ក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា­­

បង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មាន​វត្តមានក្នុង​វិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ពី​ស្នាដៃ​រចនា និង​គុណភាព​ទៅលើគម្រោង​ជាច្រើន​ រួម​មាន​គម្រោង​ពាណិជ្ជកម្ម និងលំនៅ​ឋាន (បុរី និង​ខុនដូ)​​ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។

ក្នុង​រយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត  Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី​។

គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺបេនលែនបានរចនាឡើងនូវគម្រោងលេចធ្លោជាច្រើន ដើម្បីចូលរួមចំណែកកែប្រែសោភ័ណភាព​ទីក្រុងភ្នំពេញ។ នៅក្នុងឱកាសនៃគម្រប់ខួប10ឆ្នាំនេះ ក្រុមហ៊ុនអឺបេនលែន សូមថ្លែងអំណរគុណដល់ក្រុមការងារទាំំងអស់ ដែលឈរនៅពីក្រោយ ភាពជោគជ័យ និងសមិទ្ធផលស្នាដៃការងារ ដែលសម្រេចបានកន្លងមក។

ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន គឺផ្តោតសំខាន់ទៅលើការបង្កើតទីកន្លែង ដែលអាចឲ្យ មនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ចាប់ផ្តើមជាមួយការបង្កើតអគារខុនដូប្រណិត Embassy Residences នៅចំកណ្តាលក្រុងភ្នំពេញ  ក្រុមហ៊ុននេះបានបន្ត​ពង្រីកខ្លួន និងបង្កើតគម្រោងទៅ​ក្នុង​វិស័យ​អគារការិយាល័យគឺគម្រោងអគារការិយាល័យ Raintree ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ការងារដ៏សម្បូរបែបរួមមាន អ្នកបំពេញការងារវិជ្ជាជីវៈ អ្នកបង្កើតស្នាដៃច្នៃប្រឌិត និងសហគ្រិន។

ក្រុមហ៊ុនក្នុងស្រុកដ៏មានកេរ្តិ៍ឈ្មោះនេះ ក៏បានបោះជំហានថ្មីមួយទៀត ទៅក្នុងវិស័យ បដិសណ្ឋារកិច្ច ​តាមរយៈការអភិវឌ្ឍគម្រោង​សណ្ឋាគារប្រណិត Treeline Urban Resort។ គម្រោងនេះបានដើរតួជាមូលដ្ឋានគ្រឹះសំខាន់ ដែលបានជួយសម្រួលដល់ការអភិវឌ្ឍគម្រោងសួន ពាណិជ្ជកម្ម KMH PARKផងដែរ ។

សួនពាណិជ្ជកម្ម KMH PARK ដែល​រួម​មាន​ គម្រោងផ្ទះអាជីវកម្ម ផ្សារទំនើបបែបសហគមន៍ ខេ ម៉ល K Mall និងអគារការិយាល័យទំនើប ISI Tower មានឆន្ទៈចង់កែប្រែមុខមាត់តំបន់ វេង ស្រេង ពី​តំបន់ឧស្សាហកម្មឲ្យប្រែក្លាយទៅជាសហគមន៍មួយដ៏រស់រវើក និងការរស់នៅប្រកប ដោយចីរភាពសម្រាប់ប្រជាជន​រស់នៅក្នុង​តំបន់នេះ។

ថ្លែងក្នុងឱកាសនេះ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន លោក កាំង ហុក បានគូស បញ្ជាក់ថា គម្រោងទាំងអស់របស់ក្រុមហ៊ុនអឺបេនលែន គឺសុទ្ធសឹងតែ ផ្តោតសំខាន់ទៅលើ អ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍​ដល់សហគមន៍។ លោកបាន បន្ថែមទៀតថា « យើងវាស់វែងភាពជោគជ័យនៃការងាររបស់យើង តាមរយៈផលវិជ្ជមាននៃ គម្រោងទាំងនោះ ទៅដល់សហគមន៍និងអ្នកប្រើប្រាស់ ហើយយើងមានមោទនភាពក្នុងការ បន្តការងារទាំងនេះតទៅថ្ងៃមុខទៀត។»

សមាជិកក្រុមការងារអឺបេនលែនប្រមាណ300នាក់ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»​និងឈរលើទស្សនៈវិស័យជាធ្លុងមួយ គឺការ​ចូល​រួម​កែប្រែ​មុខ​មាត់​ទីក្រុង​ភ្នំពេញឲ្យកាន់​តែប្រ​សើរ ឡើង និង​មាន​គោលដៅ​បង្កើតសហគមន៍ ដែល​ហ៊ុម​ពន្ធ័​ទៅដោយធម្មជាតិ សួន​បៃតង​ បង្កើនគុណភាពនៃការរស់នៅ និងសុខមាលភាពដល់មនុស្សគ្រប់រូប។

