ឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានក្រចេះ-កំពង់ធំ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២១ នេះ

គម្រោងស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ក្រោយការសិក្សាត្រូវបានបញ្ចប់។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។

ឯកឧត្តម បានបញ្ជាក់ថា ស្ពាននេះនឹងបើកការដ្ឋានក្នុងឆ្នាំនេះ តែមិនទាន់បានបញ្ជាក់កាលបរិច្ឆេទ ថានៅខែណានៅឡើយទេ។

គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ (អានបន្ថែម)

លើសពីនេះ ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។

ដោយឡែក ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនឯកទេសដាំដំឡូងនិងស្វាយចន្ទី ចង់បង្កើនដើមទុនបង្កើតរោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនដែលមានឯកទេសលើការដាំដុះដំឡូងមី និងស្វាយចន្ទី​ របស់ចិន មានទីតាំងនៅកម្ពុជា បានប្រកាសពីផែនការបង្កើនដើមទុនរបស់ខ្លួនលើដំណាំដំឡូងមី និងដំណាំស្វាយចន្ទី ពិសេសចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Wu Yu Jie ប្រធានក្រុមហ៊ុននារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ លោក Wu បានចែករំលែកនូវព័ត៌មានលម្អិតអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយផ្តោតជាចម្បងលើវិស័យកសិកម្ម ជាពិសេសដំណាំដំឡូងមី និងស្វាយចន្ទី។ លើសពីនេះក្រុមហ៊ុនក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រីកការវិនិយោគលើវិស័យទាំងនេះ ហើយជាពិសេសមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាថែមទៀតផង។ ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា […]

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន​ជាង៩០% ​បានចំណាយអស់ $១៣០០លាន

គិតត្រឹមសប្តាហ៍ទី១ ខែវិច្ឆកា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួនជាង ៩០ភាគរយ ដោយចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា សំណង់ធំៗនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ខណៈការងារសេសសល់ នឹងត្រូវបន្តធ្វើរហូតចង់ទាំងស្រុង នៅមុនដំណើរការដែលបានគ្រោងនៅចុងឆមាសទី១ឆ្នាំក្រោយ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា មានប្រសាសន៍ថា៖ “បច្ចុប្បន្ន វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានជាង ៩០% ដែលក្នុងនោះបានចំណាយអស់ជាង ១.៣០០លានដុល្លារ និងបានផ្តល់ឱកាសការងារដល់បុគ្គលិក កម្មករ និងអ្នកគ្រប់គ្រងជាង ១៥.០០០នាក់ផងដែរ”។ ឯកឧត្តមបន្ត៖ “បើគ្មានអ្វីប្រែប្រួលទេ ការងារសំណង់ធំៗ នឹងត្រូវបញ្ចប់នៅចុងខែ១២ ឆ្នាំនេះ ខណៈការងារដែលនៅសេសសល់តិចតួច យើងនឹងសំអាត ដោយប្រើរយៈពេល៦ខែ រួមមានការស្នើវិញ្ញាបណ្ណបត្រពីអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាព” បញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ […]

 ADB បង្ហាញពីជំហគាំទ្រការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ $៤០០លាន ក្នុងឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញានឹងបន្តពង្រឹងការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF)ចំនួន ៤០០លានដុល្លារ ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្រោយទទួលបានជោគជ័យលើកគម្រោងកំពុងដំណើរការដែលមានទឹកប្រាក់ ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូរបស់ ADB ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងអភិវឌ្ឍន៍ទីក្រុង បានមកស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កែលម្អសេវាទឹក និងអនាម័យសំខាន់ៗនៅកម្ពុជា។ នាឱកាសនោះ ADB បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់យន្តការប្រមូលចំណូលប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ហើយឯឧត្តមក៏បានស្នើសុំកិច្ចសហការជាបន្តបន្ទាប់ពី ADB ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក និងជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករសេវាទឹកស្អាតផងដែរ។ ជាការឆ្លើយតបទៅនឹងការពិភាក្សាទាំងនេះ គណៈប្រតិភូ ADB បានបញ្ជាក់បន្ថែមអំពីគម្រោងហិរញ្ញប្បទានទ្រង់ទ្រាយធំ (MFF) នាពេលខាងមុខ ដែលសំដៅដល់ការអភិវឌ្ឍន៍ទីក្រុង មានតម្លៃរហូតដល់ ៤០០លានដុល្លារ […]

ក្រុមហ៊ុនផលិតកង់រថយន្តនៅស្វាយរៀង គ្រោងវិនិយោគ $១១០លានបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកំពត

ក្រុមហ៊ុនផលិតកង់រថយន្តរបស់ប្រទេសចិន Sailun ដែលកំពុងវិនិយោគផលិតកង់រថយន្តនៅខេត្តស្វាយរៀង បានប្រកាសកាលពីថ្ងៃទី៣០ ខែតុលា ថា​ក្រុមហ៊ុនមានគម្រោងបង្កើតសួនឧស្សាហកម្មនៅប្រទេសកម្ពុជា ដោយមានឈ្មោះថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសកំពត។​ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tyrepress ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា។​ ប្រភពដដែលបានស្រង់ព័ត៌មានរបស់ក្រុមហ៊ុនចុះផ្សាយថា ក្រុមហ៊ុន Sailun កំពុងរៀបចំបង្កើតក្រុមហ៊ុនមេមួយ ឈ្មោះថា Kampot Bay Investment Co., Ltd ដែលទទួលខុសត្រូវលើការអនុវត្តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពតរបស់ខ្លួន​។​ បើតាមប្រភពខាងលើបានឱ្យដឹងទៀតថា ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគប្រមាណ ១១០លានដុល្លារ ដើម្បីបង្តើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។​ គួររំលឹកថា កន្លងមកក្រុមហ៊ុនផលិតកង់រថយន្ត Sailun Group បានបន្ថែមទុនវិនិយោគប្រមាណ ២៦៨លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ (អានបន្ថែម) ជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុន Sailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្ម កាលពីចុងឆ្នាំ២០២១។ (អានបន្ថែម) - Video Advertisement -

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។ ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖ ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។ ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។ ទី៣_ជំនួយផ្នែកការងារ […]