Thailand Invests $3bn in Transport Infrastructure

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌ​ប្រវត្តិ​សា​ស្រ្ត​​​​នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែង​ឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់​ឱ្យកាន់​តែល្អ​ប្រសើរ​ឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់​អភិរក្សដទៃ​ទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិប​តេយ្យ​ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កម្ទេចអ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ មកទល់បច្ចុប្បន្ននេះ ​អង្គការ​យូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិ​ភ​ព​លោ​ករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់​អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិក​ដើ​ម្បី​ធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]

គម្រោងស្ដារប្រឡាយរលាំងជ្រៃ និងអាងទឹកតាសាល នៅកំពង់ស្ពឺ សម្រេចបាន ៦០% និង ៩០%

គិតមកដល់ពេលនេះ ការងារស្ដារប្រឡាយមេរលាំងជ្រៃខាងជើង និងការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសា នៅកំពង់ស្ពឺ សម្រេចបាន ៦០ភាគរយ និង៩០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងដោយផ្ទាល់របស់ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តួយ៉ាងដូចជាទំនប់អាងទឹកតាសាល មានសារៈសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ២ភូមិ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលទំនប់អាងទឹកមួយនេះ គឺជាទំនប់ការពារ និងគ្រប់គ្រងទឹកជំនន់ ពិសេសបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣.៥១៨ហិកតា។ នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហ៊ាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារជួសជុលកន្ទុយសំណង់បង្ហៀរនៃទំនប់អាងទឹកតាសាលចំនួន ១កន្លែង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ ក្រៅពីការងារជួសជុលអាងទឹកតាសាល ក្រសួងក៏កំពុងជំរុញស្តារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ដែលរួមមាន៖ ជួសជុលប្រឡាយមេចំនួន១ខ្សែ ប្រវែង ១៤.៥០០ម៉ែត្រ,ជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង, និងការងារសាងសង់សំណង់ថ្មីបន្ថែមចំនួន៣កន្លែងទៀត ដែលបច្ចុប្បន្នសម្រេចបាន ៦០ភាគរយ ហើយ។ […]

CDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ​ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ក្រៅពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនធ្លាប់បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំ រួចមក។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជា ពិសេសខេត្ត Zhejiang របស់ចិន ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។ […]

កម្ពុជា និងGGGI សហការគ្នាប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ ដើម្បីគ្រប់គ្រងមធ្យោបាយធ្វើដំណើរបៃតង និង…

ក្រសួងសាធារណការ និងដឹកជញ្ជូន និងងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute – GGGI) បានចុះអនុស្សរណៈយោគយល់ ដើម្បីសហការគ្នាស្រាវជ្រាវ និងអនុវត្តរួមគ្នាលើការគ្រប់គ្រងសំណល់ ទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាត។ នេះបើយោងតាមពិធីចុះហត្ថលេខារវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Helena McLeod តំណាងអគ្គនាយិការងវិទ្យាស្ថាន GGGI នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ គួររំលឹកឡើងវិញថា អនុស្សរណៈខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពដៃគូរវាងភាគីទាំងពីរ សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ និងទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ (Climate-smart technology) ក្នុងប្រទេសកម្ពុជា។ ក្រៅពីចុះអនុស្សរណៈនេះ ក៏មានពិធីប្រគល់-ទទួល ”ឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់” សរុបចំនួន ៨០០ក្បាល (ភាសាខ្មែរ ៤០០ក្បាល និងភាសាអង់គ្លេស ៤០០ក្បាល) ផងដែរ។ កន្លងមកអំពីការងារគ្រប់គ្រងទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានសហការជាមួយ […]