គោលការណ៍ទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះសំខាន់នៃគម្រោងថ្មីចុងក្រោយ​បង្អស់របស់ក្រុមហ៊ុន អឺបេនលែនគឺ បុរីចន្ទគីរី – បុរី​ដែល​រចនាឡើងជាសហគមន៍ដែលហ៊ុមព័ទ្ធដោយបរិស្ថានធម្មជាតិ ស្ថិតនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ។ មុននឹងធ្វើការសាងសង់គម្រោងនេះ ក្រុមហ៊ុន អឺបេនលែន បានចំណាយធនធាននិងពេលវេលាសិក្សាស្រាវជ្រាវអស់រយៈពេលជាងពីរឆ្នាំំ ដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង​តម្រូវ​ការ​អ្នក​រស់នៅ​ក្នុង​ទីក្រុងភ្នំពេញប្រាថា្នចង់បាន។

ឆ្នាំនេះ គឺជាការអបអរនៃដំណើរនៃការអភិវឌ្ឍកន្លងមករបស់ក្រុមហ៊ុន​អឺបេនលែន និងជាការ ស្វាគមន៍ម្ចាស់ផ្ទះបុរីចន្ទគីរីទាំងអស់ ចូលមករស់នៅគេហដ្ឋានថ្មី​ដែល​ជួយ​ជម្រុញ ការស់នៅឲ្យ​កាន់តែមានភាពប្រសើរជាងមុន។ អ្វីដែលកាន់តែពិសេស បុរីចន្ទគីរីបានក្លាយជាគម្រោងអភិវឌ្ឍ លំនៅឋានដ៏លេចធោ្លមួយនៅក្នុងតំបន់​ ដែលផ្តោតចំបងទៅលើអ្នកប្រើប្រាស់ និងសម្រេចបាន គោលដៅ ក្នុងការលក់រហូតដល់ 85% រួចទៅហើយក្នុងពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើររបស់ខ្លួន ក្នុងការអភិវឌ្ឍគម្រោង ដ៏មានអត្ថន័យនាពេលខាងមុខនេះ។ លោក កាំង ហុក បានមានប្រសាសន៍ជាចុងក្រោយថា «យើងនឹងបន្តបង្កើតនូវគម្រោងថ្មីៗបន្តទៀត ហើយរក្សាជំហរយ៉ាងមុតមាំនូវមូលដ្ឋានគ្រឹះ នៃការងាររបស់យើង ដែលគិតគូរដល់អ្នកប្រើប្រាស់ជាចម្បង និង ការរចនាគម្រោងដែល​មាន​ភាព​ស្រស់ស្អាតបន្ថែមទៀត។ ជាពិសេស​ ការបំពេញនូវតម្រូវការក្នុងការបង្កើតទីកន្លែង ដែលអាចជម្រុញការរស់នៅឲ្យកាន់តែប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាអត្តសញ្ញណ សំខាន់មួយនៃក្រុមហ៊ុនរបស់យើង»។

សម្រាប់ព័ត៌មានបន្ថែមអំពីអឺបេនលែន និងគម្រោងផ្សេងៗ សូមចូលទៅកាន់គេហទំព័រ របស់យើង និង ទំនាក់ទំនងលេខទូរសព្ទ ៖ ០៦១ ៨៨៨ ៥៨០ / ០១៥ ៥៨៨ ៥៨០។

អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI Group ដែលត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល    K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

បុរីចន្ទគីរី

បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន(Urbanland)។ នៅបុរីចន្ទគីរី យើងផ្តោតសំខាន់លើការរចនាលំនៅឋាន ដែលហ៊ុមព័ទ្ធដោយធម្មជាតិ និងជាសហគមន៍ដ៏ជិតស្និទ្ធមួយ ដើម្បីផ្តល់ជូននូវការរស់នៅដែលប្រសើរជាងមុន។

 សួនពាណិជ្ជកម្ម KMH Park

  • ផ្ទះអាជីវកម្ម KMH Park

គម្រោងផ្ទះអាជីវកម្ម KMH Park ត្រូវបានរចនាឡើងជាមួយការសាងសង់លំនៅឋានបែបទំនើប ដែល   អាចធ្វើអាជីវកម្ម និងជួលជាទីតាំងសម្រាប់ធ្វើពាណិជ្ជកម្មខ្នាតតូចធំ។ គម្រោងនេះ បានលេចរូបរាងជាស្ថាពរក្នុងឆ្នាំ ២០២១ ជាមួយគោលបំណង ចង់លើកស្ទួយការរស់នៅជាលក្ខណៈសហគមន៍ និងបង្កើតសហគមន៍ដែលអាចប្រកបអាជីវកម្មផ្សេងៗ ប្រកបដោយចីរភាព និងភាពទាន់សម័យ។

