ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។

ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ឯកឧត្តម ជា វ៉ាន់ដេត។

រដ្ឋមន្រ្តីទាំងពីរបានឱ្យដឹងថា MoUនេះ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។ MoUនេះ ក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយម តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ និងការបណ្ដុះបណ្តាលជំនាញឌីជីថល ព្រមទាំងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

គួរបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានដាក់ឱ្យប្រើក្នុងគោលបំណងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ហើយដែលនឹងក្លាយជាឧបករណ៍ដ៏សំខាន់ដែលអនុញ្ញាតឱ្យស្ថាប័ន និងប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់ឯកសារផ្លូវការប្រកបដោយតម្លាភាព សុវត្ថិភាព និងភាពជឿជាក់។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងទាំងពីរនេះ មិនត្រឹមតែសន្យាថានឹងសម្រួលប្រតិបត្តិការក្នុងវិស័យធនធានទឹក និងឧតុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយក្នុងការទទួលយកដំណោះស្រាយឌីជីថលក្នុងអភិបាលកិច្ចផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយ ក្នុងគោលបំណងលុបបំបាត់រាល់ឧបសគ្គសម្រាប់វិស្វករផ្លូវដែកដែលមានជាយូរមកហើយ។ តាមរយៈការផ្តោតលើស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ សុក្រឹតភាពនៃទិន្នន័យ និងការរួមបញ្ចូលទិន្នន័យភូមិសាស្ត្រដែលមានភាពជាក់លាក់ខ្ពស់ កម្មវិធីជំនាន់ថ្មីនេះជួយធ្វើឱ្យការងារវិស្វករងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពជាងមុន ពិសេសទាក់ទងនឹងគ្រប់គ្រងបណ្តាញផ្លូវដែកស្មុគស្មាញ និងគម្រោងផ្លូវដែកល្បឿនលឿនខ្នាតធំជាដើម។ ចំណុចលេចធ្លោដ៏សំខាន់មួយ គឺការកែលម្អឧបករណ៍ “Complex Redefine and Replace” ដែលបច្ចុប្បន្ននេះគឺអាចប្រើធរណីមាត្រទាំងខ្សែដេក និងខ្សែបញ្ឈរបាន។ ចំណុចនេះជួយឱ្យវិស្វករធ្វើបច្ចុប្បន្នភាពលើការតម្រង់ជួរ (alignments) ដ៏ទូលំទូលាយក្នុងពេលដំណាលគ្នា ដែលជួយកាត់បន្ថយយ៉ាងខ្លាំងនូវការងារដែលត្រូវធ្វើឡើងវិញ នៅពេលដែលតម្រូវការគម្រោងមានការវិវត្ត។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជាក់លាក់តាំងពីដំបូង កម្មវិធីនេះបានដាក់បញ្ចូលនូវឧបករណ៍ “Validate Regression Data” ដែលត្រួតពិនិត្យទិន្នន័យអង្កេតធៀបនឹងកម្រិតអនុគ្រោះដែលបានកំណត់ មុនពេលឈានដល់ដំណាក់កាលរចនា។ ឧបករណ៍នេះដំណើរការទន្ទឹមគ្នាជាមួយ “Cant Editor” ដែលត្រូវបានកែលម្អ និងរបាយការណ៍ស្តីពីចន្លោះសុវត្ថិភាព (clearance reporting) ថ្មី ដើម្បីធានាថាគ្រប់ការរចនាទាំងអស់ត្រូវតាមស្តង់ដារអនុលោមភាពយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់ការសាកល្បងតិចជាងមុន។ ការរចនាដែលមានប្រសិទ្ធភាពក៏ទាមទារនូវបរិបទបរិស្ថានផងដែរ ដែលនេះជាមូលហេតុដែល