Update: ខ្មែរមិនត្រឹមតែអាចទិញអចលនទ្រព្យនៅអាមេរិកបានទេ តែបច្ចុប្បន្នជម្រើសកើនដល់ ២១ រដ្ឋ

ក្រុមហ៊ុនក្នុងស្រុក Isaford នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។

ប៉ុន្តែពិសេសជាងនេះទៅទៀត មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនគឺមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសនៅទីក្រុង Tampa នៃរដ្ឋ Florida ដែលជាទីតាំងពេញនិយមបំផុត។

គម្រោងបូរីដែលកំពុងពេញនិយមពេលនេះ គឺគម្រោង Touchstone ដែលមានទីតាំងនៅច្រាំងភាគខាងកើតនៃឈូងសមុទ្រម៉ិកស៊ិកនៃទីក្រុង Tampa។ ទីតាំងនេះ គឺជាទីតាំងមាសសម្រាប់អ្នកវិនិយោគដើម្បីរស់នៅផ្ទាល់ ឬដើម្បីវិនិយោគទុកជួល ព្រោះជាទិសដៅទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាត ដែលមានអាកាសធាតុល្អ ២៤៤ ថ្ងៃក្នុង ១ឆ្នាំ។

លើសពីនេះ គម្រោង Touchstone ក៏ជិតផ្លូវល្បឿនលឿនងាយស្រួលធ្វើដំណើរចេញចូលទៅក្រៅក្រុង និងហ៊ុមព័ទ្ធទៅដោយតំបន់ទេសចរណ៍ធំៗជាច្រើន ដូចជាកន្លែងកំសាន្ត អាហារដ្ឋាន ផ្សារទំនើប និងសួនកម្សាន្តជាដើម។

ក្រៅពីនេះ ក្នុងគម្រោងផ្ទាល់ ម្ចាស់ផ្ទះក៏អាចប្រើបរិក្ខារផ្សេងដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ និងសួនច្បារដ៏ធំទូលាយជាដើម។

គួរបញ្ជាក់ផងដែរថា យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅឋាននៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។ (អានបន្ថែម)

ជាការពិត តម្លៃអចលនទ្រព្យ ពិសេសលំនៅឋាននៅសហរដ្ឋអាមេរិក បានកើនឡើងជាលំដាប់ ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ ពោលគឺមានកំណើនជាង ៣០០% ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ។

ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់គេហទំព័រ (ចុចទីនេះ)

សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]