% នៅឆ្នាំ២០៣៣ ព្រមទាំងជំរុញការសម្រេចឱ្យបាន នូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឱ្យបានជាអតិប្បរមាផងដែរ៕ […]

អាន​បន្ថែម

រោងចក្រទឹកស្អាតនៅខេត្តបាត់ដំបង អាចផលិតទឹក ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់រួច ១០០%

រោងចក្រថ្មីដែលមានសមត្ថភាពខ្ពស់ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ នឹងបង្កើនការផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តទ្វេដង តាមរយៈវិស្វកម្មទំនើបរបស់ចិន រោងចក្រទឹកស្អាតថ្មីទី៣ខេត្តបាត់ដំបង មានសមត្ថភាពផលិតទឹកស្អាត ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៦ខាងមុខនេះ ខណៈបច្ចុប្បន្នសាងសង់សម្រេចបាន ១០០% ផងដែរ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង​ តាមរយៈប្រព័ន្ធផ្សពផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុត ក្លឹង បានឱ្យដឹងថា រោងចក្រទឹកស្អាតទី៣ នៅកំពង់សីមា ខេត្តបាត់ដំបង គឺជា​រោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង គ្រោងនឹងដាក់ឱ្យ​ដំណើរការចែក​ចាយ​ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង និងពង្រីកទៅកាន់តំបន់គោលដៅជុំវិញនៅដើមឆ្នាំ២០២៦ ខាងមុខ។ បើតាមរដ្ឋាករទឹកបាត់ដំបង រោងចក្រទឹកស្អាតទី៣ នៅកំពង់សីមា ខេត្តបាត់ដំបង សាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់ចិន CCECC។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី គឺស្ថិតក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អាន​បន្ថែម