Bentley បានរួមបញ្ចូល Google Maps 3D Tiles […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់បានហក់ឡើងយ៉ាងគំហុក ក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងតំបន់ Águas do Norte បានដោះស្រាយបញ្ហាកង្វះខាតទឹក និងបញ្ហាប្រព័ន្ធទឹករអាល់រអួលបានដោយជោគជ័យដោយប្រើប្រាស់កម្មវិធី OpenFlows Water របស់ក្រុមហ៊ុន Bentley Systems។ តើកម្មវិធីនេះមានប្រសិទ្ធភាពយ៉ាងណា ហើយវាធ្វើការយ៉ាងដូចម្ដេច? តាមរយៈការបម្រើសេវាកម្មដល់ប្រជាជនជិត ២ លាននាក់ ក្នុងក្រុងចំនួន ៦៣ ក្រុមហ៊ុនធ្លាប់បានជួបប្រទះនូវវិបត្តិដដែលៗ ដែលកម្តៅខ្លាំងបានបណ្តាលឱ្យអាងស្តុកទឹកធ្លាក់ចុះដល់កម្រិតទាបបំផុត ថ្លៃដើមនៃការបូមទឹកហក់ឡើងខ្ពស់ និងការធ្លាក់ចុះសម្ពាធទឹក ដែលបង្កបញ្ហាដល់ការផ្តល់សេវាទាំងនៅក្នុងទីក្រុងធំៗ និងភូមិដាច់ស្រយាលតាមជនបទ។ ដើម្បីធ្វើឱ្យបណ្តាញទឹកមានស្ថេរភាព Águas do Norte បានសហការជាមួយក្រុមហ៊ុនវិស្វកម្ម H2OPT ដើម្បីអនុវត្តយុទ្ធសាស្ត្របង្កើតគំរូឌីជីថលដ៏ទំនើប ដែលដំណើរការដោយកម្មវិធីរបស់ Bentley។ ភារកិច្ចរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនេះមានវិសាលភាពធំធេងណាស់ ដែលគ្របដណ្តប់លើការប្រព្រឹត្តិកម្មទឹកស្អាត និងការបញ្ជូនទឹកតាមរយៈបំពង់ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ។ បណ្តាញនេះបង្ហាញពីបញ្ហាប្រឈមចម្រុះជាច្រើន ចាប់ពីតំបន់កណ្តាលក្រុងដែលមានតម្រូវការខ្ពស់ រហូតដល់តំបន់ជនបទដែលមានភ្ញៀវទេសចរច្រើន ដែលមានការកើនឡើងតម្រូវការទឹកយ៉ាងខ្លាំងតាមរដូវកាល។ តាមរយៈការប្រើប្រាស់ OpenFlows Water ក្រុមការងាររួមគ្នាបានបង្កើតគំរូនៃប្រព័ន្ធរងជាង ២៥ ដើម្បីទទួលបានទិដ្ឋភាពលម្អិតអំពីដំណើរការនៃបណ្តាញទឹក។ កម្មវិធីនេះអាចផ្ដល់ទិន្នន័យបានភ្លាមៗជាក់ស្តែងឬ ហៅថា real-time data ដែលជួយឱ្យវិស្វករធ្វើការសាកល្បងនូវស្ថានភាពសេណារីយ៉ូនានាតាមរដូវកាល និងព្យាករណ៍ពីរបៀបដែលប្រព័ន្ធអាចទ្រាំទ្របានក្នុងអំឡុងពេលមានអាកាសធាតុក្ដោខ្លាំង ព្រមទាំងកំណត់អត្តសញ្ញាណចំណុចស្ទះនៃចរន្តទឹកដែលពីមុនមិនអាចមើលឃើញ។ លើសពីនេះ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី Blyncsy ដែលជាដំណោះស្រាយបច្ចេកវិទ្យា AI មកពីក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មគំរូរៀបចំថវិកាថែទាំ និងសាងសង់ផ្លូវថ្នល់នៅទូទាំងរដ្ឋ។ ជាក់ស្ដែង ការប្រមូលទិន្នន័យអំពីស្ថានភាពផ្លូវដោយផ្ទាល់លើបណ្តាញផ្លូវថ្នល់ប្រវែង ១១,០០០ ម៉ាយល៍ ក្នុងរដ្ឋ Alabama គឺជាដំណើរការដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងមិនសូវមានភាពច្បាស់លាស់ដោយសារកំហុសរបស់អ្នកចុះស្ទង់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ បច្ចុប្បន្ន ALDOT ងាកមកការវិភាគស្វ័យប្រវត្តិរបស់ Blyncsy ដែលប្រើប្រាស់រូបភាពកម្រិតច្បាស់ពីកាមេរ៉ាជាប់រថយន្ត (dashcam) ដែលប្រមូលបានពីយានយន្តធ្វើដំណើរទូទាំងរដ្ឋ។ បច្ចេកវិទ្យានេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃស្ថានភាពផ្លូវថ្នល់សំខាន់ៗដោយស្វ័យប្រវត្តិ ដូចជាបង្កាន់ដៃបង្គោលសុវត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ជាដើម។ គម្រោងសាកល្បងនាពេលកន្លងមកបានបង្ហាញពីប្រសិទ្ធភាពយ៉ាងខ្លាំង ដោយម៉ូដែលរបស់ Blyncsy សម្រេចបាននូវអត្រាភាពត្រឹមត្រូវរហូតដល់ ៩៧% ដែលផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ លើសពីនេះ ដំណោះស្រាយនេះផ្តល់នូវទិន្នន័យជារូបភាពរួមមួយដ៏ជាក់លាក់នៃបណ្តាញផ្លូវទាំងមូលនៅគ្រប់ស្រុកទាំងអស់។ កត្តាជួយ​​​​ឱ្យក្រសួងប្រើប្រាស់ថវិកាថែទាំដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃកំហូចបានយ៉ាងត្រឹមត្រូវ និងចំណុច។ នេះក៏ជួយឱ្យ ALDOT ធានាបានថាថវិកាត្រូវបានបង្វែរទៅរកការជួសជុលដែលចាំបាច់បំផុត។ តាមរយៈការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើភស្តុតាងជាក់ស្តែង ជាជាងការធ្វើតាមគំរូពីមុនៗ ALDOT កំពុងបង្ហាញថា AI កំពុងផ្លាស់ប្តូរវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យវាកាន់តែមានភាពធន់ និងមានប្រសិទ្ធភាព។ […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្យាថ្មីដែលអាចព្យាករពីហានិភ័យកំហូច ឬការដួលរលំ ក៏ដូចជាដាច់ចរន្តនៃប្រព័ន្ធអគ្គិសនី ទុកជាមុនបាន ពោលគឺអ្នកអាចដឹងពីបញ្ហាមុនពេលវាកើតឡើងទៅទៀតដើម្បីបង្ការ និងដោះស្រាយឱ្យត្រូវចំណុចនិងទាន់ពេល ពិសេសនៅពេលជួបគ្រោះធម្មជាតិ។ បច្ចុប្បន្នពិភពលោកយើងកំពុងជួបគ្រោះធម្មជាតិដែលមិនរំពឹងទុក និងសាហាវជាច្រើន ដូចជាព្យុះភ្លៀងទឹកជន់ រញ្ជួយដី ឬព្យុះព្រិលជាដើម។ គ្រោះធម្មជាតិបង្កបញ្ហាជាច្រើន ខណៈបណ្តាញអគ្គិសនី ក៏ជាបញ្ហាចោទមួយដែរ ដែលតែងតែដាច់ចរន្ត និងបង្កផលលំបាកច្រើន។ ដូច្នេះ ដើម្បីបង្ការ និងដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Bentley បានចេញនូវបច្ចេកវិទ្យាថ្មីមួយដោយប្រើ Digital Twin ដើម្បីគ្រប់គ្រងប្រព័ន្ធអគ្គិសនី។ តាមរយៈការប្រើប្រាស់កម្មវិធី Power Line Systems (PLS) ឥឡូវនេះ Bentley អាចព្យាករណ៍បានយ៉ាងច្បាស់ថា បង្គោលអគ្គិសនី និងខ្សែភ្លើងណាខ្លះដែលនឹងរងការខូចខាតក្រោមលក្ខខណ្ឌអាកាសធាតុណាមួយ ដែលជួយឱ្យមានការជួសជុលទុកជាមុនធ្វើបានយ៉ាងចំគោលដៅ។ លោក Otto Lynch អនុប្រធានក្រុមហ៊ុន Bentley Systems និងជាប្រធានផ្នែក PLS បានមានប្រសាសន៍ថា  ឧស្សាហកម្មប្រព័ន្ធអគ្គិសនីត្រូវតែងាកទៅរកការថែទាំបែបព្យាករណ៍ ឬហៅថា predictive maintenance ដែលស្រដៀងនឹងវិស័យអាកាសចរណ៍ផងដែរ បើមិនដូច្នេះទេ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួលឆ្លាតវៃ” ឬហៅ (Variable Speed Pump) គឺជាវិធីសន្សំសំចៃលុយដ៏ល្អបំផុតមែនទេ? សូមគិតម្ដងទៀត! ការសិក្សាថ្មីមួយបាន បង្ហាញថាផ្លូវកាត់ដែលនិយមប្រើជាទូទៅ អាចកំពុងតែធ្វើឱ្យបាត់បង់ថវិការាប់ពាន់ដុល្លារពីកញ្ចប់ថវិកាប្រើប្រាស់ប្រចាំឆ្នាំ។ វិស្វករពីក្រុមហ៊ុន Bentley បានបង្ហាញថាការប្រើប្រាស់កម្មវិធី Bentley’s OpenFlows Water គឺប្រសើរជាការប្រើវិធីសាស្ដ្របន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម។ ជាទូទៅមនុស្សភាគច្រើនគិតថា បើបន្ថយល្បឿនម៉ាស៊ីនបូម ២០% គឺនឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានពាក់កណ្តាល។ ប៉ុន្តែវាមិនងាយដូចការគិតនោះទេ ការគណនានៅលើក្រដាស មិនដូចទៅនឹងស្ថានភាពទឹកនៅក្នុងទុយោជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលការបន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម អាចធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះទៅវិញ។ VFD គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យ ប៉ុន្តែជាចុងក្រោយវាគ្រាន់តែជាការព្យាករប៉ុណ្ណោះ ឬហៅឱ្យងាយយល់គឺការស្មាន។ ឧបករណ៍នេះស្មានថាពេលណាត្រូវបង្កើនល្បឿន និងពេលណាត្រូវបន្ថយល្បឿន  ប៉ុន្តែកម្មវិធី Bentley’s OpenFlows Water គឺធ្វើការខុសគ្នា។ កម្មវិធីនេះធ្វើបែបម៉ាស៊ីនបូមល្បឿនថេរ (Constant Speed Pump) ដោយប្រើទិន្នន័យ […]

តើអ្វីទៅជា Bentley Tech Summit ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?

ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ការវិនិយោគជាប្រវត្តិសាស្ត្រក្នុងទឹកប្រាក់ ៥០០ ពាន់លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ខ្លួន ក្រុមហ៊ុន Bentley Systems កាលពីដើលខែធ្នូកន្លងមកនេះ បានរៀបចំសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំ ឬហៅថា Bentley Tech Summit លើកទីពីររបស់ខ្លួននៅចំកណ្តាលទីក្រុងប៊ែរឡាំង។ ព្រឹត្តិការណ៍នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ក្រុមហ៊ុន ដោយផ្លាស់ប្តូរពីការបណ្តុះបណ្តាលវិស្វករបែបធម្មតាៗ ទៅជាការបង្កើត “សហគមន៍អ្នកបច្ចេកវិទ្យា” ពោលគឺការប្រមូលផ្ដុំអ្នកប្រើប្រាស់កម្មវិធីឌីជីថលរបស់ Bentley ពីជុំវិញពិភពលោកឱ្យមកចែករំលែកពីវិធីប្រើប្រាស់ ពិសេសបទពិសោធក្នុងការអនុវត្តការងារជាក់ស្ដែង។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះក្នុងកម្មវិធី Bentley Talks ជាមួយលោក Tomas Kellner លោក Andy Rahden ដែលជាអនុប្រធានផ្នែក Solutions Engineering & Services បានបញ្ជាក់ថា សន្និសីទនេះមិនមែនគ្រាន់តែជាការជួបជុំផ្ទៃក្នុងទៀតនោះទេ តែវាមានចូលរួមពីក្រុមការងារវិស្វកម្ម សេវាកម្ម និងផ្នែកគាំទ្រ ជាច្រើនដើម្បីរួមគ្នាបង្កើតដំណោះស្រាយថ្មីៗ។ ចំណុចសំខាន់ៗពីសន្និសីទ Bentley Tech Summit លោក Andy Rahden ថា កាលពីឆ្នាំមុន ការផ្តោតសំខាន់គឺទៅលើរបៀបប្រើប្រាស់កម្មវិធី ប៉ុន្តែនៅឆ្នាំនេះ យើងផ្ដោតលើការចែករំលែកបទពិសោធន៍ទាក់ទងលំហូរការងារជាក់ស្តែង។ គោលដៅគឺដើម្បីដោះស្រាយបញ្ហាស្មុគស្មាញប្រចាំថ្ងៃដែលក្រុមហ៊ុននានាជួបប្រទះផ្ទាល់នៅកន្លែងការដ្ឋាន។ លោកបន្តទៀតថា […]