អូស្រ្តាលីត្រៀមថវិកាជាង ៦,៦លានដុល្លារ ជួយកម្ពុជាបង្កើតមូលនិធិអភិវ​ឌ្ឍន៍​ទឹក

អូស្រ្តាលី​ បានត្រៀមថវិការចំនួន ១០លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦,៦លានដុល្លារអាមេរិក ជួយដល់កម្ពុជាក្នុងការបង្កើតមូលនិធិអភិវ​ឌ្ឍន៍​ទឹក និងកែលម្អការអនុវត្ត​ការ​គ្រប់គ្រងប្រភពទឹក ពិសេសការដោះ​ស្រាយ​ផលប៉ះ​ពាល់​នៃការប្រែប្រួលអាកាសធាតុ ។ នេះបើតាមជំនួបរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Pablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹ​មនឹងនេះ លោកPablo Kang ក៏បានបញ្ជាក់ថា អូស្ត្រាលីបានប្តេជ្ញាគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់ក​​ម្ពុ​ជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និង​គុណ​ភាពចំណី​អាហារ​។ លោកបានបន្ថែមថា អូស្ត្រាលី នឹងប្រើប្រាស់ថវិកាប្រមាណ ១,៨លានដុល្លារអូស្ត្រាលី រួមចំណែកដល់ការបង្កើនទំនុ​ក​​ចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា។ ក្នុ​ងជំនួបនេះដែរ លោក ហែម វណ្ណឌី បានលើកឡើងនូវទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើ​ប្រាស់ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នា ក្នុង​ចំណោមប្រតិបត្តិករទឹកស្អាតឯកជ​នតូចៗ ក្នុងការគ្រប់គ្រងសេវា​ផ្គត់ផ្គង់ទឹកស្អាត។ ដោយឡែក ចំពោះកំណែទម្រង់មន្ទីរពិសោធន៍ជាតិ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកំណែទម្រង់ផ្ទាល់របស់ក្រសួងដើម្បី​ពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការធ្វើតេស្តនៅក្រៅប្រទេស ខណៈ​ដែលអូស្ត្រាលី ជាដៃគូអន្តរជាតិសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ […]

អ្នកជំនាញពីសាកលវិទ្យាល្បីចិនមកកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យវារីវប្បកម្ម

ក្នុងគោលបំណងលើកកម្ពស់ការចិញ្ចឹមត្រី និងបង្គាក្នុងប្រទេសកម្ពុជា ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Shanghai Ocean បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលនៅកម្ពុជានាពេលថ្មីៗនេះ ក្នុងគោលបំណងស្វែងរកដៃគូហការវិនិយោគលើគម្រោងសាងសង់ច្រករបៀងត្រី និងស្រូវរវាងប្រទេសចិននិងកម្ពុជា នេះបើយោងតាម Chinadaily ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៣ ខែឧសភា ២០២៤ នេះ។ “កម្ពុជា មានផ្ទៃដីដាំដុះស្រូវដែលមានស្រាប់ចំនួន ៣,៣លានហិកតា ប៉ុន្តែផ្ទៃដីដែលបានយកមកប្រើប្រាស់សម្រាប់វារីវប្បកម្មស្រះទឹកសាបក្នុងប្រទេសនេះ មានត្រឹមតែប្រមាណ ១.៣៥០ហិកតា តែប៉ុណ្ណោះ ដែលនាំឱ្យមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងតម្លៃទីផ្សារខ្ពស់នៃផលិតផលជលផល ដូចជាផលិតផលបង្គាយក្សទឹកសាប និងត្រីឡាបយ៉ាជាដើម។ កត្តានេះ នាំឱ្យមានសក្ដានុពលយ៉ាងធំ សម្រាប់ឱ្យប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការក្នុងការកសាងច្រករបៀងត្រី និងស្រូវ” នេះជាការលើកឡើងរបស់លោក Wu Xugan អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រជលសាស្ត្រ និងជីវវិទ្យា នៅសាកលវិទ្យាល័យ Shanghai Ocean។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមេសា ក្រុមការងារស្រាវជ្រាវ បានទៅមើលតំបន់នៅតាមខេត្តមួយចំនួន និងបានធ្វើការសិក្សាស៊ីជម្រៅ និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលបច្ចេកទេស ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារក្នុងស្រុក ដើម្បីជួយកសិករបង្កើនជំនាញចិញ្ចឹមត្រីក្នុងស្រែ។ . […]