  • ISI Tower

អគារ អាយ អេស អាយ ជាអាគារការិយាល័យទំនើបតែមួយគត់នៅបណ្តោយមហាវិថីវេងស្រេង ដែលបានបញ្ចាប់ការសាងសង់នៅក្នុង ២០២១ ហើយជាជម្រើសដ៏សមស្របបំផុតសម្រាប់អាជីវកម្មឈានមុខគេ និងក្រុមហ៊ុនដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់េនះ។

  • ផ្សារទំនើប ខេម៉ល

ខេ ម៉ល ជាផ្សារទំនើបបែបសហគមន៍មួយ  ដែលត្រូវបានរចនាឡើងក្រោមការគិតគូរយ៉ាងម៉ត់ចត់ក្នុងគោលបំណងដើរតួនាទីជាទីតាំងដ៏សំខាន់ដើម្បីបង្កើនភាពជិតស្និទ្ធក្នុងសហគមន៍ដ៏រស់រវើកមួយនៅតំបន់វេង ស្រេង។

សួនឧស្សាហកម្ម KMH PARK ២

KMH PARK២ ជាសួនឧស្សាហកម្មបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីផ្តល់ជាទីតាំងសម្រាប់ជួល ធ្វើពាណិជ្ជកម្ម រោងចក្រ ឃ្លាំងទំនិញ និងអគារស្នាក់នៅ ជាលក្ខណៈខ្នាតធំសម្រាប់ធ្វើអាជីវកម្ម និង គម្រោងពាណិជ្ជកម្មគ្រប់ប្រភេទក្នុងរយៈពេលយូរអង្វែង។

Embassy Central

Embassy Central ជាគម្រោងខុនដូថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុនអឺបេនលែន។ Embassy Central រចនាឡើងដើម្បីការរស់នៅបែបទាន់សម័យក្នុងតំបន់សក្តានុពលបឹងកេងកងទី 1 ក្នុងឆ្នាំ 2019 មានការរចនាផ្នែកខាងក្នុង និងទីតាំងបែបសហគមន៍ផ្សេងៗ ផ្តល់នូវបរិយាកាសបៃតងស្រស់ត្រកាល និងបរិស្ថានធម្មជាតិ ដែលខុសប្លែកពីជីវិតមមាញឹកនៅក្នុងកណ្តាលទីក្រុង និងភាពអាប់អ៊ួនៃបរិយាកាសខាងក្រៅ។

សណ្ឋាគារ Treeline Urban Resort

Treeline Urban Resort ជាសណ្ឋាគារប្រណិត ដែលមានការរៀបចំតុបតែងបែបសិល្បៈទំនើបដំបូងគេបង្អស់ លាតសន្ធឹងនៅប្របមាត់ស្ទឺងសៀមរាប។ សណ្ឋាគារនេះត្រូវបានរចនា និងសាងសង់ក្នុងឆ្នាំ 2018 ដោយស្ថាបត្យករក្នុងស្រុក លោក កាំង ហុក ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អ បំផុតដល់ភ្ញៀវទេសចរណ៍ ទាំងអស់ ដែលនឹងមកទស្សនាប្រាសាទនានាក្នុងក្រុងអង្គរ។

អគារ រ៉េន ទ្រី( Raintree)

រ៉េន ទ្រី គឺជាអគារការិយាល័យ និងពាណិជ្ជកម្មដ៏លេចធ្លោមួយ ដែលបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2016  ផ្តោតសំខាន់ទៅលើការរចនាការិយាល័យបែបទាន់សម័យ និងជាសហគមន៍នៃអ្នកបំពេញការងារវិជ្ជាជីវៈដ៏សម្បូរបែបរួមមាន អ្នករចនាច្នៃប្រឌិត និងសហគ្រិន។ អគារនេះ មានទីតាំងនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម និងធនាគារធំៗនៃទីក្រុងភ្នំពេញ។

Embassy Residences

អគារខុនដូ Embassy Residences ជាគម្រោងអភិវឌ្ឃខុនដូដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2017 មានទីតាំងនៅចំណុចសក្តានុពលបំផុតនៃតំបន់ទន្លេបាសាក់ និងមិនឆ្ងាយប៉ុន្មានពីទីតាំងភោជនីយដ្ឋាន និងផ្សារទំនើបជាច្រើនក្នុងតំបន់បឹងកេងកងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ

  នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។ - Video Advertisement […]

ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ

  បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ * ចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៩% ឬ * FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ * ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ *គោលការណ៍បង់ប្រាក់ងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]